CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Samsung Internet Browser ដើរ​កាន់​តែ​លឿន និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ខ្លាំង​ជាមួយ​កំណែ​អាប់ដេតថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទោះបីជានេះ ជាកម្មវិធី Browser បង្កើតឡើងដោយ Samsung ក៏ដោយ ក៏អ្នកប្រើប្រាស់ស្មាតហ្វូនដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនផ្សេង នៅតែអាចទាញយក ទៅប្រើប្រាស់បាន ដើម្បីបំពេញតម្រូវការ របស់អ្នកទាំងអស់គ្នា។ អ្វីដែលកាន់តែ ពិសេសនោះ កម្មវិធីនេះ បានធ្វើកំណែអាប់ដេតថ្មី សម្រួលឲ្យដំណើរការ របស់វា រលូន ជាងមុនឆ្ងាយ។

កម្មវិធី Samsung Internet Browser ប្រភេទ Beta នេះ មកដល់ជំនាន់ 7.2 ចុងក្រោយ ពាំនាំមកជាមួយមុខងារមួយចំនួន ផ្តោតសំខាន់លើ ប្រព័ន្ធសុវត្ថិភាព សម្រាប់ការពារទិន្នន័យ និងការប្រើប្រាស់ របស់អ្នកប្រើ ព្រោះកម្មវិធីនេះ នឹងលោតជាដំណឹងដល់អ្នក ប្រើភ្លាមៗ នៅពេលដែលគេចូល ទៅកាន់វេបសាយណាមួយ លួចទិន្នន័យរបស់អ្នកប្រើ ឬដំឡើងមេរោគ Malware ដូច្នេះអ្នកប្រើប្រាស់ នឹងដឹងបានភ្លាមៗ ពេលជួបបញ្ហាទាំងនេះ។ ចំពោះស្មាតហ្វូន ដែលមានទំហំរ៉េម 1GB ឬតិចជាងនេះ ក៏អាចប្រើប្រាស់កម្មវិធីនេះ បានរលូនផងដែរ។

 

យើងចង់បញ្ជាក់បន្តិច ថាការអាប់ដេតចុងក្រោយនេះ នៅជាប្រភេទកម្មវិធី Beta នៅឡើយ តែអ្នកប្រើប្រាស់នៅតែអាច ប្រើបានដោយគ្មានបញ្ហា ព្រោះកម្មវិធីនេះ បានដាក់ឲ្យទាញ យកលើ Play Store ហើយ។ ប្រសិនបើអ្នកមានចំណាប់ អារម្មណ៍ចង់ប្រើប្រាស់ អាចទាញយកបាន ជាប្រភេទកម្មវិធី Beta ជំនាន់ 7.2 ហើយស្មាតហ្វូនដំនើរការ Android 5.0 ឡើង អាចទាញយកបាន ដោយឥតគិតថ្លៃ។

 

****ទៅកាន់កន្លែងទាញយក សម្រាប់ Android

សរុបមក កម្មវិធី Samsung Internet Browser ជាប្រភេទ Beta ទើបបានអាប់ដេតចុងក្រោយ ជំនាន់ 7.2 មានមកជាមួយមុខងារ មួយចំនួន ផ្តោតសំខាន់លើប្រព័ន្ធ សុវត្ថិភាពជាសំខាន់ អាចផ្តល់ដំណឹង ដល់អ្នកប្រើបានភ្លាមៗ នៅពេលចូលទៅកាន់ វេបសាយណាមួយ លួចទិន្នន័យ របស់អ្នកប្រើ ឬដំឡើងមេរោគ និងការសម្រួលដំណើរការ រលូនជាងមុន ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Play Store Tag: កម្មវិធី-ហ្គេម