CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Focos ចេញ​កំណែ​អាប់ដេត​ថ្មី នឹង​ធ្វើ​អោយ iPhone 7 Plus មាន​មុខងារ​មួយ​ដូច iPhone X & 8 Plus ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក ក្រុមការងារ ខេមបូ រីផត ធ្លាប់បានធ្វើការចុះផ្សាយម្តងរួចមកហើយ ពាក់ព័ន្ធនឹងកម្មវិធីមួយ ដែលមានឈ្មោះថា Focos ដែលអាចអោយលោក អ្នកធ្វើការថត និង ចាប់យករូបភាពផ្សេងៗ អោយទៅជាព្រាល តាមកន្លែងដែលខ្លួន ចង់អោយព្រាលខ្លាំងក៏បានដែរ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចផ្តិតយករូបភាព បានភ្លាមៗផងដែរ គ្រាន់តែកម្មវិធីនេះ អាចប្រើបានជាមួយតែ ស្មាតហ្វូនដែលមានកាមេរ៉ាភ្លោះ ប៉ុណ្ណោះ ដូចជា iPhone 7 Plus, 8 Plus និង iPhone X។

យ៉ាងណា សម្រាប់ពេលថ្មីៗនេះ កម្មវិធី Focos បានចេញកំណែរអាប់ដេតថ្មី អមមកជាមួយនឹងមុខងារថ្មី ដែលវាពិសេសសម្រាប់ iPhone 7 Plus។ មុខងារថ្មីនោះគឺ Black Portrait  ដោយវាប្រើសម្រាប់កែរូប អោយមានផ្ទៃខាងក្រោយងងឹត ដូចទៅនឹងមុខងារ Stage Light ដែលមាននៅលើ iPhone 8 Plus និង iPhone X ដែរ។ វាផ្តល់ពន្លឺតែនៅលើ មុខមនុស្សប៉ុណ្ណោះ ចំណែកផ្ទៃខាងក្រោយ គឺត្រូវបានកាត់ចេញ ដោយជំនួសមកវិញ ជាផ្ទៃបែបងងឹត ដូចដែលថត នៅក្នុងស្ទូឌីយ៉ូអញ្ចឹង។ ចំពោះការអាប់ដេតថ្មីនេះ គឺពិតជាអស្ចរ្យាមែនទែន ជាពិសេសសម្រាប់ម្ចាស់ iPhone 7 Plus ទាំងអស់ ក្នុងការទទួលយក មុខងារ Black Portrait នេះ។ ហើយសម្រាប់អ្នក ដែលមិនទាន់ បានទាញយក កម្មវិធីនេះទេ យើងនឹងដាក់តំណរទាញយក នៅខាងក្រោម៖

 

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះ មិនទាន់មានសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឡើយ ប៉ុន្តែក៏មានកម្មវិធីផ្សេងៗ អាចប្រើសម្រាប់ ជំនួសបានដែរ គ្រាន់តែមិនសូវមាន លក្ខណៈពិសេស ដូចកម្មវិធីនេះប៉ុន្មានទេ។ ដូច្នេះមិត្តអ្នកអាន iOS ដែលកំពុងប្រើ iPhone កាមេរ៉ាភ្លោះ អាចសាកល្បងទាញយក កម្មវិធីនេះបាន ព្រោះវាមិនមានគិតថ្លៃ អីនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: App Store Tag: កម្មវិធី-ហ្គេម