CAMBO REPORT

Popup Advertising5 seconds

P20 Lite របស់ Huawei លេច​ចេញ​ស្ងាត់​ៗ ជាមួយ​នឹង​ពណ៌​ខៀវឆើត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក យើងបានទទួលនូវព័ត៌មានជាច្រើនហើយ ទាក់ទងនឹងពាក្យ ចចាមអារ៉ាមអំពី ស្មាតហ្វូនជំនាន់ថ្មី ត្រកូល P របស់ក្រុមហ៊ុនចិន Huawei ដែលត្រៀមនឹង បង្ហាញខ្លួនជាផ្លូវការណ៍ នៅក្នុងថ្ងៃទី 27 ខែមិនានេះតែម្តង នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ ពាក្យចចាមអារ៉ាម ទាំងនោះ មានដូចជា រូបភាពបែប Render, បែប Prototype និងខ្លះទៀតមាន ប្រភពចេញពី TENNA ជាដើម។ ក៏ប៉ុន្តែសម្រាប់ រូបបែកធ្លាយ នៅក្នុងថ្ងៃនេះវិញ គឺវាកាន់តែច្បាស់ទៅទៀត ព្រោះថាវា ជារូបបែកធ្លាយ ស្រស់ៗតែម្តង មិនមែនជាការកាត់ត ឬប្រឌិតឡើងតាម Photoshop នោះឡើយ។

តាមរយៈប្រភពគួរអោយទុកចិត្តបានអោយដឹងថា រូបភាពមួយសន្លឹកនេះ គឺជាម៉ូឌែលរបស់ត្រកូល P និងមានឈ្មោះថា P20 Lite ពណ៌ Life-altering blue ដែលអ្នកប្រើប្រាស់ស្រុកយើង និយមហៅបែបសាមញ្ញថា ពណ៌ខៀវហ្នឹង។ ជាងនេះទៅទៀត P20 នេះ ត្រូវបានគេដឹងថា មានអេក្រង់បង្ហាញរូបភាព ក្បាលឆក ទំហំ 5.84 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត FHD+ និងត្រូវបានបំពាក់ មកជាមួយបន្ទះឈីប ផ្ទាល់ខ្លួនស្រាប់ លេខ Kirin 659។

 

ទៅលើផ្នែកកាមេរ៉ាវិញ យើងអាចដឹងបានខ្លះហើយ តាមរូបភាពខាងលើនេះ ដោយវាបំពាក់ដោយ កាមេរ៉ាភ្លោះ រាងបញ្ឈរ ហើយដែលកាមេរ៉ាគ្រាប់ទី ២ នោះ មានទំហំតែ 2MP ប៉ុណ្ណោះ សម្រាប់ពង្រឹងទៅលើសមត្ថភាព Depth Sensing។ ពិតណាស់ វាមិនមែនជា កាមេរ៉ាសហការ ជាមួយនឹងក្រុមហ៊ុន Leica ទៀតនោះទេ អញ្ចឹងសោកស្តាយផង សម្រាប់ប្រិយមិត្ត Huawei ដែលជាហ្វេនរបស់ Leica។

 

ទៅលើតម្លៃ វាអាចនឹងដាក់លក់ ក្នុងតម្លៃ €370 ឬស្មើនឹង 455 ដុល្លារ សហរដ្ឋអាមេរិក សម្រាប់ទីផ្សារ ប៉ែកខាងអឺរ៉ុប តែបើមកដល់ស្រុក យើងវិញ តម្លៃនឹងប្រែប្រួល ទៅតាមទីផ្សារទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ