CAMBO REPORT

Popup Advertising5 seconds

Sony បង្ហាញ​នូវ​ឧបករណ៍​ចម្លែក​អាច​ធ្វើ​ឲ្យ​មនុស្ស​យល់​ពី​សត្វ​ទូទៅ​បាន​កាន់​តែច្បាស់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជារៀងរាល់ឆ្នាំ នៅក្នុងព្រឹត្តិការណ៍ SXSW ក្រុមហ៊ុន Sony តែងបង្ហាញពីគ្រឿងអេឡិចត្រូនិចប្លែកៗ ដែលពួកគេបានបង្កើតឡើង ដោយលើកនេះ ក្រុមហ៊ុននេះ បានដាក់បង្ហាញនូវ ឧបករណ៍ Projector ម៉ូឌែល Sony MP-CL1 ប្រើសម្រាប់ពាក់ ជាប់ក្បាលដូចមួកសុវត្ថិភាព ហើយថែមទាំងមានភ្ជាប់មក ជាមួយកាសត្រចៀក Sony MDR-XB950 រួមទាំងការបំពាក់បច្ចេកវិទ្យា តាមដានចលនាមក ជាមួយទៀតផង។

Sony បានរៀបរាប់ថា ឧបករណ៍នេះ ប្រើប្រាស់បច្ចេកវិទ្យាម៉្យាង ដែលធ្វើឲ្យមនុស្ស មានអារម្មណ៍ឆាប់ដឹង ដូចសត្វទូទៅ។ អ្នកប្រើប្រាស់នឹងដឹង ថាសត្វមូស ប្រើប្រាស់ការស្រង់ក្លិនបែបណា ដើម្បីរកឈាមបានរហ័ស។ ការបង្ហាញនឹងបញ្ចាំង ចេញពី Projector នោះ ហើយសម្លេងការបន្លឺឡើង ចេញពីកាសនោះផងដែរ ដូច្នេះអ្នកប្រើនឹងមាន អារម្មណ៍កាន់តែស្លុង ជាមួយឧបករណ៍នេះ។ នៅមានទៀត អ្នកប្រើ ក៏អាចដឹង ថាភ្នែករបស់សត្វមេអំបៅ មើលឃើញបែបណា ដោយអ្នកបានសាកល្បង ប្រើឧបករណ៍នេះ ថាដូចត្រូវ ថ្នាំអញ្ចឹង គឺមានអារម្មណ៍ ប្លែកមែនទែន។

 

យើងអាចនិយាយថា នេះជាឧបករណ៍ចម្លែកមួយ ប៉ុន្តែអ្នកដែលបានដឹង អាចមានអារម្មណ៍ ចង់សាកល្បង តែមិនទាន់មាន នរណាដឹងថា Sony មានគម្រោង និងបំណងអ្វី ទើបធ្វើឲ្យពួកគេ បង្កើតឡើងនូវឧបករណ៍ បែបនេះឡើង ព្រោះវាប្រហែលមិនអាចរកប្រាក់ បានច្រើនទេ តែបើដាក់នៅកន្លែងកម្សាន្ត អាចទាញយកចំណាប់អារម្មណ៍ បានច្រើន ដូច្នេះប្រហែលជាគោលបំណង ពួកគេ បង្កើតឡើងសម្រាប់ប្រើ នៅកន្លែងកម្សាន្តណា មួយហើយ។

សរុបមក នៅក្នុងព្រឹត្តិការណ៍ SXSW ក្រុមហ៊ុន Sony បានដាក់បង្ហាញនូវឧបករណ៍ចម្លែកម៉្យាង ដែលពាក់ប្រើប្រាស់ ដូចមួកសុវត្ថិភាព តែវាមានភ្ជាប់មក ជាមួយ Projector និងកាសត្រចៀក ហើយអ្នកប្រើប្រាស់ នឹងអាចស្វែងយល់ពីទំលាប់ នៃការប្រើប្រាស់អារម្មណ៍ របស់សត្វមូស និងសត្វផ្សេងៗ។ ក្រុមហ៊ុននេះ មិនបានបញ្ជាក់ពីមូលហេតុ ដែលបង្កើតឧបករណ៍ នេះឡើងទេ នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 months ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ