CAMBO REPORT

Popup Advertising5 seconds

Speaker រូប​រាង​បែប​បុរាណ​ទសវត្ស ៧០ ប៉ុន្តែ​គុណភាព​ខ្ពស់ ហើយ​តម្លៃ​ក៏​មិន​ធម្មតាដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឧបករណ៍បំពងសម្លេងនាពេលបច្ចុប្បន្ននេះ ត្រូវបានរចនារូបរាងយ៉ាងស្រស់ស្អាត ស្រោបខ្លួនដោយកៅស៊ូស្វិត និងដែក ខ្លះមានរូបរាងដូច មនុស្សយន្ដជាដើម។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Marshall Headphone ដែលជាក្រុមហ៊ុន ល្បីល្បាញទៅលើការ ផលិតកាសស្ដាប់ និងឧបករណ៍បំពងសម្លេង ដទៃទៀតវិញ បានបញ្ចេញនូវបាសបំពងសម្លេង មួយមានឈ្មោះថា Action Tawny ដែលមានរចនាបថ ដូចជាវិទ្យុ ឬឧបករណ៍បំពងសម្លេង នៅកាលពីសម័យបុរាណអញ្ចឹង ដែលជាបាសប្រភេទ Limited Edition មិនមានលក់ ច្រើនគ្រឿងទេ ហើយគុណភាពរបស់វាវិញ គឺល្អប្រសើរ ជាមួយនឹងតម្លៃ ២៤៩ ដុល្លារ ស្មើនឹងបិសាចសម្លេង Big Blue Party ទៅហើយ។

ទៅលើរចនាបថរបស់វាអ្នកអាចដឹងហើយថា គឺស្រស់ស្អាតដែល តួខ្លួនស្រោបដោយស្បែកពណ៌ត្នោត និងមានសាច់ខាងក្នុង ជាពូកកម្រាស់ក្រាស់ រីឯផ្នែកខាងមុខប្រើប្រាស់ អំបោះតម្បាញ ចំណែកការរចនាប៊ូតុង ខាងលើ ក៏ប្លែកផងដែរ ព្រោះប៊ូតុងបិទបើក ប្រើជាកុងតាក់បុរាណ បន្ថែមទៀតមានប៊ូតុងចុច Source/Wake ប៊ូតុងភ្ជាប់ទៅ Bluetooth កងបង្វិលសម្លេង Treble, Bass, និង Volume, ហើយក៏មានរន្ធ Aux ៣.៥ មីលីម៉ែត្រផងដែរ ហើយខ្សែនេះត្រូវបាន រចនាដូចជា ខ្សែទូរសព្ទជំនាន់ មុនដូចគ្នា។

 

បាសមួយនេះ មានទំងន់ប្រមាណ ៣ គីឡូក្រាម ហើយក្នុងនោះ វាបំពាក់មកនូវអំភ្លី Dome Tweeter ចំនួនពីរគ្រាប់ទំហំ ៣/៤ អ៊ីញដែលស៊ីភ្លើង ១០ វ៉ាត់នៅខាងលើ សម្រាប់បញ្ចេញបែប Stereo ហើយនៅក្រោមចំ កណ្ដាលគឺជា Mid Woofer ដែលបុកបាសធ្ងន់ ជាប្រភេទអំភ្លី ៣០ វ៉ាត់ ដែលសម្លេងរបស់វាអាចឡើងដល់ ១០៣ dB ងំពេញល្អ ក្នុងចំងាយ ១ ម៉ែត្រ។

នៅក្នុងនោះវាក៏បានបំពាក់មកនូវ Bluetooth ប្រភេទ ៤.០ ផងដែរសម្រាប់ភ្ជាប់បានរហ័ស និងឆ្ងាយល្អ ហើយក៏អាច រក្សាហ្វ្រេកង់ចាប់ Signal ចន្លោះពី ៥០ ទៅ ២០,០០០ ហឺតផងដែរ ដូចទៅនឹងបាសបំពងសម្លេង និងកាសប៊្លូធូស របស់ក្រុមហ៊ុន SONY ដែរ។

អញ្ចឹងទាំងនេះគឺជាលក្ខណៈសម្បត្តិត្រួសៗរបស់បាសបំពងសម្លេង Action Tawny ដែលមានរចនាបថបែបបុរាណ ពីក្រុមហ៊ុន Marshall Headphone ដែលគុណភាពផលិតរបស់វា ពិតជាប្លែក ប៊ូតុងមានសភាព រៀបរយល្អ ហើយមានមុខងារប្រើប្រាស់ តិចតួចប៉ុណ្ណោះ ប៉ុន្តែខ្លឹម ហើយវាក៏មិនមានលក់ ច្រើនគ្រឿងដែរ។ វាមានតម្លៃខ្ទង់ ២៤៩ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិច ដែលប្រហែលជាគ្មានលក់ នៅក្នុងស្រុក យើងឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ