CAMBO REPORT

Popup Advertising5 seconds

OnePlus 5 ត្រៀម​ឡើង​ទៅ​កាន់ Android Oreo 8.1 ឆាប់​ៗ​នេះ ជាមួយ​មុខងារ​បន្ថែមថ្មីៗ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ពេលនេះកំពូលស្មាតហ្វូនរបស់ប្រទេសចិនម៉ូឌែល OnePlus 5 ភាគច្រើន បានកំពុងដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android Oreo ជំនាន់ 8.0.0 ហើយ ដោយវាដំណើរការ បានរលូនល្អ កម្រនឹងជួបប្រទះ ជាមួយបញ្ហាណាស់ ថែមទាំងនៅរក្សាល្បឿន លឿនដដែល។ ជាងនេះទៅទៀតក្រុមហ៊ុន OnePlus នៅមិនទាន់បញ្ឈប់ ត្រឹមនេះនោះទេ គឺថា OnePlus 5 ទាំងអស់នឹងត្រៀម Update លើងទៅកាន់ Android Oreo 8.1 ផងដែរ ក្នុងពេលឆាប់ ខាងមុខនេះ។

ជាការពិត បើអ្នកជាម្ចាស់របស់ OnePlus 5 ឆាប់ៗខាងមុខ Android 8.1 នឹងបើកឲ្យធ្វើការ Update ដែលនាំយកមកជាមួយនឹង មុខងារថ្មីៗ និងការបង្កើនសមត្ថភាព ក្នុងការប្រើប្រាស់ឲ្យបានកាន់តែប្រសើរ ជាងមុន ដូចជា៖

 

•    មុខងារ Auto Pick Up Gesture នៅពេលលើកទទួលទូរស័ព្ទ
•    បន្ថែមមុខងារម៉ោងនៅលើ Home Screen
•    បន្ថែមមុខងារ Power Saving សម្រាប់សន្សំសំចៃថ្ម
•    បន្ថែមមុខងារ Adaptive Brightness សម្រួលទៅដល់ពន្លឺអេក្រង់
•    ពិសេសបន្ថែមមកជាមួយនឹង Security Update ប្រចាំខែកុម្ភៈ ធ្វើឲ្យ OnePlus 5 កាន់តែមានសុវត្ថិភាព មួយកម្រិតទៀត

 

មុខងារទាំងនេះត្រូវបានធ្វើឡើងនៅក្នុងកំណែ Update ថ្មីដែលទើបនឹងប្រកាសចេញ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ ដែលជាជំនាន់ Beta សម្រាប់ធ្វើតេស្ដសាកល្បង ហើយនៅពេលរួចរាល់ វានឹងចេញឲ្យ Update ភ្លាមៗតាមរយៈ OTA មានន័យថា អ្នកអាច Update តាមរយៈ Settings បានដោយផ្ទាល់។

គួរបញ្ជាក់ផងដែរថា កំណែ Update នេះបើកសម្រាប់តែនៅលើ OnePlus 5 ប៉ុណ្ណោះ ដូច្នេះសម្រាប់អ្នកកំពុង ប្រើប្រាស់ ROM ដែលជាប្រភេទ Beta អ្នកអាចនឹងទទួល បានកំណែ Update នេះមុនគេ។ ចំនែកម្ចាស់របស់ OnePlus 3/3T និង 5T វិញ នេះមិនមែនជាកំណែ Update សម្រាប់ស្មាតហ្វូនអ្នកនោះទេ តែវាអាចនឹងចេញ ជាបន្តបន្ទាប់ទៀត សម្រាប់ OnePlus 5T បន្ទាប់ពី OnePlus 5។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 3 months ago
ប្រភព: Phone Arena Tag: ទូរស័ព្ទ