CAMBO REPORT

Popup Advertising5 seconds

Huawei Y9 ស៊េរី 2018 ចេញ​ថ្មី តម្លៃ​ធូរ​ថ្លៃ មាន​កាមេរ៉ា​ដល់​ទៅ 4 គ្រាប់ និង​រត់​ដោយ Android Oreo

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សាជាថ្មីម្ដងទៀត ក្រុមហ៊ុន Huawei របស់ប្រទេសចិន បានប្រកាសចេញនូវស្មាតហ្វូន ធុនកណ្ដាលមួយផ្សេងទៀត របស់ខ្លួនជាផ្លូវការហើយ ដែលវាមាន ឈ្មោះហៅថា Y9 ជាស៊េរីឆ្នាំ 2018 ជាមួយនឹងរូបរាងទាក់ទាញ ទាន់សម័យ បានប្រើប្រាស់ផ្នែករឹងល្អៗ និងវេចខ្ចប់មក ជាមួយនឹងកម្លាំងល្មម សម្រាប់អ្នកមានថវិការមធ្យម ចង់បានស្មាតហ្វូន មានតម្លៃអាចទទួលយកបាន។

ជាមួយស្មាតហ្វូនធុនកណ្ដាលរបស់ Huawei ចេញនាដើមឆ្នាំ 2018 នេះ វាត្រូវបានផលិតឡើង ជាមួយនឹងគុណភាពល្អ ស្រោបខ្លួនដោយលោហៈ ធ្វើឲ្យយើងមានអារម្មណ៍ថាវាល្អ មានគុណភាពពេលចាប់កាន់ ក្នុងដៃអមមក ជាមួយប៊ូតុង Power និងប៊ូតុងសម្លេងស្ថិត នៅខាងស្ដាំ មានកន្លែងដក ដាក់ស៊ីមកាត និងមេម៉ូរីកាតពពួក MicroSD នៅខាងឆ្វេង និងមានសេនស័រស្កេនស្នាមម្រាមដៃ ស្ថិតនៅខាងក្រោយ។ ជាងនេះទៅទៀត Y9 ស៊េរី 2019 ប្រើប្រាស់អេក្រង់ទាន់សម័យ មានទំហំ 5.93 អ៊ីញ មានកម្រិត Ratio 18:9 ធ្វើឲ្យការប្រើប្រាស់ ពេញភ្នែកបានល្អ ជាមួយនឹងកម្រិត Resolution 2160 x 1080p។

Y9 ប្រើប្រាស់បន្ទះឈីប CPU របស់ Huawei ផ្ទាល់តែម្ដងឈ្មោះថា Kirin 659 មាន CPU ចំនួន 8 គ្រាប់ រត់ក្នុងល្បឿន 2.3GHz និងមួយផ្នែកទៀត រត់ក្នុងល្បឿន 1.7GHz មាន RAM ទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យទំហំ 32GB អាចបន្ថែមមេម៉ូរី ពីខាងក្រៅបានរហូតដល់ 256GB រួមនឹង GPU ពពួក Mali T830។ កម្លាំងម៉ាស៊ីនប៉ុណ្ណេះមិនខ្លាំងពេក ហើយក៏មិនអន់ពេកដែរ ម្ចាស់របស់វាអាចរីករាយ ក្នុងការប្រើប្រាស់ជាមួយល្បឿន តាមសាច់ប្រាក់ ដែលបានចំនាយ អាចលេងហ្គេម និងកម្មវិធីចេញថ្មីៗបាន ថែមទាំងដំណើរការដោយ Android Oreo ជំនាន់ 8.0 ចេញពីប្រអប់ស្រាប់តែម្ដង ដោយស្រោបដោយស្បែក UI  EMUI ជំនាន់ 8.0 ថ្មី របស់ Huawei ផ្ទាល់។

លក្ខណៈពិសេសមួយទៀតរបស់ Y9 ឆ្នាំនេះគឺថា វាមានកាមេរ៉ាភ្លោះមុខ ភ្លោះក្រោយ ដោយខាងមុខមានទំហំ 16 មេហ្គាភិចសែល (សេនស័រគោល) និង 2 មេហ្គាភិចសែល (សេនស័រជំនួយ) ដែលវាធ្វើការថតរូបបានប្រសើរ ពិសេសអ្នកចង់ថតរូប បែប Portrait ដែលប្រើប្រាស់ កាមេរ៉ាខាងមុខ ថែមទាំងបន្ថែមមកជាមួយនឹង មុខងារជំនួយជាច្រើន ធ្វើឲ្យការថតរូប កាន់តែសំបូរបែប។ កាមេរ៉ាខាងក្រោយវិញទំហំ 13 មេហ្គាភិចសែល (កាមេរ៉ាគោល) និង 2 មេហ្គាភិចសែល (កាមេរ៉ាជំនួយ) ធ្វើឲ្យការថតរូបនៅលើ Y9 មានភាពច្នៃប្រឌិត អាចថតវីដេអូ បានកម្រិត Full HD អមជាមួយភ្លើង Flash 1 គ្រាប់នៅពីក្រោយ។

Huawei Y9 ស៊េរី 2018 នឹងចេញលក់ក្នុងទីផ្សារជាផ្លូវការ នាខែមីនានេះតែម្ដង ដែលមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ មាស ខៀវ និងខ្មៅ ជាមួយតម្លៃប្រមាណជា 250$ ប៉ុណ្ណោះ ដោយវាជាស្មាតហ្វូន អាចប្រើប្រាស់ស៊ីម បានពីរ មានតួខ្លួនប្រណិត ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយ មានកាមេរ៉ាភ្លោះ ចំនួនបួនគ្រាប់ និងថ្មធំដល់ទៅ 4000mAh ដែលធានាថាប្រើប្រាស់ បានយូរមិនធម្មតា។ Y9 នេះអាចនឹងធ្វើដំណើរ មកដល់ទីផ្សារស្រុកខ្មែរយើង ឆាប់ៗខាងមុខនេះផងដែរ បន្ទាប់ពីទៅដល់ទីផ្សារស្រុកថៃ ជាមុនសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 3 months ago
ប្រភព: Phone Arena Tag: ទូរស័ព្ទ