CAMBO REPORT

Popup Advertising5 seconds

Virtus Pro ជើង​ឯក​លេខ​មួយ​ក្នុង​ព្រឹត្តិ​ការណ៍ Bucharest Major ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​លុយ​កន្លះ​លានដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីរាត្រីថ្ងៃទី 11 ខែមីនា ឆ្នាំ2018 កន្លងទៅយប់មិញនេះ ព្រឹត្តិការណ៍ប្រកួតហ្គេម Dota 2 ដែលមានឈ្មោះថា Bucharest Major ធ្វើឡើងនៅក្នុងទីក្រុងរ៉ូម (Rome) ត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីមានការប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វាញពីសំណាក់ ក្រុមខ្លាំងៗទាំង 16 មកពីតំបន់ផ្សេងៗគ្នា ទូទាំងពិភពលោក។ ការប្រកួតនេះមិនត្រឹមតែ ដើម្បីដណ្ដើមយកពានរង្វាន់លេខមួយ ទទួលបានពានមានកេរ្តិ៍ឈ្មោះល្បី នោះទេ ថែមទាំងបាននូវពិន្ទុ DPC ដើម្បីសន្សំឡើងទៅប្រកួត ក្នុងព្រឹត្តិការណ៍ The International 8 នាឆ្នាំនេះទៀតផង។

ជាលទ្ធផលក្រុមជើងឯកលេខមួយត្រូវបានរកឃើញហើយ ដោយបានទៅលើក្រុម Virtus. Pro មកពីអឺរ៉ុប ដែលជាក្រុមខ្លាំងមួយ ក្នុងពិភពលោក ក្នុងការប្រកួតលេងហ្គេម Dota 2 ដែលមានទឹកដៃ និងយុទ្ធសាស្ត្រលេងល្អៗ បានយកឈ្នះគូប្រកួតជាច្រើនទម្រាំដណ្ដើមបានជើងឯកលេខមួយនេះ។ ការប្រកួតយប់មិញវគ្គចុងក្រោយ Grand Final គឺក្រុម Virtus. Pro បានប៉ះគ្នា ជាមួយនឹងក្រុម VGJ. Thunder របស់ចិន ដោយពួកគេបានយក ឈ្នះក្រុម VGJ. Thunder ដាច់តែម្ដង ដោយ 5 ហ្គេម Virtus. Pro បានយកឈ្នះ 3 ហ្គេមជាប់គ្នា ដោយមិនបានឲ្យ VGJ. Thunder ធ្វើការតដៃបានសូម្បី តែមួយហ្គេម ពិតជាបាក់មុខមែនទែន នៅពេលក្រុមខ្លួន បានខិតខំប្រកួត ទម្រាំដល់វគ្គចុងក្រោយ បែបនេះ។

 

 

គួរបញ្ជាក់ផងដែរថាសម្រាប់ម្ចាស់ជើងឯងក្នុងព្រឹត្តិការណ៍ Bucharest Major 2018 បានត្រឡប់ទៅផ្ទះវិញជាមួយនឹងទឹកប្រាក់សរុប កន្លះលានដុល្លារ ($500,000) ថែមទាំងទទួលបានពិន្ទុ DPC ចំនួន 750 ដើម្បីចូលប្រកួតក្នុង ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ TI 8 ផងដែរ ដោយ៖

 

•    លេខ 2 បានទៅលើ VGJ. Thunder ទទួលបានសាច់ប្រាក់ $200,000 ដុល្លារ ពិន្ទុ 450
•    លេខ 3 បានទៅលើ Newbee ទទួលបានសាច់ប្រាក់ $90,000 ដុល្លារ ពិន្ទុ 150
•    លេខ 4 បានទៅលើ Team Liquid ទទួលបានសាច់ប្រាក់ $90,000 ដុល្លារ ពិន្ទុ 150

 

សម្រាប់ក្រុមចូលរួមដទៃទៀតដែលជាប់ចំណាត់ថ្នាក់ចាប់ពីលេខ 5 ឡើងរហូតដល់លេខ 8 ក៏ទទួលបានទឹកប្រាក់លើក ទឹកចិត្តចំនួន $30,000 ត្រឡប់ទៅផ្ទះវិញ ផងដែរ តែមិនទទួលបានពិន្ទុ ដើម្បីសន្សំឡើងទៅវ៉ៃក្នុង TI 8 ដែរ ចំនែកក្រុមផ្សេងៗ ទៀតចាប់ពីលេខ 9 គឺមិនទទួលបាន អ្វីទាំងអស់ ទៅផ្ទះដោយដៃទទេស្អាត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 3 months ago
ប្រភព: Dota 2 Tag: Lifestyle