CAMBO REPORT

Popup Advertising5 seconds

ទាញយក Icon Packs ដោយឥតគិត​ថ្លៃ​ក្នុង​រយៈ​ពេល​ខ្លី សម្រាប់​ចុង​សប្តាហ៍​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់រួចមកហើយ ថាកម្មវិធីអ្វី ដែលហៅ Icon Packs ឬ យើងហៅថា កញ្ចប់ Icon សម្រាប់យកប្តូរ រូបរាងរចនាបថ Icon នៅលើ Homescreen ដើម ក្នុងប្រព័ន្ធ ប្រតិបត្តិការ Android នីមួយៗ។ ហើយការ ប្រើប្រាស់ Icon Packs ងាយស្រួល ជាងការដំឡើង Launcher ផ្សេងៗ ដោយគ្រាន់តែដំឡើង កម្មវិធី Icon packs ណាមួយរួច អ្នកអាចផ្លាស់ប្តូរ Icon លើ Homescreen បានភ្លាម ដោយមិនប៉ះពាល់ ទៅលើ Settings ផ្សេងៗឡើយ។





ម្យ៉ាងវិញទៀត ដោយសារតែអត្ថប្រយោជន៍ ក្នុងការកែលម្អ រចនាបថ Icon បានបែបនេះ ទើបយើងចង់ណែនាំ នូវកម្មវិធី ជាកញ្ចប់ Icon Packs នេះ មកណែនាំដល់អ្នក ទាំងអស់គ្នា ក្នុងការសាកល្បង។ ហើយតំណរនៅខាងក្រោម គឺមានកម្មវិធីនេះ ចំនួន5 ដែលអ្នកអាចសម្លឹង មើលរូបភាព ខាងក្រោម ដើម្បីរករូបរាង Icon ណាមួយ ដែលអ្នកពេញចិត្ត  រួចចាំទាញយក។


1.    ចុចត្រង់នេះ   ទាញយកកម្មវិធី Dropcon




2.     ចុចត្រង់នេះ ទាញយកកម្មវិធី Pure




3.    ចុចត្រង់នេះ ទាញយកកម្មវិធី Mix Vintage




4.    ចុចត្រង់នេះ ទាញយកកម្មវិធី Ringo



សូមបញ្ជាក់ផងដែរថា កញ្ចប់ Icon ខាងលើនេះ គឺបានដាក់អោយទាញយក ដោយមិនគិតថ្ងៃ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដូចនេះសង្ឃឹមថា មិត្តអ្នកអាន ដែលពេញចិត្ត អាចទាញយកបាន ទាន់ពេល។ ការផ្លាស់ប្តូររូបរាង នៃ Icon លើស្មាតហ្វូន របស់អ្នក ក៏ជាចំនុចល្អ មួយដែរ ដើម្បីលម្អដល់ កម្មវិធីខាងក្នុង និងមិនធ្វើអោយ ការប្រើប្រាស់ មានភាពដដែលនោះទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម