CAMBO REPORT

Popup Advertising5 seconds

ក្តារ​ចុច​កុំព្យូទ័រ​របស់ Apple ជំនាន់​ក្រោយ​ប្រើ​បច្ចេកទេស​ទប់​មិន​ឲ្យ​ធូលី​ដីចូល!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងបានដឹងថា ក្រុមហ៊ុន Apple តែងតែចុះបញ្ជីប៉ាតង់នូវរាល់ គំនិតថ្មីៗ ដែលពួកគេ ត្រៀមបង្កើតឡើងរាល់ ផលិតអ្វីមួយ ដើម្បីកុំឲ្យក្រុមហ៊ុនផ្សេងៗ លួចយកគំនិតពួកគេទៅប្រើប្រាស់ បង្កើតផលិតផល មកប្រជែង ទើបត្រូវចុះបញ្ជីស្នាម ឲ្យបានត្រឹមត្រូវបែបនេះ។ ប៉ាតង់មួយទៀត របស់ Apple ត្រូវបានលាតត្រដាង ជាសាធារណៈ បង្ហាញអំពីបច្ចេកទេស នៃការផលិតក្តារចុច កុំព្យូទ័រថ្មី។

ប៉ាតង់នេះ ពណ៌នាពីវិធីសាស្រ្ត 2 ក្នុងការជៀសវាងមិនឲ្យធូលីដី រំខានដល់ការ ប្រើប្រាស់ក្តារចុច និងបច្ចេកទេសបង្កើត ក្តារចុចថ្មី ទប់មិនឲ្យធូលីដី ចូលបាន។ ក្តារចុចថ្មី នឹងបង្កើតឡើង សម្រាប់ទប់ធូលីដី មិនឲ្យចូលផ្នែកស្នូល កណ្តាលនៃប៊ូតុងចុច ដូច្នេះវាមិនធ្វើឲ្យ ប៊ូតុងនោះ ជាប់គាំង និងមិនពិបាកក្នុងការ សម្អាតឡើយ។ នេះក៏មិនមែនជាប៉ាតង់ អ្វីថ្មីដែរ គឺក្រុមហ៊ុននេះ បានចុះបញ្ជីតាំងពីឆ្នាំ 2016 ខែកញ្ញា អំឡុងពេលដាក់បង្ហាញ iPhone 7 និង iPhone 7 Plus មកម្ល៉េះ តែក្រុមហ៊ុនទើបបង្ហាញ ប៉ាតង់នេះ ដល់សាធារណៈ ជនបានដឹងនាពេលថ្មីៗនេះ។

 

ទោះពីជាក្តារចុចនេះ ប្រើបច្ចេកទេសទប់ធូលីបានក៏ដោយ តែមិនអាចទប់វត្ថុរាវ និងកម្ទិចស្ករ ឬអំបិល បានឡើយ ព្រោះវាអាចរលាយ ជ្រាបចូលស្នូលកណ្តាល នៃប៊ូតុងបាន និងអាចបណ្តាលឲ្យ វាគាំងចុចមិនបាន ដូច្នេះអ្នកប្រើប្រាស់ នៅតែប្រុងប្រយ័ត្នបន្តិច ហើយយើងក៏សង្ឃឹមថា ក្រុមហ៊ុននេះ នឹងផលិតបន្ថែមក្តារចុច មកជាមួយបច្ចេកវិទ្យា ធន់មិនងាយជ្រាបទឹក ណាមួយពួកគេទើប បង្ហាញប៉ាតង់ចុងក្រោយ បង្ហាញពីខ្សែសាកថ្ម Lightning មានមកជាមួយបច្ចេកវិទ្យា ធន់មិនងាយជ្រាបទឹក។

សរុបមក ក្រុមហ៊ុន Apple ទើបបានបង្ហាញប៉ាតង់មួយ ដែលចុះបញ្ជីតាំងពីឆ្នាំ 2016 មកម្ល៉េះ ជាមួយការប្រើប្រាស់ បច្ចេកទេសថ្មី បង្កើតឡើងនូវក្តារចុច ដែលមានប៊ូតុង ធន់អាចទប់ធូលីដី មិនឲ្យចូលស្នូល កណ្តាលបាន ប៉ុន្តែវានៅតែត្រូវប្រុងប្រយ័ត្ន លើការជ្រាបទឹកដដែល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 months ago
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ