CAMBO REPORT

Popup Advertising5 seconds

LG V30 នឹង​ទទួល​បាន​មុខងារ AI Camera ដូច​ដែល​មាន​លើ V30S ThinQ អញ្ចឹងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តពិតជាបានដឹងហើយថា នាពេលថ្មីៗនេះ ក្រុមហ៊ុន LG បានធ្វើការបញ្ចេញស្មាតហ្វូន ខ្សែស្រឡាយ V30 ជំនាន់ថ្មី មួយទៀតគឺ LG V30S ThinQ ដោយវាជាស្មាតហ្វូនមួយ ដែលប្រើប្រាស់មុខងារ Artificial Intelligent (AI) ដំបូងគេបង្អស់របស់ LG។ តួយ៉ាង LG ក៏នឹងនាំយកមុខងារ AI ថ្មីៗ ដែលមានលើ V30S ThinQ ទៅបំពាក់សម្រាប់ស្មាតហ្វូន មួយម៉ូឌែលទៀត។ តើម៉ូឌែលណាទៅ?

ជាការពិតណាស់  មុខងារ AI ដែលមានលើ V30S ThinQ នឹងត្រូវដាក់ជាកំណែ អាប់ដេតលើ LG V30 សម្រាប់ប្រើប្រាស់ បានដូចគ្នា។ ហើយចំនុចដែល LG V30 នឹងទទួលបានពីមុខងារនេះ រួមមាន មុខងារ Q Lens ដើម្បីស្វែងរកឥវ៉ាន់ វត្ថុ ឬ ឧបករណ៍ជាច្រើន សន្ធឹកសន្ធាប់តាមរយៈ កម្មវិធីកាមេរ៉ា ដែលអ្នកអាចស្វែងរកទិញ បានតាមទីផ្សារ AMAZON ឬ ស្វែងរកព័ត៌មាននានា ដែលពាក់ព័ន្ធ, មុខងារ AI CAM ជួយអោយកាមេរ៉ាស្គាល់នូវ វត្ថុដែលយើងកំពុងចង់ថត, មាន Q Voice ដែលជាជំនួយការ សំលេង និង មុខងារ Google Assistant។ បន្ថែមពីលើនេះ Google Drive ក៏ Support ជាមួយការទាញយកឯកសារ ដែលមានទំហំ ធំជាង 4GB, បង្កើនគុណភាពនៃការ Call និង ជួសជុលបញ្ហាគ្មានរំញ័រ ពេលទទួលសារ។ ហើយចំនុច និង មុខងារដែលក្រុមហ៊ុន LG បានបន្ថែមសម្រាប់ V30 នេះ អាចនឹងធ្វើអោយម្ចាស់ ស្មាតហ្វូនម៉ូឌែលនេះ ពេញចិត្តជាមិនខាន។

សរុបមក នេះជាដំណឹងល្អមួយ ដែលប្រិយមិត្តមួយចំនួន កំពុងចង់បាន ហើយវាមានទំហំ 821 មេហ្គាបៃ សម្រាប់ការអាប់ដេតឡើង ដើម្បីទទួលមាន មុខងារ និង ចំនុចថ្មីទាំងនេះ។ ហើយវានៅមិនយូរ ទៀតនោះទេ ដែលអ្នកនឹងទទួល បានការវា គឺអាចនឹងឆាប់ៗនេះ តែម្តង ហើយក៏ចូលរួមត្រេកអរ ផងដែរ សម្រាប់ម្ចាស់ V30 ទាំងអស់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 3 months ago
ប្រភព: Phone Arena Tag: ទូរស័ព្ទ