CAMBO REPORT

Popup Advertising5 seconds

The Boring Company របស់ Elon Musk កំពុង​ផលិត​យាន​ប្រភេទ​ថ្មី​សម្រាប់​អ្នក​ថ្មើរជើង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រំលឹកម្តងទៀតថា លោក Elon Musk ជាមហាសេដ្ឋីវ័យក្មេង ដែលមានភាព ជោគជ័យខ្លាំង ដោយគាត់គ្រប់គ្រងក្រុមហ៊ុន មួយចំនួន ដូចជាក្រុមហ៊ុន Tesla ផលិតរថយន្តអគ្គិសនី, ក្រុមហ៊ុន Space X ផលិតរ៉ុកកែត បង្ហោះទៅភពផ្សេង, ក្រុមហ៊ុន The Boring ផលិតនូវផលិតផល ប្រើប្រាស់ទូទៅ និងក្រុមហ៊ុន Neuralink ផលិតប្រព័ន្ធខួរក្បាល កុំព្យូទ័រ។ ក្រុមហ៊ុនគាត់ ទាំងអស់នេះ ពិតជាមានការ ជោគជ័យខ្លាំង ហើយនៅពេលអនាគត គាត់នឹងកាន់តែ មានឈ្មោះល្បីល្បាញ ជាងនេះទៀត។

 

នៅក្នុងថ្ងៃនេះ លោកបានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គម Twitter របស់គាត់ផ្ទាល់ បង្ហាញពីយានជំនិះ ប្រភេទថ្មី ស្រដៀងទៅនឹងរថភ្លើង, រថយន្តដែរ ប៉ុន្តែយាននេះគ្មាន អ្នកបើកបរទេ ហើយអាចផ្ទុកអ្នក ដំណើរបានខ្ទង់ 10 នាក់ប៉ុណ្ណោះ រីឯការធ្វើដំណើរ តាមផ្លូវក្រោមដី តែអ្នកដំណើរត្រូវឡើង ជិះយាននេះ នៅខាងលើរួច ទើបយាននេះរំកិល ចុះក្រោម រួចរត់នៅផ្លូវ ក្រោមដីវិញ ដោយគ្មានការកក់ស្ទះ។ យានជំនិះនេះ បង្កើត ឡើងជាពិសេស សម្រាប់អ្នកថ្មើរជើង អាចធ្វើដំណើរទៅកាន់ គោលដៅរបស់ពួកគេបាន កាន់តែរហ័ស និងមិនចាំបាច់ ប្រជ្រៀតគ្នាឡើយ។

 

យានជំនិះនេះ លោក Elon Musk បានផ្តល់សិទ្ធិអោយក្រុមហ៊ុន The Boring ធ្វើការផលិត និងសិក្សាលើយានជំនិះនេះ។ គាត់ក៏បានតបនូវ មតិរបស់អ្នកគាំទ្រផងដែរ ថាយាននេះ ជារថយន្តក្រុង រត់បានល្បឿន 150 mph នៅផ្លូវក្រោមដី ដោយគ្មានអ្នកបើកបរ និងប្រើប្រព័ន្ធ អគ្គិសនីទៀតផង ដូច្នេះវាជារថយន្តក្រុង សម័យថ្មី។ គម្រោងនេះ នឹងដំណើរការឆាប់ៗ ក្នុងពេលខាងមុខ ព្រោះនៅពេលពួកគេ បានជីកផ្លូវក្រោមដី នៅ Los Angeles និងមិនយូរទេ ពួកគេនឹងជីកដល់ផ្លូវ ក្រោមដី Washington DC ទៀត។

 

វីដេអូខាងក្រោម៖

 



សរុបមក លោក Elon Musk ដែលជាមហាសេដ្ឋីវ័យក្មេង កំពុងគ្រប់គ្រង ក្រុមហ៊ុនជាច្រើន បានបង្ហោះវីដេអូខ្លី បង្ហាញពីយានជំនិះ ប្រភេទថ្មី សម្រាប់ដឹកអ្នកដំណើរ ទៅកាន់គោលដៅផ្សេងៗ តាមរយៈផ្លូវក្រោមដី ហើយយានជំនិះថ្មីនេះ គ្មានអ្នកបើកបរទេ ព្រមទាំងដំណើរការ បានដោយប្រព័ន្ធអគ្គិសនី និងការផលិតឡើង ដោយក្រុមហ៊ុន The Boring របស់គាត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: យានយន្ត