CAMBO REPORT

Popup Advertising5 seconds

រថយន្ដ KIA Stinger GT ស៊េរី ២០១៩ ប្រភេទ Limited Edition ដែល​ផលិត​ត្រឹម​តែ ៥០០ គ្រឿងប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីចុងឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុន KIA បានបញ្ចេញនូវរថយន្ដស៊េរីថ្មី KIA Stinger និង Stinger GT ២០១៨ រួចម្ដងហើយ ដែលពេលនោះវាត្រូវបាន ដាក់លក់នៅក្នុង តម្លៃចាប់ពី ៣២,០០០ ដុល្លារប៉ុណ្ណោះ។ ចំណែករថយន្ដម៉ូឌែល Stinger GT មួយគ្រឿងដែលក្រុមហ៊ុន KIA ទើបតែដាក់បង្ហាញនាព្រឹត្តិការណ៍ Geneva Auto Show ថ្មីៗនេះវិញ គឺជារថយន្ដប្រភេទ Stinger GT ដែលមានលក្ខណៈកាន់តែប្រសើរ លើសជំនាន់មុន ថែមទាំងជាប្រភេទ Atlantica Edition ទៀតផង ដែលផលិតយ៉ាងពិសេសសម្រាប់ ប្រទេសប៉ែកអឺរ៉ុប នៅតំបន់សមុទ្រទឹកកក អាត្លង់តិច មានចំនួនត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះ។

 

ទៅលើការរចនារូបរាងរបស់ Stinger GT ២០១៩ Atlantica Edition នេះវាមិនសូវប្រែប្រួល ខុសពី Stinger GT ជំនាន់មុននោះទេ ពោលគឺរូបរាងវា ជារថយន្ដខ្នាត Sedan មានកៅអីអង្គុយ ២ ជួរនិងមានកម្ពស់ទាប និងមានមុខមាត់ប្រហាក់ប្រហែល រថយន្ដ Mustang គ្រាន់តែក្រុមហ៊ុនបានរចនានូវ កន្លែងមួយចំនួន ឱ្យបានទាក់ទាញជាងមុនប៉ុណ្ណោះ ជាពិសេសគឺការលេង ចង្កៀងភ្លើង និងពណ៌រថយន្ដទឹកប៊ិចងងឹត នេះតែម្ដង។ ពណ៌ទឹកប៊ិចនេះ គឺជាពណ៌ដែលមិនងាយ ស្លេកពណ៌នោះទេ ហើយក្រុមហ៊ុនក៏បានប្រើ ថ្នាំប្រភេទថ្មីដើម្បីឱ្យវាចាំង ភ្លឺរលោងផងដែរ ម្យ៉ាងទៀតវាមិន ងាយសាំភ្នែក កាចជាងមុន និងមានតែនៅលើ ម៉ូឌែល GT Atlantica ២០១៩ នេះតែប៉ុណ្ណោះ។

 

ម៉ាស៊ីនរបស់វាវិញក៏ត្រូវបានឡើងទៅមួយកម្រិតទៀតដែរ វាប្រើប្រាស់នូវម៉ាស៊ីនមានកម្លាំងខ្លាំង ជាងមុនប្រមាណ ២០% ជាមួយនឹងម៉ាស៊ីន V6 ប្រភេទ ៣.៣ លីត្រ Twin-Turbo ដែលមានកម្លាំងសរុប ៣៦៥ កម្លាំងសេះ និងកម្លាំងបង្វិល ៣៧៦ ហ្វីតផោន ប៉ុន្តែកម្លាំងបង្វិលរបស់វា ត្រូវបានចែកចេញជា ២ គឺ ៦០% និង ៤០% រវាងកង់ខាងមុខ និងខាងក្រោយ ជាមួយនឹងល្បឿនបង្វិល ចន្លោះពី ១,៣០០ ទៅ ៤,៥០០ RPM នៅលើយ៉ាន់កង់ទំហំ ១៩ អ៊ីញ និងមានសំបក កង់ស្ដើង ងាយស្រួលបួងចង្កូត ជាពិសេសគឺរត់បានល្អ បំផុតលើផ្លូវកៅស៊ូ និងផ្លូវដែលមាន ព្រិលធ្លាក់ច្រើន។

 

រីឯចំណុចពិសេសមួយចំនួនទៀត ដែលក្រុមហ៊ុន KIA បានបន្ថែមលើ Stinger GT ជំនាន់មុខគឺនៅខាងក្នុងឡាន ដែលក្រុមហ៊ុនហៅថា High Level of Standard Tech ក្នុងនោះរួមមាន Surround View Monitor ដែលយើងអាច មើលកាមេរ៉ា ខាងមុខខាងក្រោយ បាននៅក្នុងមុំធំទូលាយ, មានបន្ទះសាកថ្មឥតខ្សែ សម្រាប់ទូរសព្ទ, មានម៉ាស៊ីនកម្ដៅ នៅខាងមុខ និងខាងក្រោយ ដើម្បីរក្សាសីតុណ្ហភាព ក្នុងរថយន្ដ ល្អសម្រាប់អ្នក ប្រើប្រាស់នៅប្រទេស ត្រជាក់ និងមានមុខងារពិសេស មួយចំនួនទៀត។

 

សរុបមកវិញ នេះគឺជារថយន្ដ KIA ម៉ូឌែលថ្មី Stinger GT Atlantica ស៊េរីឆ្នាំ ២០១៩ ដែលបានបង្កើននូវកម្លាំងម៉ាស៊ីន ខ្លាំងជាងមុន មានរចនាបថទាក់ទាញ ជាមួយនឹងពណ៌ថ្មី ហើយក៏បានបន្ថែមនូវ មុខងារមួយចំនួនទៀត ផងដែរ។ ប៉ុន្តែគួរឱ្យស្ដាយ ព្រោះវាត្រូវបានផលិតលក់ ត្រឹមតែ ៥០០ គ្រឿងប៉ុណ្ណោះ អញ្ចឹងកុំថាឡើយ នៅស្រុកខ្មែរ បើទោះជា សហរដ្ឋអាមេរិច ក៏មិនច្បាស់ថា និងមានវត្តមាន រថយន្ដនេះ ឬក៏អត់ផង ព្រោះវាពេញនិយមណាស់ នៅប៉ែកអឺរ៉ុប និងប្រហែលជាលក់អស់ នៅទីនោះផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Slash Gear Tag: យានយន្ត