CAMBO REPORT

Popup Advertising5 seconds

Intel បញ្ចេញ SSD Optane ជំនាន់​ទី 2 ថ្មី ដែល​ជួយ​បង្កើន​ល្បឿន​ប្រើ​ប្រាស់ តែ​យល់​ល្អ​កុំ​ទិញ​អី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងទីផ្សារអន្តរជាតិ SSD របស់ Intel ដែលមានឈ្មោះថា Optane ឬមានលេខសម្គាល់ម៉ូឌែល 900P ចេញកាល ពីឆ្នាំទៅមិញ ទទួលបានការចាប់អារម្មណ៍ និងមានអ្នកទិញយក ទៅប្រើប្រាស់យ៉ាងច្រើន ព្រោះថាវាជួយច្រើន ទៅដល់ល្បឿន ប្រើប្រាស់ទូទៅ ជាជាងប្រើតែ Hard Disk តែមួយ ធ្វើឲ្យល្បឿនប្រើប្រាស់ទើសចិត្ត ខ្លាំងណាស់។ ក្នុងនោះ Intel Optane សម្រាប់ទីផ្សារស្រុកខ្មែរ យើងវិញ ពិតជាពិបាកប្រជែង នឹងម៉ាកផ្សេងៗខ្លាំង ព្រោះវាមានទំហំមេម៉ូរីតូច ថែមទាំងមានតម្លៃថ្លៃ ស្មើនឹង SSD ទំហំ 128GB មួយដើមបាត់ទៅហើយ។

 

ជុំវិញរឿងនេះ មានប្រិយមិត្តមួយចំនួនបានដឹងរួចទៅហើយអំពីសមត្ថភាព និងមុខងារបស់ SSD ឈ្មោះថ្មីរបស់ Intel មួយនេះ ជាក់ជាមិនខាន ដោយវាជួយជម្រុញខ្លាំង ទៅដល់ល្បឿន Hard Disk ឲ្យមានល្បឿនលឿនរហ័ស ជុំវិញការប្រើប្រាស់ ជាមួយនឹង Intel Optane នេះ តែក៏តម្រូវឲ្យប្រើប្រាស់ តែជាមួយនឹង CPU របស់ Intel ចាប់ពីជំនាន់ទី 7 ឡើងទៅ ជាមួយនឹង Motherboard Z270 ឡើង មិនអាចប្រើជាមួយ CPU AMD បានឡើយ។ ជាងនេះទៅទៀត កាលពីម្សិលមិញ ទៀតសោត Intel បានប្រកាសចេញនូវ SSD Optane ជំនាន់ទី 2 ថ្មីទៀតហើយ មានឈ្មោះសម្គាល់ម៉ូឌែល 800P ដែលវាកាន់តែមាន សមត្ថភាពកាន់តែប្រសើរ ជាងមុន ជាពពួក M.2 ប្រើប្រាស់ជើង PCIe អាចប្រើប្រាស់នៅលើ Motherboard របស់ម៉ាស៊ីន Laptop និង Desktop ចាប់ពី Z270 ឡើងទៅ ដូចជំនាន់មុនផងដែរ មានន័យថា អ្នកប្រើ Z370 ក៏អាចប្រើបន្ទះ SSD នេះបានដែរ។

 

Optane 800P ប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់ Intel មានឈ្មោះថា Micron 3D Xpoint Storage Technology ដែល CPU ជំនាន់ថ្មីៗទើបស្គាល់ មុខងារនេះ មានន័យថាអ្នកប្រើ CPU ស៊េរីទាបៗ មិនអាចទទួលបាន ផលប្រយោជន៍ពី SSD នេះបាននោះទេ គឺមានតែឈីប Kaby Lake និង Coffee Lake ប៉ុណ្ណោះ ទើបអាចទទួលបាន ល្បឿនពេញទំហឹង របស់វាបាន។ និយាយដល់ល្បឿន Intel Optane 800P ពុំមានល្បឿនខ្លាំង លោតដល់ SSD M.2 របស់ Samsung ពពួក PCIe NVME បាននោះទេ ព្រោះថា៖

 

•    ល្បឿនអានលោតអស់ត្រឹម 1450MB/s
•    ល្បឿនសរសេរលោតអស់ត្រឹម 640MB/s

 

ល្បឿនប៉ុណ្ណោះ យើងមិនចាប់ទុកថាវាខ្លាំងនោះទេ សម្រាប់បច្ចុប្បន្ន ថែមទាំងមានតម្លៃថ្លៃទៀតផង ដោយ Intel ចេញលក់ Optane 800P នេះលក់ដោយចែកជា 2 ជម្រើសគឺ៖

 

•    ទំហំ 58GB មានតម្លៃ 129$
•    ទំហំ 118GB មានតម្លៃលោតដល់ 199$

 

នេះគឺជាតម្លៃថ្លៃសម្រាប់ទីផ្សារស្រុកខ្មែរ ហើយខេមបូរីផត ក៏មិនមានអ្វីត្រូវណែនាំ ឲ្យប្រិយមិត្តអ្នកអាន ទាំងអស់ធ្វើការ ទិញវាយកមកប្រើប្រាស់ នោះដែរ ព្រោះថាវាថ្លៃខ្លាំង ថែមទាំងមិនអាចប្រើ ជាមួយម៉ាស៊ីនស៊េរីចាស់ៗ ថែមទៀត ដូច្នេះបើទិញយកមក ប្រើហើយ ដឹងតែខាតលុយច្រើន ជាក់ជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 3 months ago
ប្រភព: Slash Gear Tag: កុំព្យូទ័រ