CAMBO REPORT

Popup Advertising5 seconds

Lamborghini Convertible Huracan មក​ជា​ពណ៌ Matte Blue ឃើញ​ហើយ​អាច​គេង​ស្រមៃ​បាន​ធ្វើម្ចាស់វា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជារៀងរាល់ឆ្នាំនៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញរថយន្តថ្មីៗ រថយន្តគំរូ The Geneva Motor Show តែងតែធ្វើឲ្យមហាជន ទូទាំងពិភពលោក មានការភ្ញាក់ផ្អើល ជាមួយរថយន្តប្លែកៗ និងមកជាមួយបច្ចេកវិទ្យាទំនើបៗ ទោះបីជាមាន រថយន្តខ្លះ គ្រាន់តែជាគំរូក៏ដោយ ក៏អាចឲ្យយើងដឹងបានថា បច្ចេកវិទ្យាមកដល់ពេលនេះ ជឿនលឿនដល់កម្រិតណា។ ក្រុមហ៊ុន Lamborghini គៅព្រៃ របស់អ៊ីតាលី បានដាក់បង្ហាញនូវ រថយន្តស៊េរី 2018 ដ៏លេចធ្លោ ជាមួយពណ៌ខៀវ Matte Blue ធ្វើឲ្យមហាជនមើលភ្លឹក និងអាចគេងស្រម៉ៃ បានធ្វើម្ចាស់វា ទៀតផង។ 

នេះរថយន្ត Lamborghini Convertible Huracan ដែលមានរូបរាងខ្ញង់ បែបស្ព័រ ស្រដៀងឡានប្រណាំង ហើយនៅតែមានការ រចនារូបរាងឡើងស្រដៀង ទៅស៊េរីមុនៗ ដោយគ្រាន់តែកែ នៅតួរថយន្តបន្តិច, ត្រង់កន្លែងទ្វារសងខាង ផ្នែកខាងក្រោម មានរំលេចពណ៌ ទង់ជាតិប្រទេស អ៊ីតាលី ជាប្រភេទទ្វារ 2 និងអាចជិះ បានត្រឹម 2 នាក់ប៉ុណ្ណោះ, ផ្នែកខាងក្រោយមាន បំពង់ស៊ីមុំាងចំនួន 2, កៅអីស្រោប ដោយស្បែក ក៏ជាប្រភេទស្ព័រ រីឯតាបឡូខាងក្នុង ស្រោបដោយស្បែកពីលើ និងប៊ូតុងបញ្ជាផ្សេងៗ នៅផ្នែកកណ្តាល ចន្លោះកៅអីអង្គុយ ទាំងសងខាង រួមទាំងប៊ូតុងបញ្ជា លើដៃចង្កូត។

 

ជាមួយល្បឿនហួសកំណត់ ដោយវាបានប្រើប្រាស់ នូវបច្ចេកវិទ្យា  Predecessor ទំនើប The Performante Spyder មានទម្ងន់ស្រាលជាង 4WD Spyder ប្រមាណ 35 គីឡូក្រាម ដោយវាជំនួយដល់ម៉ាស៊ីន រថយន្តបានច្រើន។ រថយន្តនេះបំពាក់មកជាមួយ ម៉ាស៊ីន V10 មានល្បឿនដល់ 640 កម្លាំងសេះ, នៅពេលជាន់ចាប់ ពីល្បឿន 0 ដល់ 62 mph ត្រឹមរយៈពេល 3.1 វិនាទីប៉ុណ្ណោះ រីឯតួខ្លួនផលិតឡើងពី អាលុយមីញ៉ូម កាបូនហ្វៃប័រ ស្រាលតែរឹងមាំ។

 

វីដេអូខាងក្រោម៖

 

 

តាមការរំពឹងទុកលើទីផ្សារសហរដ្ឋអាមេរិច វាអាចមានតម្លៃខ្ទង់ 309,000 ដុល្លារ និងខ្ទង់ 220,000 យ៉ូរូ នៅប៉ែកខាងអឺរ៉ុប ដោយការដាក់បង្ហាញនេះ មិនទាន់បានប្រកាសពីតម្លៃពិត នៅឡើយទេ រួមទាំងថ្ងៃដាក់លក់ ក៏មិនបានបញ្ជាក់ ជាផ្លូវការដែរ។

សរុបសេចក្តីមក រថយន្តស្ព័រ Lamborghini Convertible Huracan បានតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ The Geneva Motor Show ជាមួយពណ៌ខៀវ Matte Blue ដ៏ស្រស់ស្អាត ជាមួយការរំពឹងទុក នូវតម្លៃខ្ទង់ 30 ម៉ឺនដុល្លារ តែតម្លៃពិត និងថ្ងៃដាក់លក់ពិត មិនទាន់បានបញ្ជាក់ នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 months ago
ប្រភព: The Verge Tag: យានយន្ត