CAMBO REPORT

Popup Advertising5 seconds

រថយន្ត Bugatti Chiron ទើប​តាំង​បង្ហាញ​ជាមួយ​តម្លៃ​ខ្លួន 3.26 លានដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងព្រឹត្តិការណ៍ The Geneva Motor Show ទើបបានចាប់ផ្តើមមាន ក្រុមហ៊ុនផលិតរថយន្តជាច្រើន ដាក់តាំងបង្ហាញនូវរថយន្តស៊េរីថ្មី របស់ពួកគេ រួមទាំងរថយន្តគំរូដែលមិនទាន់ចេញ ក៏បានដាក់បង្ហាញដែរ ដើម្បីទាញយកចិត្តមហាជន ឲ្យបានដឹងពីសមិទ្ធផល របស់ពួកគេ។ ក្នុងនោះក្រុមហ៊ុនផលិតឡានថ្លៃ របស់បារាំង Bugatti ទើបបានដាក់បង្ហាញ រថយន្តស្ព័រស៊េរីថ្មីរបស់ពួកគេ ជាមួយទម្ងន់ស្រាលជាងមុន តែតម្លៃកាន់តែថ្លៃ ព្រោះវាមានល្បឿនលឿន ហួសនិស្ស័យ។

នេះរថយន្តស្ព័រ Bugatti Chiron ដែលទើបដាក់បង្ហាញក្នុងព្រឹត្តិការណ៍ The Geneva Motor Show ជាមួយរូបរាងយកលំនាំតាម ស៊េរីមុនៗដែរ ដោយគ្រាន់តែកែត្រង់ចង្កៀងខាងមុខ និងរាងបន្តិចបន្តួច ជាពិសេសកម្លាំងម៉ាស៊ីន កាន់តែខ្លាំង តម្លៃកាន់តែថ្លៃ។ នេះជាស៊េរីក្រោយនៃ Chiron ហើយអ្នកជំនាញបានកាត់បន្ថយ ទម្ងន់របស់វាបាន 40 ផោន ដើម្បីឲ្យរថយន្តមាន លំនឹងល្អ ក្នុងការបើកបរជាមួយល្បឿន កាន់តែលឿន រួមទាំងនេះ ជារថយន្តដំបូង ដែលមានផ្លិតទឹកផលិតឡើង ពីកាបូនហ្វៃប័រ។
បើនិយាយពីល្បឿនគឺម៉ាអ៊េម អ្នកបើកបរអាចជាន់ល្បឿនចាប់ពី 0 ដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតែ 2.5 វិនាទី ប៉ុណ្ណោះ ព្រោះវាមាន 16 ស៊ីឡាំង រួមទាំងម៉ាស៊ីនជំនួយ 4 ទៀត គិតជាល្បឿនសរុប ដល់ទៅ 1,500 សេះឯណោះ ទើបតម្លៃរបស់វាដល់ខ្ទង់ 3 លានដុល្លារជាង បែបនេះ។ ក្រៅពីរូបរាង, កម្លាំងម៉ាស៊ីន និងតម្លៃថ្លៃ រថយន្តនេះ គ្មានអ្វីពិសេសទៀតទេ ប៉ុន្តែវាអាចទាក់ចិត្តសេដ្ឋី នៅស្រុកយើងបានច្រើន។

សរុបសេចក្តីមក ក្រុមហ៊ុនផលិតរថយន្តល្បី Bugatti ទើបដាក់តាំងរថយន្ត Bugatti Chiron ស៊េរីថ្មី បែបស្ព័រ នៅក្នុងព្រឹត្តិការណ៍តាំង ពិពណ៌រថយន្ត The Geneva Motor Show ជាមួយតម្លៃថ្លៃកប់ពពក ដល់ទៅ 3.26 លានដុល្លារ តែក្រុមហ៊ុននេះ មិនបានបញ្ជាក់ពី ថ្ងៃដាក់លក់ជាផ្លូវការ នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 2 months ago
ប្រភព: The Verge Tag: យានយន្ត