CAMBO REPORT

Popup Advertising5 seconds

Microsoft បាន​បញ្ចេញ Surface Pro ប្រើ​ប្រាស់​សេវា LTE ជា​ផ្លូវ​ការហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Microsoft Surface Pro ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅខែ ឧសភា ឆ្នាំ ២០១៧ ម្ដងរួចមកហើយ ប៉ុន្តែម៉ូឌែលចាស់ មិនទាន់អាចប្រើប្រាស់សេវា 4G ដោយឡែកបាន នៅឡើយទេ ពោលគឺវានៅត្រឹមតែអាចចាប់ Wi-Fi ដូចជាកុំព្យូទ័រទូទៅដែរ។ ទើបថ្មីៗនេះក្រុមហ៊ុន Microsoft បានបញ្ចេញនូវ Surface Pro ជំនាន់ថ្មី ដែលមានភ្ជាប់មកនូវ សេវាទ្រទ្រង់ប្រព័ន្ធ LTE បានយ៉ាងល្អ ហើយសម្រាប់អ្នកដែល រស់នៅសហរដ្ឋអាមេរិច អាចចាប់ផ្ដើមបញ្ជាទិញ (Pre-Order) Surface Pro LTE នេះបានហើយនៅលើគេហទំព័រ Microsoft ដោយផ្ទាល់ ឬនៅទីផ្សារអនឡាញ Best Buy។

ចំពោះលក្ខណៈសម្បត្តិទូទៅ និងកម្លាំងម៉ាស៊ីនរបស់វាគឺមិនខុសពី Surface Pro ជំនាន់មុននោះទេ ប៉ុន្តែអ្វីដែលពិសេស គឺពេលនេះវាត្រូវ បំពាក់មកនូវ Modem LTE X16 របស់ក្រុមហ៊ុន Qualcomm ដែលវាមានអង់តែន សម្រាប់ភ្ជាប់ Surface Pro ជំនាន់ថ្មីនេះ ជាមួយនឹងសេវាកម្ម អ៊ីនធើណេត ហើយក៏មាន Build ប្រភេទ eSIM សម្រាប់ប្រើប្រាស់ រួចជាស្រេច ដូចជានាឡិកាវៃឆ្លាត Apple Watch ដែរ ដោយយើងមិនចាំបាច់ ប្រើស៊ីមកាតក៏បានដែរ។ ប៉ុន្តែបច្ចេកវិទ្យា eSIM នេះមានប្រើ តែនៅក្នុងប្រទេសជឿនលឿន ប៉ុណ្ណោះ ដូចនេះក្រុមហ៊ុន Microsoft ក៏បានបន្ថែមនូវ រន្ធសម្រាប់ដាក់ស៊ីមកាត ខ្នាត Nano មកជាមួយផងដែរ សម្រាប់ងាយស្រួល ក្នុងការប្រើប្រាស់ ដូចជាក្នុងប្រទេសកម្ពុជា យើងជាដើម។

ចំណែកតម្លៃរបស់វាវិញ គឺប្រហាក់ប្រហែល Surface Pro ជំនាន់មុនដែរ គឺតម្លៃ ១,១៤៩ ដុល្លារអ្នកនឹងទទួល បានកម្លាំងម៉ាស៊ីន ដែលប្រើស៊ីភីយូ ជំនាន់ទី ៧ ប្រភេទ Core i5 7300U ជាមួយរ៉េម ៤ ជីកាបៃ អង្គផ្ទុក ទិន្នន័យ SSD ១២៨ ជីកាបៃ។ ចំណែកតម្លៃ ១,៤៤៩ ដុល្លារ អ្នកនឹងទទួលបាន រ៉េមដល់ ៨ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ SSD ២៥៦ ជីកាបៃ។ គួរបញ្ជាក់ផងដែរថា តម្លៃនេះ នៅមិនទាន់រាប់បញ្ចូល នូវ Surface Pen និង Surface Keyboard នៅឡើយទេ។

 

ទស្សនាវីឌីអូខាងក្រោមនេះ៖

 

 

អញ្ចឹងសរុបមកវិញ នៅពេលនេះ Microsoft Surface Pro LTE ត្រូវបានបញ្ចេញ ជាផ្លូវការហើយ ដែលយើងអាចដាក់ស៊ីម កាតប្រភេទ Nano ក៏បាន ឬប្រើប្រាស់ សេវាកម្ម eSIM ក៏បាន ដូចនេះយើង អាចប្រើប្រាស់អ៊ីនធើណេត លើកុំព្យូទ័រកូនកាត់នេះ បានចល័តដោយមិន ចាំបាច់ភ្ជាប់ Wi-Fi រីឯកម្លាំងម៉ាស៊ីនវិញ វាមិនបានដំឡើងខ្ពស់ ជាងមុននោះទេ។ អ្វីដែលជាចំណុច អវិជ្ជមាននោះ គឺតម្លៃរបស់វាខ្ពស់ពេក ហើយក៏មិនប្រើស៊ីភីយូ ជំនាន់ចុងក្រោយដែរ ហើយសម្រាប់ Keyboard និងប៊ិច យើងត្រូវទិញថែម ក្រៅទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Ars Technica Tag: កុំព្យូទ័រ