CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍​វៃ​ឆ្លាត​របស់ Xiaomi មាន​អេក្រង់​ធំ​បង្ហាញ HDR 10 និង​បញ្ជា​តាម Voice Control រី​ឯ​តម្លៃ ២០០ ដុល្លារ​ជាងប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលថ្មីនេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្ស Xiaomi ទើបនឹងបានបញ្ចេញលក់នូវកូនទូរទស្សន៍ វៃឆ្លាតជំនាន់ថ្មីរបស់ខ្លួន មួយម៉ូឌែលទៀតគឺ Mi TV 4A ដែលវាមានច្រើនទំហំ សម្រាប់ជ្រើសរើសដូចជា ៣២, ៤០, ៤៣, ៤៩, ៥៥, និង ៦៥ អ៊ីញ ហើយតម្លៃក៏ខុសគ្នាទៅតាម ហ្នឹងដែរ។ ប៉ុន្តែសម្រាប់ម៉ូឌែល ដែលគេនិយមជាងគេគឺ ៤០ អ៊ីញ ព្រោះវាល្មមសម្រាប់មួយគ្រួសារ និងល្មមដាក់នៅក្នុង បន្ទប់ទទួលភ្ញៀវ មិនតូចពេក ហើយក៏មិនធំ ពេកដែរ។

សម្រាប់ Mi TV 4A ម៉ូឌែលមានអេក្រង់ ៤០, ៤៣, ៤៩ អ៊ីញវាមានកម្រិតបង្ហាញរូបភាព ច្បាស់ល្មមត្រឹម Full HD (1920 x 1080 ភិចស៊ែល) ចំណែកម៉ូដែល ៥៥ និង ៦៥ អ៊ីញមានកម្រិតបង្ហាញ 4K។ សម្រាប់អេក្រង់របស់វានេះ ត្រូវបានប្រើប្រាស់នូវបន្ទះ បង្ហាញប្រភេទ LED ដែលមានគែមអេក្រង់ខ្លី និងមានគ្រាប់ពន្លឺ បញ្ចេញមកពីក្រោយ តែម្ដងស្រដៀងទៅនឹងបន្ទះបង្ហាញ OLED ដែរ ហើយមានល្បឿន Dynamic Response ៨ មីលីវិនាទី ដូចនេះការផ្លាស់ប្ដូរពណ៌ នៃរូបភាពលឿនល្អ ដែលភ្នែករបស់យើងមើលមិន ទាន់នោះទេ។ វាអាចមើលរូបភាព នៅក្នុងទំហំមុំ ១៧៨ ដឺក្រេ និងកម្រិត Contrast ៥០០០ ទៅ ១ ដែលបែងចែកពណ៌ បានដិតច្បាស់ ជាមួយនឹងល្បឿន ចលនារូបភាព ៦០ ហឺតដូចស្មាតហ្វូនរបស់យើង ទូទៅដែរ។

ចំណែកម៉ាស៊ីនខាងក្នុងរបស់វាវិញ ប្រើប្រាស់នូវឈីប Processor ពពួក Amlogic T962 ដែលមានស៊ីភីយូចំនួន ៤ គ្រាប់ប្រភេទ ៦៤ ប៊ីត រត់នៅក្នុងល្បឿន ១.៥ ជីកាហឺត និងមានអង្គក្រាហ្វិច Mali 450 មានល្បឿន ៧៥០ មេកាហឺត។ វាមានរ៉េមទំហំ ១ ជីកាបៃ ជាប្រភេទ DDR4 និងអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីនទំហំ ៨ ជីកាបៃប្រភេទ eMMC5.1 Flash សម្រាប់ម៉ូឌែលទំហំ ៤០ អ៊ីញទាំងនេះ ចំណែកឯម៉ូឌែលធំមានម៉ាស៊ីនធំទៅតាម ហ្នឹងដែរ។ Mi TV 4A នេះដំណើការដោយ PatchWall OS ដែលយើងអាចទស្សនាខ្សែភាពយន្ដ ល្បីៗជាច្រើន, ទាំង TV Show, និងវីឌីអូដទៃទៀត តាមរយៈសេវាកម្ម Stream នានាក្នុងគុណភាព ច្បាស់ល្អ។ វាក៏អាចភ្ជាប់ជាមួយ Wi-Fi Dual Band, មាន Bluetooth 4.2 ដែលអនុញ្ញាតភ្ជាប់ទៅកាន់ ឧបករណ៍ដទៃទៀតដូចជា ទូរសព្ទ, ឧបករណ៍បំពងសម្លេង, Mouse, និង Keyboard ជាដើម។

ហើយអ្វីដែលពិសេសនោះគឺអេក្រង់របស់វា អាចទ្រទ្រង់នូវការបង្ហាញ Content បែប HDR 10 បានយ៉ាងល្អ ម្យ៉ាងវិញទៀត វាក៏ប្រើប្រាស់នូវមុខងារ UHD HLG (4K Hybrid Log-Gemma) ជំនាន់ចុងក្រោយផងដែរ ដូចនេះវាក៏អាច បង្ហាញនូវ Dolby Vision ដែលជួយឱ្យវីឌីអូមាន សាច់ចលនាល្អ និងពណ៌ផុសច្បាស់តែម្ដង ជាមួយនឹងកម្រិត Contrast បែងចែកច្បាស់ល្អ។ ហើយវាក៏មានមុខងារវៃឆ្លាត សម្រាប់បញ្ជាតាមការប្រើ សម្លេងផងដែរ តាមរយៈតេឡេ ដែលបានភ្ជាប់ មកស្រាប់នេះ។

អញ្ចឹងសរុបមកវិញ ទាំងនេះគឺគុណសម្បត្តិល្អៗរបស់ Smart TV ជំនាន់ថ្មីនេះ ឃើញថាវាមានលក្ខណៈសម្បត្តិប្រសើរហើយ មានអេក្រង់ ធំច្បាស់ល្អ ទ្រទ្រង់ការបង្ហាញ HDR 10 Dolby Vision ដែលបង្ហាញពណ៌ច្បាស់ និងរូបភាព បានផុសស្អាត, មានកម្លាំងម៉ាស៊ីនខ្លាំង គ្រប់គ្រាន់ និងមុខងារវៃឆ្លាត បន្ថែមផងដែរ។ Mi TV 4A នេះត្រូវបានដាក់លក់ នៅលើគេហទំព័រ JD.com រួចមកហើយ ដែលតម្លៃរបស់ម៉ូឌែល ៣២ អ៊ីញ ខ្ទង់ត្រឹម ២០០ ដុល្លារប៉ុណ្ណោះ ចំណែកឯម៉ូឌែល ៤០ អ៊ីញមានតម្លៃប្រហែល ២៦៨ ដុល្លារ ដែលអ្នកអាចចូលមើល តាមតំណភ្ជាប់ ខាងក្រោមនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៥ ខែ មិនា ឆ្នាំ ២០១៨
ប្រភព: Xiaomi Tag: ទូរទស្សន៍