CAMBO REPORT

Popup Advertising5 seconds

Samsung នឹង​បញ្ចេញ​ទូរទស្សន៍ 8K QLED ម៉ូឌែល​ថ្មី​នៅ​ថ្ងៃ​ទី ០៧ មីនានេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីព្រឹត្តិការណ៍ដាក់បង្ហាញកំពូលទូរសព្ទបានបញ្ចប់ទៅ រដូវកាលដាក់បង្ហាញទូរទស្សន៍ ក៏បានឈានមកដល់ហើយដែរ គឺនៅក្នុងថ្ងៃទី ០៧ មីនា ខាងមុខនេះតែម្ដង។ ហើយក្រុមហ៊ុនសាមសុង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់បង្ហាញនូវ ទូរទស្សន៍វៃឆ្លាត ដែលបំពាក់មកនូវអេក្រង់បង្ហាញ បានម៉ត់ច្បាស់ និងជាពិសេសនោះ គឺមានកម្រិតបង្ហាញរូបភាព ដល់ 8K ជំនាន់ថ្មីរបស់ខ្លួន។ ហើយវាមិនមែន ជារឿងថ្មីនោះទេ ដោយកាលពីខែមករា ក្នុងព្រឹត្ដិការណ៍ CES កន្លងទៅ ក្រុមហ៊ុនសាមសុង បានដាក់បង្ហាញនូវទូរទស្សន៍អេក្រង់ដល់ ១៤៩ អ៊ីញ ដែលមានកម្រិត 4K និងមួយទៀត អេក្រង់ទំហំ ៨៥ អ៊ីញមានកម្រិតបង្ហាញ 8K ម្ដងរួចមកហើយ ដែលទាំង ២ នេះសុទ្ធតែប្រើប្រាស់ បន្ទះបង្ហាញ MicroLED ដែលមានគ្រាប់ពន្លឺល្អិតបំផុត ធ្វើឱ្យរូបភាពច្បាស់កប់ តែម្ដង។

ហើយថ្មីៗនេះ ក្រុមហ៊ុនសាមសុងទើបតែបង្ហាញវីឌីអូ Teaser នូវទូរទស្សន៍ជំនាន់ថ្មីរបស់ខ្លួន មួយទៀតហើយ ដែលនឹងដាក់បង្ហាញនៅក្នុង ព្រឹត្តិការណ៍តាំងបង្ហាញ ទូរទស្សន៍ដ៏ធំ ក្នុងទីក្រុងញ៉ូវយ៉ក នាថ្ងៃទី ០៧ មីនាខាងមុខនេះតែម្ដង។ នៅក្នុងព្រឹត្តិការណ៍នេះ យើងក៏អាវនឹងឃើញ វត្ដមានរបស់ ក្រុមហ៊ុនទូរទស្សន៍ជាច្រើនទៀត ចូលរួមផងដែរដូចជា LG, Sharp, និង Xiaomi ជាដើម។ សម្រាប់ក្រុមហ៊ុន Samsung វិញគេនឹងដាក់បង្ហាញនូវ ទូរទស្សន៍ប្រើប្រាស់អេក្រង់ QLED ជំនាន់ថ្មី ឬយើងហៅថា Quantum LED ដែលមានគ្រាប់ ភិចស៊ែលតូចល្អ និងចេញពន្លឺបានមុតច្បាស់ សូម្បីតែអ្នកដែល មានជំងឺខ្វាក់ពណ៌ បែកចែកពណ៌មិនច្បាស់ ក៏អាចទស្សនាបានឃើញ ច្បាស់ដែរ នៅលើអេក្រង់ប្រភេទនេះ។ បន្ថែមពីលើនោះ ទៅទៀត ក្រុមហ៊ុនសាមសុង ក៏នឹងបំពាក់នូវបច្ចេកវិទ្យា AI ដើម្បីជំនួយដល់ការ បង្ហាញផងដែរ ដើម្បីបំបាត់នូវគ្រាប់ Noise នៅលើការបង្ហាញរូបភាព ឬវីឌីអូកម្រិតទាប ហើយក៏ទ្រទ្រង់ នូវមុខងារ HDR ព្រមទាំង Dolby Vision ជួយធ្វើឱ្យរូបភាពអណ្ដែត ជាប់ភ្នែកតែម្ដង។ ម្យ៉ាងទៀតទៅលើទំហំទូរទស្សន៍ វាអាចនឹងចាប់ពីទំហំ ៨០ អ៊ីញឡើងទៅ ជាមួយនឹងកម្រិតរូបភាព 4K ឬ 8K ដែលម៉ត់ច្បាស់កប់ ជាមួយនឹង Content វីឌីអូទូទៅ នាពេលបច្ចុប្បន្ននេះ។

អញ្ចឹងទាំងនេះ វាគ្រាន់តែជាពត៌មានត្រួសៗ ដំបូងនៃទូរទស្សន៍ QLED ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ប៉ុណ្ណោះ ចំណែកឯលក្ខណៈសម្បត្តិលំអិត និងឈីប Processor ខាងក្នុង ព្រមទាំងប្រព័ន្ធដំណើរការ មុខងារវៃឆ្លាតអ្វីបន្ថែមទៀត យើងនៅមិនទាន់ដឹង នៅឡើយទេ។ អញ្ចឹងយើងនឹងចាំមើល ទាំងអស់គ្នា នាថ្ងៃទី ០៧ មីនានេះ។

ទស្សនាវីដេអូខាងក្រោមៈ

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Slash Gear Tag: ទូរទស្សន៍