CAMBO REPORT

Popup Advertising5 seconds

កំពូល​ស្មាតហ្វូន​ទាំង ៧ ក្រុមហ៊ុន ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​បំផុត​ក្នុង​ព្រឹត្តិ​ការណ៍ MWC 2018 កន្លង​ទៅនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹត្តិការណ៍ ដាក់បង្ហាញនូវទូរសព្ទធំបំផុតទូទាំងប្រចាំឆ្នាំ ២០១៨ នេះត្រូវបានប្រព្រឹត្តិ ទៅយ៉ាងរលូន ហើយប្រិយមិត្តដែលបាន ចូលរួមនាក្នុងឆ្នាំនេះ ពិតជារំភើបខ្លាំងណាស់ ដោយសារតែស្មាតហ្វូន នាក្នុងឆ្នាំនេះ បានពាំនាំមកនូវ បច្ចេកវិទ្យាថ្មីៗជាច្រើន និងមានការរចនារូបរាង កាន់តែប្រសើរច្រើន ហើយអ្វីដែលពិសេសនោះ គឺអេក្រង់ស្មាតហ្វូនកាន់តែមាន គែមខ្លីទៅហើយ បូករួមបច្ចេកវិទ្យាថ្មីៗ ដែលយើងមិនធ្លាប់បានស្រមៃ ដល់ទៀតផង។ ដូចនេះថ្ងៃនេះ យើងនឹងមកមើលនូវ ស្មាតហ្វូនដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំង ជាងគេបំផុតទាំង ៥ ម៉ូឌែល ក្នុងព្រឹត្តិការណ៍ MWC 2018 កន្លងទៅនេះ។

1. Vivo Apex

នេះគឺជា ស្មាតហ្វូនគំរូដែលមិនទាន់ជាស្មាតហ្វូនផ្លូវការនៅឡើយទេ ប៉ុន្តែវាទាញភ្នែក របស់ពិភពលោកឱ្យសម្លឹង មើលទៅវាច្រើនលើសលប់ ទៅហើយ ដោយសារតែអេក្រង់លាត ៩៩% នេះផ្ទៃខាងមុខនេះ។ អេក្រង់នេះពិតជា អស្ចារ្យណាស់ ដែលលាតស្អាត មានសភាពរាបស្មើល្អ ហើយក្រុមហ៊ុនក៏បំបាត់នូវ ស៊េនស័រទូទៅ ទាំងអស់ពីផ្ទៃខាងមុខ សូម្បីតែកាមេរ៉ាមុខក៏ បង្កប់នៅខាងលើ និងហូតចេញ ដូចជាទ្រនាប់ដាក់ស៊ីមកាតដែរ។ បន្ថែមពីលើនោះ ក្រុមហ៊ុន Vivo ក៏បានប្រើបច្ចេកវិទ្យាស្កេន ម្រាមដៃនៅលើអេក្រង់ ដូចជាកំពូលស្មាតហ្វូន X20 UD ដែលបានបង្ហាញ ក្នុងព្រឹត្តិការណ៍ CES ផងដែរ។

2. Galaxy S9/S9+

Galaxy S9/S9+ ពិតជាស្មាតហ្វូនដែលបានដើរទៅមុនគេលឿនមែនទែន វាគឺជាស្មាតហ្វូន ដែលបានប្រើប្រាស់ បន្ទះឈីប AI វៃឆ្លាតជំនាន់ថ្មីមុនគេគឺ Snapdragon 845 និង Exynos 9810។ ក្រុមហ៊ុនសាមសុង បានតម្លើងខ្លាំងទៅលើ ប្រព័ន្ធដំណើរការ បានបន្ថែមនូវមុខងារ វៃឆ្លាតជាច្រើន និងកាមេរ៉ា ដែលប្រើប្រាស់បច្ចេកវិទ្យា ផ្លាស់ប្ដូរកម្រិត Aperture ដំបូងគេលើលោក ដូចនេះទៅលើកម្រិត Aperture f/1.5 របស់វានឹងធ្វើឱ្យការ ថតមានពន្លឺកាន់តែភ្លឺ និងព្រាលផ្ទៃខាងក្រោយ បានប្រសើរជាង មុនផងដែរ។

3. Sony Xperia XZ2

Xperia XZ2 ក៏មិនធម្មតាដែរ ម្ដងនេះក្រុមហ៊ុន Sony បានរចនារូបរាងរបស់វាស្រស់ស្អាត គឺប្រើប្រាស់នូវសារធាតុ កញ្ចាក់ Gorilla Glass 5 ទាំងសងខាង។ ផ្នែកខាងមុខ មានអេក្រង់លាតថ្មី និងខាងក្រោយជាកញ្ចក់ ផុស 3D ដូចជា HTC U11 ដែរ ថែមទាំងមានអាវក្រោះការពារ និងមុខងារសាកថ្មឥតខ្សែ ទៀតផង។ កាមេរ៉ាជាចំណុចលេចធ្លោ ជាងគេ ដោយវាគឺជាស្មាតហ្វូនដំបូង ដែរអាចថតវីឌីអូកម្រិត 4K បែប HDR ដែលថតបានរូបភាពច្បាស់ អណ្ដែត និងមានពណ៌ ត្រឹមត្រូវបំផុត ហើយវីឌីអូ Slo-mo ល្បឿន ៩៦០ ហ្វ្រេម ក៏ឡើងទៅដល់កម្រិត 1080p ទៀតផង។

4. Nokia 8 Sirocco

Nokia 8 Sirocco មិនមែនជាស្មាតហ្វូនថ្មីទេ ពោលគឺថ្មីតែរូបរាងខាងក្រៅ អេក្រង់ និងកាមេរ៉ាប៉ុណ្ណោះ ហើយកម្លាំង ម៉ាស៊ីនខាងក្នុង ៩០% ដូចទៅនឹង Nokia 8 ស៊េរីឆ្នាំ ២០១៧។ ប៉ុន្តែរូបរាងថ្មីរបស់វា នេះពិតជាស្អាតមែនទែន ដោយទីបំផុតយើង ទទួលបាននូវអេក្រង់លាត ពីក្រុមហ៊ុន HMD Global ហើយថែមទាំងជាប្រភេទ P-OLED ទៀតផង។ រូបរាងរបស់ Nokia 8 Sirocco ស្ទើរ ៩៥% ត្រូវបានប្រើប្រាស់សារធាតុ កញ្ចក់ចាំងរលោង ទាំងអស់ ចំណែក ៥% ទៀត គឺជាស៊ុមលោហៈធាតុ ហើយវាក៏មានមុខងារសាកថ្ម ឥតខ្សែ និងមានកាមេរ៉ាភ្លោះ ដ៏ឡូយរបស់ Karl Zeiss ដដែល។

5. Ulefone T2 Pro

ស្មាតហ្វូនមួយនេះ ក៏មានគែមអេក្រង់ខ្លីមិនធម្មតាដែរ ថ្វីត្បិតតែវាចម្លងរូបរាង ភាគច្រើនតាម iPhone X ក៏ដោយ ប៉ុន្តែគែមអេក្រង់ទាំង ៣ ជ្រុង របស់វាខ្លីជាងគែម iPhone X ឆ្ងាយ នៅសល់តែគែមខាង ក្រោមបន្ដិចប៉ុណ្ណោះ ធ្វើឱ្យវាមានសភាពលេចធ្លោ ជាមួយនឹងអេក្រង់ដល់ ៦.៧ អ៊ីញកម្រិត Apect ratio 19:9 អាចកាន់ក្នុងដៃ បានយ៉ាងស្រួល។ កម្លាំងម៉ាស៊ីនរបស់វា ក៏ខ្លាំងដែរ វាប្រើឈីប Helio P70 រ៉េម ៨ ជីកាបៃ កាមេរ៉ាភ្លោះ ២១ + ១៣ មេហ្គភិចស៊ែល នៅខាងក្រោយ កាមេរ៉ាមុខ ១៦ មេហ្គាភិចស៊ែល និងថ្ម ៥,០០០ មីលីអំពែ។

6. ASUS Zenfone 5z

Zenfone 5z មានកម្លាំងម៉ាស៊ីនកប់តែម្ដង បន្ទះឈីប Snapdragon 845, រ៉េម ៨ ជីកាបៃ និងទំហំផ្ទុកក្នុងម៉ាស៊ីនដល់ ១២៦ ឬ ២៥៦ ជីកាបៃ អាចបន្ថែម microSD ដល់ ២ តេរ៉ាបៃ ហើយក៏មានមុខងារ AI ជាច្រើន នៅក្នុងប្រព័ន្ធដំណើរការ ផងដែរ។ លើសពីនេះទៅទៀត វាក៏មានកាមេរ៉ាភ្លោះ នៅខាងក្រោយថតបានទូលាយដល់ ១២០ ដឺក្រេ ហើយក្រុមហ៊ុនអះអាងថា វាអាចថតរូបមិនចាញ់ Google Pixel និង HTC U11 ឡើយ។ ចំណែកឯរូបរាងរបស់វាវិញ មិនបាច់រៀបរាប់ ច្រើននោះទេ លោកអ្នកអាចយល់ បានហើយ។

7. LG V30s ThinQ

LG V30s ThinQ មិនមែនជាការតម្លើងខ្លាំងពី V30 ធម្មតានោះទេ ព្រោះគឺតម្លើងតែ ៣ ចំណុចប៉ុណ្ណោះគឺរ៉េម ៦ ជីកាបៃ ទំហំផ្ទុកធំជាងមុន និងមានបច្ចេកវិទ្យា AI ទៅលើកាមេរ៉ា។ មុខងារ AI QLens គឺយើងអាចស្វែងរក ពត៌មានលំអិត និងកន្លែងដើម្បីទិញ រកឥវ៉ាន់ ដោយប្រើកាមេរ៉ានេះ ដើម្បីថត និងមុខងារ AI Cam ដែលគ្រប់គ្រង ទៅលើកម្រិតពន្លឺ កម្រិតភាពច្បាស់ ពណ៌ជាដើម ទៅតាមស្ថានភាព ដែលយើងថត។

អញ្ចឹងទាំងនេះគឺជាស្មាតហ្វូនដែលទាក់ភ្នែកប្រិយមិត្តដែលបានចូលរួមក្នុងព្រឹត្តិការណ៍ MWC 2018 នេះបានច្រើនជាងគេ។ ចុះសម្រាប់ប្រិយមិត្ត របស់ខេមបូរីផតវិញ តើគិតថាស្មាតហ្វូនមួយណា អាចទាក់ចិត្ដរបស់អ្នក បានច្រើនជាងគេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ