CAMBO REPORT

Popup Advertising5 seconds

Canon EOS 2000D ចេញជាផ្លូវការ​ហើយ កាមេរ៉ា DSLR ដែល​មាន​តម្លៃ​ប្រកួតប្រ​ជែង​ក្នុង​ទីផ្សារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុន Canon ដែលល្បីល្បាញផ្នែកផលិតកាមេរ៉ាថតរូប និងវីដេអូ ក៏បានធ្វើ​សេចក្ដី​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​កាមេរ៉ា​ជំនាន់​ថ្មី ដេញស៊េរី​ជំនាន់​ចាស់​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2018 ផងដែរ ដោយក្នុងនោះ Canon បានប្រកាស​ចេញ​ម៉ាស៊ីនកាមេរ៉ាចំនួន 3 ម៉ូឌែលស្ថិតក្នុងម៉ាស៊ីនប្រភេទកម្រិតមធ្យម និងកម្រិតដំបូង រួមមាន EOS 2000D ផងដែរ ចេញមុខជំនួស EOS 1300D។



ការបង្ហាញខ្លួនរបស់ EOS 2000D ដែលមានឈ្មោះមួយទៀតហៅថា Rebel T7 ពុំមានអ្វីអស្ចារ្យ ឬប្លែកនោះទេ ព្រោះនេះគឺជា​ម៉ាស៊ីន​​កាមេរ៉ា​កម្រិត​ចាប់ផ្ដើម សម្រាប់អ្នកចូលវិស្ស័យថតរូបជាងលើកដំបូង ហេតុដូច្នេះ ការបង្កើនសមត្ថភាព​ឲ្យប្រសើរ​ជាង​ជំនាន់​មុន គឺស្ថិត​នៅ​ក្នុង​កម្រិតទាបនៅឡើយ។ ទោះបីជាយ៉ាងនាក៏ដោយ បើប្រៀបធៀបទៅនឹងសិស្សច្បង 1300D ឃើញថា Canon បាន​កែប្រែឲ្យម៉ាស៊ីនថ្មីនេះ ឲ្យមានភាពប្រសើរជាងជុំវិញការថតរូប វីដេអូ និងការប្រើប្រាស់គ្រប់គ្រងទូទៅ។ ESO 2000D ជាកាមេរ៉ា DSLR មានរូបរាងដើមដូចទៅនឹង DSLR ផ្សេងៗទៀតរបស់ Canon ដែរ ដោយតួរខ្លួនរបស់វាផលិតឡើង ដោយការពារ​ពី​ជ័រស្វិត​ឲ្យ​សាកសម​ទៅនឹងតម្លៃ ដែលវាមានទម្ងន់សរុប 475 ក្រាម ដោយរាប់បញ្ចូលទាំងថ្ម តែពុំមានកែវលែន។



2000D ប្រើប្រាស់សេនស័រពពួក CMOS មានទំហំ 22.3 x 14.9mm ជា Cropped សេនស័រ មានសមត្ថភាពអាច​ថត​រូប​មួយ​សន្លឹក​ក្នុង​ទំហំ 24 មេហ្គាភិចសែល ដោយគ្រប់គ្រងដោយ Processor Digic 4+ អាចឲ្យកាមេរ៉ានេះថតរូបជាប្រភេទ JPEG និង RAW បាន ក្នុងល្បឿន 3 ប៉ុសក្នុងមួយវិនាទី សម្រាប់ការប្រើប្រាស់មុខងារថតដេញ Continuous Drive។ កាមេរ៉ានេះ​ប្រើប្រាស់​អេក្រង់ TFT LCD មានទំហំ 3 អ៊ីញ មិនអាចបង្វិលបាន ជាមួយកម្រិត Dots ត្រឹម 920,000 ប៉ុណ្ណោះ មិនមែនជាអេក្រង់ល្អនោះទេ គឺដូចទៅនឹងជំនាន់មុនៗដែរ សាមសមទៅនឹងតម្លៃ។ ម៉ាស៊ីននេះមានចំនុច Focus សរុប 9 ចំនុច អាចធ្វើការផ្លាស់ប្ដូរកែវលែនបាន ជាពពួក EF និង EF-S បាន បើកសិទ្ធិឲ្យយើងធ្វើការថតរូបបានច្រើនកាលៈទេសៈ ជាមួយនឹងលក្ខណៈសម្បត្តិ​សំខាន់ដូច​ខាង​ក្រោម៖


EOS 2000D Specification


•    ម៉ាស៊ីនប្រភេទ Compact SLR
•    សេនស័រ CMOS
•    Processor ពពួក Digic 4+
•    ថតរូបក្នុងកម្រិត 24 មេហ្គាភិចសែល
•    ចំនុច Focus Point 9 ចំនុច
•    ល្បឿនចាប់ថតលឿនបំផុត 3 fps
•    កម្រិតពន្លឺ ISO ចាប់ពី 100 ឡើងទៅ 6400 និងតម្លើងដល់ 12800
•    ល្បឿន Shutter Speed លឿនបំផុត 1/4000 យឺតផុត 30 វិនាទី
•    ថតវីដេអូក្នុងកម្រិត HD ល្បឿន 60fps
•    ថតវីដេអូក្នុងកម្រិត Full HD ល្បឿន 30fps
•    ប្រើប្រាស់ USB 2.0
•    មាន Wifi 802.11b/g/n និង NFC



អញ្ចឹងនេះគឺជាម៉ាស៊ីនកាមេរ៉ាធុនដំបូង ចេញថ្មីពី Canon ដែលវាមានគុណសម្បត្តិល្មមសម្រាប់ឲ្យយើងធ្វើការរៀនថតរូបបាន ជុំវិញ​ការ​គ្រប់គ្រង់ទៅលើដំណើរការម៉ាស៊ីន។ ម៉ាស៊ីនកាមេរ៉ា Canon ម៉ូឌែល EOS 2000D នេះ នឹងចេញលក់នៅខែមេសាខាងមុខនេះ ក្នុងតម្លៃត្រឹមតែ 549$ ប៉ុណ្ណោះ ដោយរួមបញ្ចូលមកជាមួយនឹងកែវលែន EF-S ប្រវែង 18-55mm មួយ និងមានការធានា​ត្រឹមត្រូវ​ចេញ​ពីរោងចក្ររយៈពេល 1 ឆ្នាំ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 3 months ago
ប្រភព: DP Review Tag: កាមេរ៉ា