CAMBO REPORT

Popup Advertising5 seconds

Huawei ទើប​ដាក់​បង្ហាញ​ថេប្លេត​ថ្មី និង​មាន​ម៉ូឌែល Pro អាច​ប្រើ​ជំនួស​កុំព្យូទ័របាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ 2018 នេះ ក្រុមហ៊ុន Huawei បានបើកឆាកមុនគេ ដាក់បង្ហាញនូវ ថេប្លេតស៊េរីថ្មី ដែលមានសមត្ថភាពខ្លាំង អាចប្រើប្រាស់ជំនួសឲ្យកុំព្យូទ័រ បានទៀតផង។ បើនិយាយពី ក្រុមហ៊ុននេះ នឹងអាចដាក់បង្ហាញនូវស៊េរី ស្មាតហ្វូនត្រកូល P មួយជំនាន់ទៀត តែយើងគួរមកចាប់ អារម្មណ៍នូវផលិតផល ដែលចេញជាផ្លូវការនេះ ជាមុនសិន គឺថេប្លេត MediaPad M5 ថែមទាំងមាន 3 ប្រភេទ និងអស្ចារ្យជាងគេ នោះគឺប្រភេទ ម៉ាស៊ីន Pro ។ 

 

 

ថេប្លេតស៊េរី Pro ថ្មីរបស់ Huawei ផលិតមកស្រដៀងទៅនឹងអេក្រង់របស់កុំព្យូទ័រយួរដៃ MateBook X ហើយប៉ុន្មានប្រភេទ មានគែមស្តើង សម្រាប់ប្រកួតប្រជែងទីផ្សារជាមួយថេប្លេត របស់ក្រុមហ៊ុនផ្សេងៗ។ ងាកមកនិយាយពីលក្ខណៈសម្បត្តិ របស់ថេប្លេត MediaPad M5 ៖ 

 

• មានមកជាមួយជម្រើសអេក្រង់ 2 ទំហំ 8.4 អ៊ីញ និងទំហំ 10.8 អ៊ីញ 

• ប្រើកញ្ចក់ប្រភេទ IPS Display 

• កម្រិតបង្ហាញរូបភាព 2560 x 1600 ភិចសែល 

• កញ្ចក់អេក្រង់ផុសប្រភេទ 2.5D 

• តួខ្លួនស្រោបដោយអាលុយមីញ៉ូម

• កម្រាស់ 7.3 មីលីម៉ែត្រ 

• ទម្ងន់ 316 ក្រាម (អេក្រង់ 8.4 អ៊ីញ) និង 498 ក្រាម (អេក្រង់ 10.8 អ៊ីញ)

• កាមេរ៉ាក្រោយមួយគ្រាប់ តែរាងលយចេញមកបន្តិច និងមានទំហំធំ 

• ថាមពលថ្ម 5,100mAh (អេក្រង់ 8.4 អ៊ីញ) និង 7,500mAh (អេក្រង់ 10.8 អ៊ីញ) 

• ប្រើបន្ទះឈីប Kirin 960 

• រ៉េមទំហំ 4GB 

• ជម្រើសអង្គចងចាំ 32/64/128GB អាចបន្ថែមមេម៉ូរីក្រៅបាន 

• កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល រីឯកាមេរ៉ាមុខ 8 មេហ្គាភិចសែល 

• បច្ចេកវិទ្យា Wi Fi ប្រភេទ Dual band 802.11 a/b/g/n/ac 

• ប្រើប្លូធុស 4.2 

• ប្រើ Speaker ម៉ាក Harman Kardon អមជាមួយបច្ចេកវិទ្យាសម្លេង Huawei Histen 3D 

• មានរន្ធសាកថ្ម USB Type C តែគ្មានរន្ធដោតកាស

• ដំនើរការ Android 8.0 Oreo អមជាមួយ EMUI 8.0 

 

 

ចំណែកឯម៉ូឌែល MediaPad M5 Pro មានលក្ខណៈសម្បត្តិដូចជា៖ 

• អេក្រង់ទំហំ 10.8 អ៊ីញ 

• មាន Speaker ចំនួន 4 

• អាចប្រើជាមួយក្តារចុចរបស់កុំព្យូទ័រ និងប៊ិច M-Pen 

• អង្គចងចាំ 64GB និង 128GB 

• ជាមួយកំលាំងម៉ាស៊ីនដូចទៅនឹង 2 ម៉ូឌែលខាងលើនេះ។

 

 

 

ទាំង 3 ម៉ូឌែល មានជម្រើសពណ៌ប្រផេះ និងពណ៌ទឹកប្រាក់ ដូចគ្នា និងអាចដាក់ស៊ីមកាតបាន ទាំងអស់។ ប៉ុន្មានម៉ូឌែលនេះ នឹងចាប់ផ្តើមដាក់លក់ នៅក្នុងខែមិនា ជាពិសេសដាក់លក់លើ ទីផ្សារអឺរ៉ុបមុនគេ រួមទាំងសហរដ្ឋអាមេរិច ដូច្នេះក៏ទៅដល់ ទីផ្សារផ្សេងៗ រួមទាំងប្រទេស កម្ពុជា នាពេល បន្ទាប់ផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Tech Crunch Tag: ថេប្លេត