CAMBO REPORT

Popup Advertising5 seconds

នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​របស់ MediaPad M5 ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ស្អែកនេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

MediaPad គឺជាឈ្មោះថេប្លេតរបស់ក្រុមហ៊ុន Huawei ដែលយើងធ្លាប់បានឃើញ MediaPad M1 M2 និង M3 រួចមកហើយកាលពីឆ្នាំមុនៗ ប៉ុន្តែដោយសារតែប្រទេសចិន មិនសូវជាចូលចិត្ដលេខ ៤ ប៉ុន្មានទេដែលជាលេខហុងស៊ុយ អាក្រក់មានការបញ្ចេញសម្លេង ដូចនឹងពាក្យថា “ស្លាប់” ហេតុដូចនេះហើយ ទើបឆ្នាំ ២០១៨ នេះយើងនឹង បានឃើញ MediaPad M5 តែម្ដង។ ឧទាហរណ៍ជាក់ស្ដែង គឺយើងមិនបានឃើញ OnePlus 4 ឬ Meizu M4 Note និងម៉ូឌែលជាច្រើនទៀត ដែលរំលងលេខ ៤ ចោល។ ហើយចំពោះ MediaPad M5 នេះវិញក្រុមហ៊ុន Huawei កាន់តែអភិវឌ្ឍន៍វាឱ្យទាន់សម័យ ជាងមុនហើយ ជាពិសេសគឺទំហំ អេក្រង់តែម្ដង។  

 

 

MediaPad M5 ត្រូវបានលេចរូបរាង និងលក្ខណៈសម្បត្តិខាងក្នុងជាផ្លូវការ ហើយវាក៏នឹងបង្ហាញខ្លួនៅក្នុងព្រឹត្តិការណ៍ MWC នាថ្ងៃទី ២៥ កុម្ភៈ ខាងមុខនេះដែរ ដោយក្រុមហ៊ុនបានបែកចែក វាចេញជា ២ ម៉ូឌែល គឺទំហំអេក្រង់ ៨.៤ អ៊ីញ និង ១០ អ៊ីញ។ រីឯលក្ខណៈពិសេសវិញ គឺវានៅតែប្រើប្រាស់ បាសបំពងសម្លេងរបស់ Harman Kardon ដដែល គឺជារន្ធបំពងសម្លេង ដែលបញ្ចេញបានធ្ងន់ល្អ និងល្អពិរោះ។ លក្ខណៈសម្បត្តិរបស់ MediaPad M5 មានដូចជា៖ 

 

  • អេក្រង់មានកម្រិតបង្ហាញរូបភាព 2560 x 1080 ភិចស៊ែល ជាអេក្រង់ LCD
  • ប្រើប្រាស់បន្ទះឈីប Kirin 960 
  • រ៉េមទំហំ ៤ ជីកាបៃ 
  • ទំហំផ្ទុកក្នុងម៉ស៊ីន ៣២ ជីកាបៃ និងអាចបន្ថែមមេម៉ូរីក្រៅបាន
  • ដំណើរការដោយ Android Nougat 7.0 
  • មានស៊េនស័រស្កេនម្រាមដៃ
  • មានកាមេរ៉ាខាងក្រោយ ១៣ មេហ្គាភិចស៊ែល និងខាងមុខ ៨ មេហ្គភិចស៊ែល
  • និងមានថ្មទំហំ ២៩ វ៉ាត់ម៉ោង

 

បន្ថែមពីនេះទៅទៀត Huawei ក៏បានបន្ថែមមកនូវប៊ិច M-Pen ផងដែរសម្រាប់ទំហំអេក្រង់ ១០ អ៊ីងនឹងមានទំហំផ្ទុក ៦៤ ជីកាបៃ ប៉ុន្ដែវាអាចនឹងមាន តម្លៃថ្លៃខ្ទង់ ៤០០ ដុល្លារឯណោះ។

 

 

នេះបើទោះជាទីផ្សារថេប្លេតវាសភាពធ្លាក់ចុះក៏ពិតមែន ក៏ក្រុមហ៊ុនមួយចំនួននៅតែបន្ដផលិតថេប្លេត លក់ដដែល ដោយមិនសូវខ្វល់ អំពីការចំណេញ ឬខាតនោះទេ សំខាន់គឺគេមាន ផលិតថ្មី។ ហើយបើយើងមើល ទៅលើ លក្ខណៈសម្បត្តិរបស់ MediaPad M5 គឺល្អច្រើនហើយ ទាំងអេក្រង់ រន្ធបំពង កម្លាំងម៉ាស៊ីន និងទំហំថ្ម ហើយក៏សង្ឃឹមថាអាច នឹងទាញពិភពលោក ងាកមកប្រើថេប្លេត បានច្រើនវិញ។ ដូចនេះយើង នឹងចាំមើល នៅថ្ងៃទី ២៥ កុម្ភៈទាំងអស់គ្នា។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ថេប្លេត