CAMBO REPORT

Popup Advertising5 seconds

OPPO លេង​កាន់​តែ​ដូច Apple ហើយ​ពេលនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាចាំបានថា OPPO R11 កាលពីឆ្នាំមុនធ្លាប់ទទួលបានការរិះគន់ម្ដង រួចមកហើយ ទៅលើការរចនា រូបរាងដូចជា iPhone 7 Plus នេះប៉ុន្តែក្រុមហ៊ុន OPPO ហាក់ដូចជាមិនខ្វល់នោះទេ អ្វីដែលសំខាន់ គឺវាមានរូបរាងស្អាត តម្លៃធូរថ្លៃ និងមានកាមេរ៉ាល្អ។ ហើយចំណែកឆ្នាំ ២០១៨ នេះក្រុមហ៊ុន OPPO នៅតែបន្ដ យករចនាបថពី iPhone ដដែល ប៉ុន្ដែលើកនេះមានអេក្រង់លាត សាហាវដូចជា iPhone X អញ្ចឹង គឺជាចំណុចល្អមែនទែន ហើយក៏នឹងមាន អ្នកពេញចិត្តច្រើនដែរ បើទោះជាវាចម្លងពីគេ ក៏ដោយ ព្រោះវាស្អាត។

 

 

ទូរសព្ទមួយនេះ ត្រូវបានគេសំគាល់ថាគឺជា OPPO R15 និងត្រូវបានលេចធ្លាយ នៅលើបណ្ដាញសង្គម Weibo របស់ប្រទេសចិន ដែលឃើញទៅលើរូបរាង កាន់ក្នុងដៃ វាមានរូបរាងតូច ស្អាតមែនទែន ជាមួយនឹងអេក្រង់ លាតស្ទើរ ពេញផ្ទៃខាងមុខ នឹងមានក្បាលឆក ចូលដូចជា iPhone X ដែរ។ ប៉ុន្តែខ្នងខាងក្រោយ មិនបានផ្លាស់ប្ដូរ ឱ្យដូចជា iPhone X នោះទេ ពោលគឺនៅរក្សាដូចជា iPhone 7 Plus ឬ OPPO R11 ដដែល ព្រោះមនុស្សភាគច្រើន ប្រហែលជាគិតថា ទម្រង់កាមេរ៉ាបញ្ឈរ ដូចជាភ្លើងស្ដុបនៅលើ iPhone X ហាក់ដូចជា មិនស្អាតដូច iPhone កាលពីជំនាន់មុនទេ។ 

 

 

ទៅលើកម្លាំងម៉ាស៊ីន OPPO R15 វានឹងប្រើប្រាស់បន្ទះឈីប Snapdragon 660 ដែលជាឈីបកំពូលថ្មីក្នុងលំដាប់ 600 Series ដែលវាត្រូវបានទទួលស្គាល់ ការបញ្ជាក់នៅលើ គេហទំព័រ China’s 3C រួចមកហើយ។ ម្យ៉ាងទៀតវាក៏នឹងមានម៉ូឌែល OPPO R15 Plus ផងដែរ នឹងប្រើប្រាស់ឈីប Snapdragon 670 ដែលមាន អង្គក្រាហ្វិចដល់ Adreno 615។ លើសពីនេះ OPPO R15 នឹងប្រើប្រាស់ស៊េនស័រ កាមេរ៉ា Selfie ថ្មីបន្ថែមមុខងារ ជំនួយសម្រស់ AI កាន់តែប្រសើរ ហើយក៏មានកាមេរ៉ាខាងក្រោយ ភ្លោះទៀតផង។ វាក៏អាចស្កេនម្រាមដៃ បានលឿន ស្កេនទម្រង់មុខ បានលឿន និងសាកថ្មបានលឿន តាមបច្ចេកវិទ្យា VOOC ជំនាន់ថ្មីជាមួយនឹងការ សាកថ្មទំហំ ២០ វ៉ាត់។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 months ago
ប្រភព: Gizmo China Tag: ទូរស័ព្ទ