CAMBO REPORT

Popup Advertising5 seconds

នេះគឺជា Lumix GX9 អាចថត​វីឌីអូ​​ដ​ល់ 4K មុខងារ​​ទប់​​លំ​នឹង 5-axis និង​​ល្អ​​បំផុត​សម្រាប់​​ថត​​បែប Monochrome!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

ក្រុមហ៊ុន Panasonic ទើបតែបានប្រកាសចេញនូវកាមេរ៉ា Lumix GX9 ជា​កាមេរ៉ា Mirrorless ជំនាន់​ថ្មី​របស់​ខ្លួន​ដើម្បី​ជំនួស​ដំណែង GX8 ដែល​បាន​ចេញ​កាល​ពីឆ្នាំ ២០១៥ ហើយម្ដងនេះក្រុមហ៊ុនបានធ្វើឱ្យ Lumix GX9 កាន់តែខ្លាំងជាងជំនាន់មុនឆ្ងាយ ប៉ុន្តែវាត្រូវបានពង្រួមមាត្ររបស់វាឱ្យតូចជាងមុន និងស្រាលផងដែរ ដើម្បីងាយស្រួលទៅដល់ការកាន់ថតវីឌីអូទូទៅ និង Vlog ជា​ដើម។

ការរចនារូបរាងរបស់ Lumix GX9 គឺនៅតែបែបសាមញ្ញដដែលស្រដៀងទៅនឹងកាមេរ៉ារបស់ក្រុមហ៊ុន Sony ដែរ ហើយតួរខ្លួន​ត្រូវ​បាន​ស្រោបដោយសារធាតុម៉ាញ៉េស្យូម Alloy និងមានទំងន់សរុប ៤៥០ ក្រាមដោយមិនរាប់បញ្ចូលជាមួយនឹងកែវលេននោះទេ។ រូបរាងរបស់វាត្រូវបានផលិតយ៉ាងពិសេសសម្រាប់អ្នកដែលចង់ថតនូវវីឌីអូច្រើន ដោយសារតែវាត្រូបានបំពាក់អេក្រង់ដែល​អាច​កាច់​បត់​បាន សូម្បីតែ Viewfinder ក៏អាចបត់បានដែរ និងមានភ្លើង LED Flash ភ្ជាប់មកជាមួយស្រេច។

អេក្រង់បង្ហាញខាងក្រោយនេះ វាត្រូវបានប្រើប្រាស់អេក្រង់ប្រភេទ TFT LCD មានទំហំ ៣ អ៊ីញអាចប៉ះបញ្ជា​បាន​មាន​គ្រាប់​បង្ហាញ​ចំនួន ១.២៤ លានគ្រាប់ និងបង្ហាញរូបភាពក្នុងកម្រិត HD (1280 x 720 ភិចស៊ែល) និងអាចបត់ឡើងលើក្នុងទំហំមុំ ៨០ ដឺក្រេ និងចុះក្រោម ៤៥ ដឺក្រេ។ ចំណែក Viewfinder វិញប្រើប្រាស់បន្ទះបង្ហាញ LCoS មិនមែន OLED ដូចមុនទៀតទេ ប៉ុន្តែវា​ក៏​បង្ហាញ​បាន​ម៉ត់​ច្បាស់​ជាង​មុន​ផង​ដែរ​ព្រោះ​គ្រាប់​ពន្លឺដល់ទៅ ២.៧៦ លានគ្រាប់ ជាមួយនឹងការពង្រីកចូល ១.៣៩។ វាក៏មាន​នូវ​រន្ធ​បញ្ចេញ​សម្លេង Mono និង​រន្ធ​ស្រូប​សម្លេង​បែប Stereo ផង​ដែរ​សម្រាប់​ការ​ថត។

ចំណែករន្ធដោយ និងមុខងារទូទៅវិញវាក៏មានរន្ធសម្រាប់ដោតមួយចំនួនផងដែរ ៖
•    Micro-USB 2.0 ដែលអាចផ្ទេទិន្នន័យបានដល់ល្បឿន ៤៨០ មេហ្គាប៊ីតក្នុងមួយវិនាទី
•    មានរន្ធសាកថ្មផ្ទាល់ ដោយមិនចាំបាត់ដោះថ្មទៅសាកនោះទេ
•    វាក៏មានរន្ធ HDMI សម្រាប់ Output ផងដែរជាប្រភេទ Micro-HDMI
•    មុខងារភ្ជាប់ Wi-Fi និង Bluetooth
•    អាចបញ្ចាការថត តាមរយៈស្មាតហ្វូនរបស់យើងបាន
•    និងប្រើប្រាស់មេម៉ូរីប្រភេទ SD, SDHC ឬ SDXC ។

ចំណែកសមត្ថភាពថតរូបភាពរបស់វាក៏មិនធម្មតាដែរ ដោយវាត្រូវបានបំពាក់មកនូវស៊េនស័រ CMOS វិមាត្រ ១៧.៣ x ១៣ មីលី​ម៉ែត្រ មានមុខងារទប់លំនឹង 5-axis រួចជាស្រេចនៅក្នុងស៊េនស័រ បូករួមជាមួយនឹងការទប់លំនឹងពីកែវលេនទៀតនោះ វាកាន់​តែ​ធ្វើ​ឱ្យ​ការថតវីឌីអូ កាន់តែស្មើល្អ។ ស៊េនស័រនេះមានទំហំសរុប ២២ មេហេ្គភិចស៊ែល និងអាចចាប់រូបភាពនៅក្នុងទំហំ 5184 x 3888 ភិចស៊ែល ឬប្រហាក់ប្រហែលនឹង ២០.៣ មេហ្គភិចស៊ែល និងប្រើប្រាស់ជាមួយនឹងកែវលេន Kit len ១២-៦០ មីលីម៉ែត្រ F3.5 ទៅ F5.6 ដែលក្រុមហ៊ុនបានបន្ថែមជូនមកជាស្រេចនៅក្នុងប្រអប់ ហើយក៏ជាប្រើប្រាស់ជាមួយនឹងលេន Micro Four Thirds ជាច្រើន​ទៀតផងដែរ។

ម៉ាស៊ីនរបស់វាប្រើប្រាស់នូវឈីបស៊ីភីយូ Venus Engine ដែលអនុញ្ញាតិឱ្យយើងថតបែប Manual កាន់តែប្រសើរ ជាពិសេសទៅ​លើ​មុខងារ​ថ្មីសម្រាប់ថត សខ្មៅ L Monochrome D តែម្ដង។ ការថតរូបសន្លឹក យើងអាចកំណត់ប្លង់ចំនួន ៤ ខ្នាតដូចជា 1:1, 4:3, 3:2 ឬ 16:9 ដែលវាអាចថតបានច្បាស់ ៦ សន្លឹកក្នុងមួយវិនាទីទៅលើមុខងារថត Single-Shot Auto Focus និងការថត Burst Shooting បានដល់ ៩ សន្លឹក ប៉ុន្តែវាអាច Store នៅក្នុង Buffer មេម៉ូរីវិញបានដល់ ៣០ សន្លឹកសម្រាប់ File Raw និងដល់ ១០០ សន្លឹកឯណោះសម្រាប់ JPG។ ម្យ៉ាងទៀតវាក៏មានមុខងារថតរូបភាព 4K ផងដែរ ដែលអាចថតនៅក្នុងល្បឿន ៣០ ប្លង់ ប៉ុន្តែកម្រិត Resolution ធា្លក់មកត្រឹម ៨ មេហ្គភិចស៊ែលប៉ុណ្ណោះ (មិនមែន ២០ មេហ្គភិចស៊ែលដូចការថតរូបសន្លឹកធម្មតានោះទេ)។ ចំណែក​ការ​ថតវីឌីអូវិញ វាអាចថតបានដល់កម្រិត 4K UHD ក្នុងល្បឿន ២៤ ឬ ៣០ ហ្វ្រេមក្នុងមួយវិនាទី ជាមួយនឹង File Format H.264 និងប្រព័ន្ធសម្លេង ACC ហើយការថត Full HD អាចលោតទៅដល់ល្បឿន ៦០ ហ្វ្រេមជាមួយនឹងប្រព័ន្ធសម្លេង Dolby Digital។ ការ​ចាប់​យក​ចំណុច Focus របស់វាវិញក៏ប្រសើរដែរ វាមានចំណុច Focus ចំនួន ៤៩ កន្លែង ហើយក៏មានមុខងារអាច​ឱ្យកំណត់​ចាប់​ដោយ​ស្វ័យប្រវត្តិផងដែរ ដូចជា៖ Center, Selective Single Point, Multi-area, Tracking, Continuous, Touch, និង Face Detection ជាដើម។

ចំពោះលក្ខណៈសម្បត្តិទូទៅបន្ថែមទៀត វាមានដូចជា៖
•    មានកម្រិត IOS Auto ចាប់ពី 200-25600 និងកម្រិត IOS ទាបបំផុតត្រឹម 100
•    ល្បឿន Shutter Speed ខ្ពស់បំផុត ៦០ វិនាទី និងទាបបំផុត 1/16,000 វិនាទី
•    Exposure Mode អាចកំណត់បានដោយ Manual ឬគិតទៅលើល្បឿន Shutter និង Aperture ជាដើម
•    ល្បឿនរបស់ភ្លើង LED គឺ 1/200 វិនាទី
•    មុខងារថតដោយកំណត់ពេល Self-timer ចាប់ពី ២ វិនាទីទៅ
•    មានទំហំថ្មអាចថតបានដល់ ២៦០ សន្លឹក
•    មុខងារ Digital Zoom 2x និង 4x
•    White Balance ជាមធ្យមគឺ 5K
•    មានមុខងារ Color control និងមុខងារជាច្រើនទៀត។

Panasonic នឹងត្រូវដាក់លក់ Lumix GX9 ជាផ្លូវការនៅក្នុងដើមខែមីនា ២០១៨ ខាងមុខនេះតទៅហើយសម្រាប់ពណ៌វិញ គឺមាន​តែ​ខ្មៅ និងទឹកប្រាក់ប៉ុណ្ណោះ ដែលតម្លៃរបស់វាគឺ ៩៩៩ ដុល្លារ ជាមួយនឹងការបន្ថែមជូននូវ Lumix G 12-60mm Kit Lens F3.5-5.6 ដែលមានមុខងារទប់រំញ័រ IOS ជាស្រេច។ តម្លៃនេះ គឺវាទាបសមរម្យជាង Lumix GX8 កាលពីចេញដំបូង ដោយកាលពីឆ្នាំ ២០១៥ Lumix GX8 មានតម្លៃរហូតទៅដល់ ១,១៩៩ ដុល្លារឯណោះ ដែលមានតែកាមេរ៉ាប៉ុណ្ណោះ ហើយយើងត្រូវទិញលេនបន្ថែមក្រៅ។

ទស្សនាវីដេអូខាងក្រោម៖


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 3 months ago
ប្រភព: DP Review Tag: កាមេរ៉ា