CAMBO REPORT

Popup Advertising5 seconds

នេះជាលក្ខណៈ​សម្បត្តិ​របស់ Redmi Note 5 Pro និង Redmi Note 5 របស់​ក្រុម​ហ៊ុន Xiaomi

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

ស្មាតហ្វូនត្រកូល Redmi ជាស្មាតហ្វូន​លំដាប់​កណ្តាល​របស់​ក្រុម​ហ៊ុន Xiaomi ដែល​ទទួល​បាន​ការគាំទ្រ​មិន​ធម្មតា​នោះ​ទេ ដោយសារតែកម្លាំងម៉ាស៊ីន នៃស្មាតហ្វូនមួយនេះ អាចដំណើរការបានល្អ មានរចនាបថកាន់តែ​ស្រស់​ស្អាត ហើយជាពិសេសនោះគឺមានតម្លៃសមរម្យបំផុត ដែលមនុស្សទូទៅអាចចំណាយលុយ​ទិញមក​ប្រើ​ប្រាស់​បាន។ ហើយថ្ងៃ 14 កុម្ភៈនេះ Xiaomi ក៏នឹងដាក់បង្ហាញស្មាតហ្វូន Redmi Note 5 និង Redmi Note 5 Pro នៅក្នុងប្រទេសឥណ្ឌា តែយ៉ាងណា លក្ខណៈសម្បត្តិទាំងអស់នៃស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ ក៏ត្រូវបាន​លេច​ធ្លាយ​ចេញ​មក​ដែរ។ តោះ តាមដានទាំងអស់គ្នា៖

1.    Redmi Note 5

  • អេក្រង់ទំហំ 5.99 អ៊ីង ប្រភេទ IPS LCD ដែលអាចបង្ហាញរូបភាពបានកម្រិត Full HD+, ជាអេក្រង់ទ្រវែង 18:9 Aspect Ratio
  • ម៉ាស៊ីនមានពីរប្រភេទ គឺរ៉េម 3GB មានអង្គផ្ទុកទិន្នន័យ 32GB និងរ៉េម 4GB មាន អង្គផ្ទុកទិន្នន័យ 64GB (អាចបន្ថែមទំហំតាម micro SD ដល់ទៅ 128GB)
  • ប្រើប្រាស់បន្ទះឈីប Snapdragon 625 ដែលស៊ីភីយូមាន 8គ្រាប់ អាចរត់បានក្នុងល្បឿន 2.0 GHz-    កាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល អមមកជាមួយភ្លើង Flash LED ចំនួន 2គ្រាប់ និង កាមេរ៉ាខាងមុខមានទំហំ 5 មេហ្គាភិចសែល អមមកជាមួយភ្លើង Flash LED ជំនួសដល់ការថត Selfie
  • មានបំពាក់ទ្រនាប់ស្កេនម្រាមដៃ នៅផ្នែកខាងក្រោយ
  • ថ្មមានទំហំ 4000 mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 7.1.2 Nougat ប្រើ MIUI 9
  • មានជម្រើស 4ពណ៌៖ ពណ៌មាស, ពណ៌ផ្កាឈូក, ពណ៌ខៀវ និង ពណ៌ខ្មៅ



2.    Redmi Note 5 Pro

  • អេក្រង់ទំហំ 5.99 អ៊ីង ប្រភេទ IPS LCD ដែលអាចបង្ហាញរូបភាពបានកម្រិត Full HD+, ជាអេក្រង់ទ្រវែង 18:9 Aspect Ratio
  • ម៉ាស៊ីនមានពីរប្រភេទ គឺរ៉េម 3GB មានអង្គផ្ទុកទិន្នន័យ 32GB, រ៉េម 4GB មាន អង្គផ្ទុកទិន្នន័យ 64GB និង រ៉េម 6GB មាន អង្គផ្ទុកទិន្នន័យ 64GB (អាចបន្ថែមទំហំតាម micro SD ដល់ទៅ 256GB)
  • ប្រើប្រាស់បន្ទះឈីប Snapdragon 636 ដែលស៊ីភីយូមាន 8គ្រាប់ អាចរត់បានក្នុងល្បឿន 1.8 GHz
  • កាមេរ៉ាក្រោយជាកាមេរ៉ាភ្លោះទំហំ 12 មេហ្គាភិចសែល + 5 មេហ្គាភិចស៊ែល អមមកជាមួយភ្លើង Flash ចំនួន 2 គ្រាប់ និង កាមេរ៉ាខាងមុខមានទំហំ 20 មេហ្គាភិចសែល អមមកជាមួយភ្លើង Flash LED ជំនួសដល់ការថត Selfie
  • មានបំពាក់ទ្រនាប់ស្កេនម្រាមដៃ នៅផ្នែកខាងក្រោយ
  • ថ្មមានទំហំ 4000 mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 7.1.2 Nougat ប្រើ MIUI 9
  • មានជម្រើស 4ពណ៌៖ ពណ៌មាស, ពណ៌ផ្កាឈូក, ពណ៌ខៀវ និង ពណ៌ខ្មៅ



គួរបញ្ជាក់ផងដែរថា រចនាបថកាមេរ៉ាខាងក្រោយរបស់ Redmi Note 5 Pro គឺមើលទៅស្ទើរតែដូចគ្នា ទៅនឹង​រចនាបថ​កាមេរ៉ារបស់ iPhone X អញ្ចឹង។ យ៉ាងណា ចំពោះតម្លៃ យើងមិនទាន់បានដឹងពី ស្មាតហ្វូនទាំង 2 នេះ​នៅ​ឡើយទេ ប៉ុន្តែប្រហែលជាស្អែកនេះ អាចនឹងមានដំណឹងហើយ។ ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ ចំពោះ​លក្ខណៈសម្បត្តិនៃស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 months ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ