CAMBO REPORT

Popup Advertising5 seconds

នេះស្មាតហ្វូនកូនកាត់ iPhone X និង Galaxy ត្រកូល S មានទាំងស្កេនម្រាមដៃលើអេក្រង់ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

នេះជាធម្មតាទេ ដែលមានក្រុមហ៊ុនផលិត ស្មាតហ្វូន​ចិន​មួយ​ចំនួន ព្យាយាម​ផលិត​ស្មាតហ្វូនរ​បស់​ពួក​គេ​មក ស្រដៀង​ទៅ​នឹង​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Apple និង Samsung តែអ្វីដែលយើងចាប់អារម្មណ៍លើកនេះ មាន​ក្រុមហ៊ុន​ចិនមួយផលិតស្មាតហ្វូនមក មានរូបរាងជាប្រភេទកូនកាត់ ព្រោះអេក្រង់ខាងមុខលាតដូចទៅនឹង iPhone X រីឯផ្នែកខាងក្រោយផលិតមកស្រដៀងទៅនឹង Galaxy ត្រកូល S ស្រោបដោយកញ្ចក់។

ស្មាតហ្វូននេះមានមកជាមួយអេក្រង់ទំហំ 6.2 អ៊ីញ, ប្រើប្រាស់កញ្ចក់ប្រភេទ AMOLED អាចបង្ហាញរូបភាព​ដល់​កម្រិតច្បាស់ 1080 x 2160 ភិចសែល, ប្រើឈីប MediaTek P40 អមជាមួយស៊ីភីយូ 8 គ្រាប់, ជីភីយូ ARM Mali-G72, មានកាមេរ៉ាក្រោយភ្លោះទំហំ 21 មេហ្គាភិចស៊ែលចំនួន 2 គ្រាប់ ចំណែកកាមេរ៉ាមុខទំហំ 16 មេហ្គា​ភិចស៊ែលចំនួន 2 គ្រាប់ដែរ, អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB, រ៉េមទំហំ 6GB, ថាមពលថ្ម 4,200mAh, អាចប្រើប្រាស់បានស៊ីមកាត 2 ជាប្រភេទ Hybrid, ដំនើរការ Android Oreo រួមទាំង​មាន​ពណ៌ទឹកមាស និងពណ៌ខ្មៅ។

ដោយសារតែវាមានរូបរាង​បែប​នេះ ទើបយើងហៅវាថាជាស្មាតហ្វូនកូនកាត់ តែឈ្មោះរបស់វាពិតគឺ The Doogee V មានមកជាមួយបច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់ ក៏មានន័យថា ទ្រនាប់ស្កេន​ម្រាម​ដៃ​បានប​ង្កប់​នៅ​ពី​ក្រោម​អេក្រង់​ខាង​មុខ ដូចទៅនឹងស្មាតហ្វូនរបស់ Vivo ។ ចំពោះតម្លៃ និងថ្ងៃដាក់មិនទាន់បានបញ្ជាក់​ជាផ្លូវការ​នៅ​ឡើយ​ទេ តែលក្ខណៈសម្បត្តិ និងរូបរាងរបស់ស្មាតហ្វូននេះ បានទំលាយលើវេបសាយរួចហើយ ថែមទាំងបាន​បញ្ជាក់​ពីថ្ងៃ​ដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី 27 ខែកុម្ភៈខាងមុខ ដូច្នេះនៅពេលនោះ យើងនឹងបានដឹងពីតម្លៃពិតរបស់វា។

សរុបសេចក្តីមក នេះជាស្មាតហ្វូន The Doogree V ដែលមានរូបរាងខាងមុខស្រដៀងទៅនឹង iPhone X និង​ផ្នែក​ខា​ងក្រោយស្រដៀងស្មាតហ្វូន Galaxy ត្រកូល S ទើបយើងហៅវាថាស្មាតហ្វូនកូនកាត់ រួមជាមួយ​បច្ចេក​វិទ្យា​ទំនើប ស្កេនម្រាមដៃលើអេក្រង់ ដោយត្រៀមបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 27 ខែកុម្ភៈខាងមុខ តែឥលូវនេះ យើងទាន់បានដឹងពីតម្លៃពិតរបស់វានៅឡើយទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ទូរស័ព្ទ