CAMBO REPORT

Facebook Messenger បញ្ចេញ​មុខងារ​ថ្មី​សម្រាប់​គូរ​ស្នេហ៍​ជា​ពិសេស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

បណ្តាញសង្គម Messenger ជាកន្លែងមួយ ដែល​អាច​ផ្តល់​ការ​ទំនាក់​ទំនង និងការ​ចែក​រំលែក​ទៅ​កាន់​មនុស្ស​ជា​ច្រើន​។ អ្នកប្រើប្រាស់អាចប្រើបណ្តាញសង្គមនេះ ដើម្បីទាក់ទងជាការងារ, ការសិក្សា និងមិត្តភាពជាដើម រួមជាមួយការ​អាប់​ដេតថ្មី សម្រាប់បុណ្យនៃសេចក្តីស្រលាញ់ បណ្តាញសង្គម Messenger បានបន្ថែមនូវមុខងារថ្មី សម្រាប់​អ្នក​ដែល​មាន Relationship ជាមួយ​គ្នាក្នុង Facebook ។

មុខងារថ្មីនេះ បានចាប់ផ្តើមដាក់ឲ្យអ្នកប្រើបណ្តើរៗហើយ និងអ្នកមាន Relationship ក្នុង Facebook ទើប​មាន​លោត​ចេញ​មក​នូវ​កា​រអបអរក្នុង Messenger នៅពេលដែលពួកគេណាត់គ្នាទៅកន្លែងណាមួយ ឬលេងសារ​ជាមួយ​គ្នា ដោយមានលោតចេញផ្ទាំងមួយ សម្រាប់ឲ្យអ្នកដាក់ឈ្មោះហៅក្រៅឲ្យគ្នា, ប្តូរពណ៌អក្សរក្នុងសារ, ដាក់ Emoji ប្រើ​ជាប្រចាំ និងមានបេះដូងជាច្រើនហោះចេញមក។

វីដេអូខាង​ក្រោម៖

មុខងារនេះ នឹងធ្វើឲ្យស្នេហ៍របស់ពួកគេ កាន់តែស្អិតរមួត និងមានអារម្មណ៍លេងសារជាមួយគ្នា ដោយគ្មានភាព​ធុញ​ទ្រាន់។ Facebook ក៏បានបញ្ជាក់ដែរថា អ្នកប្រើប្រាស់ Messenger ចូលចិត្តប្រើ Emoji រូបទាំង 5 ខាងក្រោមនេះ​ជាង​គេ ហើយបណ្តាញសង្គមនេះ ក៏បានដឹងថា អ្នកប្រើជាបុរស ឬស្រ្តី ឬមនុស្សគ្នា ចូលចិត្តប្រើ Emoji ណាជាង​គេ​ដែរ។

មិនត្រឹមតែប៉ុណ្ណេះ អ្នកប្រើនៅអាចចែករំលែកក្តីស្រលាញ់ តាមរយៈការប្រើ Sticker នៅក្នុងមុខងារ Stories បាន ឬខល​ទៅកាន់ពួកគេ ដោយដាក់ជា Effect រូបបេះដូងបាន ដើម្បីធ្វើឲ្យទំនាក់ទំនងរបស់​អ្នក​កាន់​តែ​មាន​ភាព​ផ្អែម​ល្ហែម​ឡើងមួយកម្រិតទៀត ព្រោះថ្ងៃនេះជាថ្ងៃជាយើងត្រូវបង្ហាញក្តីស្រលាញ់ដល់មនុស្សដែលយើងស្រលាញ់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 1 week ago
ប្រភព: Facebook Newsroom Tag: កម្មវិធី-ហ្គេម