CAMBO REPORT

ទីបំផុតលេចរូបរាងផ្ទាល់របស់ Meizu 15 Plus កាន់តែច្បាស់ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

នាពេលដែលថ្ងៃ​ប្រកាស​ចេញ Meizu 15 Plus កាន់​តែ​ខិតជិត​មក​ដល់ រូបរាង​របស់​វា​ក៏​កាន់​តែ​ច្បាស់​ដែរ ហើយ​ម្ដង​នេះ វា​ត្រូវ​​បាន​បង្ហាញ​ឱ្យ​យើញ​យ៉ាង​ច្បាស់​តែ​ម្ដង​ថា វាពិត​ជា​ស្មាតហ្វូន​ដែល​មាន​គែម​អេក្រង់​ទាំង ៣ លាត​កប់​មែន នៅ​សល់​តែ​គែម​ខាងលើសម្រាប់ទុកដាក់កាមេរ៉ា រន្ធស្ដាប់សម្លេង និងស៊េនស័រ​ទូទៅ​ប៉ុណ្ណោះ ហើយក៏មិនធ្វើឱ្យ​ថ្ងាស​ខាង​លើ​ឆក​ចូល​ក្នុង​ដូចជា iPhone X ដែរ។

នេះគ្រាន់តែឃើញរូបភាពលេចធ្លាយកន្លងមក ធ្វើឱ្យប្រិយមិត្តរបស់ Meizu កាន់តែអន្ទះសារចង់​ឃើញ​វា​កាន់​តែ​ខ្លាំងទៅៗ​ហើយ។ ជាការពិតណាស់ រូបរាងលេចធ្លាយរបស់ Meizu 15 Plus គឺពិតជាស្អាត​ខ្លាំង​ណាស់ ហើយវាក៏មិនបាន​ចម្លង​ការ​រចនា​ពីស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃដែរ គឺជាការរចនាយ៉ាង​ពិសេស​ដោយ​ផ្ទាល់ដៃចេញពីក្រុមហ៊ុន ដើម្បីអបអរខួប ១៥ ឆ្នាំ​របស់ក្រុមហ៊ុន Meizu តែម្ដង។ ផ្ទៃខាងមុខ​របស់​វា​គឺគ្របដោយអេក្រង់លាត OLED (មិនទាន់បញ្ជាក់ពីទំហំ) ដែលមានគែម​ទាំង ៣ ជ្រុងឆ្វេងស្ដាំ និងក្រោម​ខ្លី​បំផុត ចំណែកគែមខាងលើក៏ខ្លីផងដែរ ដែលយើងនិយាយថាបញ្ជ្រាស់ពី Mi Mix ក៏ប៉ុន្ដែ​មាន​គែម​ខ្លីជាង​ច្រើន។ យើងក៏ឃើញមានប៊ូតុង mBack ថ្មីដែលយើងបានឃើញនៅលើ M6s រួចមកហើយ ដូចនេះវានឹង​ផ្លាស់​ប្ដូរ​ទម្លាប់ថ្មីនៃការចុច មិនដូចទូរសព្ទ Meizu ពីមុននោះទេ។


ចំណែកឯខាងក្រោយវិញក៏មិនច្រលំជាមួយនិងទូរសព្ទដទៃទៀតដែរ វាគឺជាការរចនា​ពីក្រុមហ៊ុន​ផ្ទាល់​ដែល​ត្រូវ​ស្រោប​ដោយ​អាលុយមីញ៉ូម ហើយយើងក៏ទទួលបាននូវការមេរ៉ាភ្លោះបញ្ឈរនៅចំកណ្ដាល និង​មាន​ភ្លើង LED ចំនួន ១០ គ្រាប់រាង​ជា​រង្វង់​។ គ្រាន់តែសមត្ថភាពនៃការថត និងមុខងារពិសេសរបស់​កាមេរ៉ា​ភ្លោះ​នេះ​យ៉ាងណា យើង​នៅ​មិនទាន់ដឹងនៅ​ឡើយ​ទេ។



ចំណែកផ្នែកកម្លាំងម៉ាស៊ីនយើងអាចស្មានទុកបានថា វានឹងកប់ហើយ ដោយសារនេះគឺជា Flagship ដូច​នេះ​អាច​នឹង​ប្រើប្រាស់​បន្ទះឈីប Exynos 9810 ឬក៏ Snapdragon 845 ដែលជាឈីបចុងក្រោយទាំង ២ ដែល​ត្រៀមបំពាក់នៅលើ​កំពូលស្មាតហ្វូនជាច្រើនក្នុងឆ្នាំ ២០១៨ នេះ ហើយទំហំរ៉េមវិញអាច ៦ ជីកាបៃ ឬអាចលោតដល់ ៨ ជីកាបៃផងដែរ។ សរុប​មកនេះ យើងអាចនិយាយជារួមបានថា នេះប្រហែល​ជា​​រូបរាង​​យ៉ាងពិតប្រាកដរបស់ Meizu 15 Plus ហើយដោយសារតែ​វា​លេចធ្លាយចាប់កាន់​ផ្ទាល់ៗយ៉ាង​ច្បាស់​​បែប​នេះ ម្យ៉ាងទៀតវាក៏ជិតដល់ថ្ងៃដែលក្រុមហ៊ុនដាក់បង្ហាញជាផ្លូវការដែរ។ ប៉ុន្តែ​យើងនឹងចាំមើល​អំពីកម្លាំងម៉ាស៊ីន និងមុខងារពិសេសនៅលើកាមេរ៉ាថ្មីនេះ ជាមួយនឹងសមត្ថភាពថតរូបរបស់វា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: Android Headline Tag: ទូរស័ព្ទ