CAMBO REPORT

Popup Advertising5 seconds

ចង់​បាន​អេក្រង់​ឆក​ដូច iPhone X មែន​ទេ? ទូរសព្ទ Android ៦ ម៉ូឌែល​នេះ​អាច​ជួយ​អ្នកបាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មុនពេលដែល iPhone X ប្រកាសចេញមក រូបរាងរបស់វាត្រូវបានបែកធ្លាយជាច្រើន ហើយក៏ត្រូវបានមហាជនរិះគន់ជាច្រើនផងដែរ ទៅលើការរចនាកាមេរ៉ាខាងក្រោយ និងក្បាលឆកចូលរបស់វានេះ ក៏ប៉ុន្តែក្រោយពី iPhone X បានប្រកាសចេញមួយរយៈធំកន្លងមកនេះ វាបែទៅជាទទួលការចាប់អារម្មណ៍យ៉ាងលើសលប់ទៅវិញ ធ្វើឱ្យក្រុមហ៊ុនចិនមួយចំនួនធំ ព្យាយាមធ្វើឱ្យស្មាតហ្វូន របស់គេដូចទៅនឹង iPhone X ផងដែរ។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្គាល់នូវ ក្រុមហ៊ុនទូរស័ព្ទទាំង ៦ ដែលបានចម្លងនូវអេក្រង់ ឆកតាម iPhone X។ 

 

1. OWWO X 

 

ទូរសព្ទមួយគ្រឿងនេះ គឺចម្លងការរចនានិងផ្នែក Hardware ពី iPhone X ស្ទើរតែទាំងស្រុង។ វាមានអេក្រង់ ៥.៧ អ៊ីងកម្រិត Full HD+ មានក្បាលឆកបន្ដិច និងមានមុខងារស្កេនទម្រង់មុខអាចស្គាល់ដល់ ១២៨ ទម្រង់មុខមនុស្ស។ ចំណែកខាងក្រោយវាក៏មានកាមេរ៉ាភ្លោះ ១៦ មេហ្គាភិចស៊ែល + ៥ មេហ្គភិចស៊ែល។ កម្លាំងម៉ាស៊ីនរបស់វាត្រូវបានបំពាក់ដោយស៊ីភីយូ Qual-Core ល្បឿន ១.៣ ជីកាហឺត, រ៉េម ៣ ជីកាបៃ, ទំហំផ្ទុក ៣២ ជីកាបៃ, ថ្មទំហំ ៣,១៨០ មីលីអំពែ, និងដំណើការដោយ Android 7.0។ វាត្រូវបានដាក់លក់នៅ ក្នុងប្រទេសចិនខ្ទង់តម្លៃ ២៣៩ ដុល្លារប៉ុណ្ណោះ។ 

 

 

 

2. UMIDIGI Z2

 

UMIDIGI Z2 ត្រូវបានគេដាក់រហ័សនាមថា វាគឺជាស្មាតហ្វូនដែលមានអេក្រង់ ៦.២ អ៊ីញដំបូងគេបង្អស់ដែលមានក្បាលឆកចូល ដែលនឹងប្រកាសចេញនាពេលឆាប់ខាងមុខនេះឯង។ ហើយចំពោះលក្ខណៈសម្បត្តិទូទៅរបស់វា ក៏ល្អគ្រប់គ្រាន់ផងដែរ។ វាមានអេក្រង់ ៦.២ អ៊ីញអាចបង្ហាញក្នុងកម្រិត Full HD+ និងមានកាមេរ៉ាភ្លោះ នៅខាងក្រោយ និងភ្លោះនៅខាងមុខផងដែរ ជាមួយនឹងថ្មធំដល់ ៧,០០០ មីលីអំពែ ចំណែកតម្លៃវិញ នៅមិនទាន់ដឹងនៅឡើយទេ។ 

 

 

3. Doogee V

 

ទូរសព្ទនេះកាន់តែគួរឱ្យចាប់អារម្មណ៍ ព្រោះថាវាមានរាងខាងក្រោយកាត់ទៅរក Galaxy S9+ ចំណែកខាងមុខគឺកាត់ទៅ iPhone X។ Doogee V មានតួខ្លួនប្រណិតស្រោបដោយកញ្ចក់ និងមានអាវក្រោះការពារទឹក និងមានកាមេរ៉ាភ្លោះនៅខាងក្រោយដូច Galaxy S9+ ហើយអ្វីដែលពិសេសនោះគឺអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។ ចំណែកផ្នែកខាងក្នុងវិញវាប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P40 អមមកជាមួយរ៉េម ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ។ យ៉ាងណាមិញវាមិនទាន់បង្ហាញខ្លួននៅឡើយទេ ប៉ុន្តែវាអាចនឹងប្រកាសចេញនៅចុងខែមេសា ឬដើមខែឧសភា ខាងមុខនេះ ជាមួយនឹងតម្លៃចន្លោះពី ៣០០-៣៥០ ដុល្លារប៉ុណ្ណោះ។ 

 

 

4. Sharp Aquos S3

 

Sharp Aquos S3 នៅមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែរូបរាងរបស់វាត្រូវបានលេចធ្លាយយ៉ាងច្បាស់ចែស ដែលស្ទើរតែច្រលំជាមួយនឹង iPhone X។ មានអេក្រង់ទំហំ ៥.៩៩ អ៊ីញ ដែលបង្ហាញក្នុងកម្រិត Full HD+ និងកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ។ វាក៏មានកម្លាំងម៉ាស៊ីនខ្លាំងផងដែរ ដោយប្រើប្រាស់ឈីប Snapdragon 660, រ៉េម ៦ ជីកាបៃ, និងទំហំផ្ទុក ១២៨ ជីកាបៃ និងថ្ម ៣,១០០ មីលីអំពែ។ 

 

 

5. Leagoo S9

 

Leagoo S9 នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅព្រឹត្តិការណ៍ MWC ថ្ងៃទី ២៦ កុម្ភៈនេះហើយ ដោយរូបរាងរបស់វាពិតជាទាក់ទាញមែនទែន ស្រដៀងទៅនឹង Sharp Aquos S3 ដែរ។ លក្ខណៈសម្បត្តិទូទៅរបស់វាគឺមានអេក្រង់ទំហំ ៥.៨៥ អ៊ីញជាប្រភេទ AMOLED កាមេរ៉ាភ្លោះ ១៦ មេហ្គាភិចស៊ែលនៅខាងក្រោយ។ វាប្រើប្រាស់ឈីប Snapdragon 670 រ៉េម ៦ ជីកាបៃ និងទំហំផ្ទុក ១២៨ ជីកាបៃ។ វានឹងត្រូវដាក់លក់នៅក្នុងតម្លៃខ្ទង់ ៣០០ ដុល្លារ ចាប់ពីខែមីនានេះតទៅ

 

 

6. OUKITEL U18 

 

Oukitel U18 មានអេក្រង់ទំហំ ៥.៨៥ អ៊ីងដែលមានវិមាត្រស្រដៀងទៅនឹង ខ្សែភាពយន្ដហូលីវូដគឺ 21:9 ដែលបង្ហាញរូបភាពនៅក្នុងកម្រិត HD (1512×720 ភិចស៊ែល) មានកាមេរ៉ាទំហំ ១៦ មេហ្គាភិចស៊ែល និងកាមេរ៉ាមួយគ្រាប់ទៀតទំហំ ៥ មេហ្គាភិចស៊ែល មានការរចនាដូចទៅនឹង Mate 10 Pro។ កម្លាំងម៉ាស៊ីនខាងក្នុងវិញប្រើប្រាស់បន្ទះឈីបស៊ីភីយូ Octa-Core ល្បឿន ១.៥ ជីកាហឺត, រ៉េម ៤ ជីកាបៃ, ទំហំផ្ទុក ៦៤ ជីកាបៃ និងថ្ម ៤,០០០ មីលីអំពែ។ Oukitel U18 ត្រូវបានដាក់លក់ហើយនៅលើគេហទំព័រ Oukitel ដោយផ្ទាល់ លោកអ្នកអាចជាវបានក្នុងតម្លៃ ១៧៩.៩៩ ដុល្លារ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Gizmo China, The Verge Tag: ទូរស័ព្ទ