CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​អេក្រង់​លាត​ កាមេរ៉ា​ភ្លោះ​របស់ SONY មួយ​ម៉ូឌែល​ទៀតហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីដើមខែ មករា កន្លងទៅ មានរបាយការណ៍ថ្មីមួយ បានលើកឡើងថា SONY នឹងធ្វើការបង្ហាញស្មាតហ្វូនចំនួន 3 ស៊េរីទៀត សម្រាប់ព្រឹត្តិការណ៍ MWC ឆ្នាំ 2018 នាពេលខាងមុខ រួមមាន  Xperia XZ1 Premium, Xperia XZ1 Plus និង Xperia XZ1s ដោយស្មាតហ្វូនទាំងអស់នេះ គឺសុទ្ធតែជាទូរស័ព្ទស៊េរីទំនើប របស់ក្រុមហ៊ុន SONY ផងដែរ។ ម្យ៉ាងវិញទៀត យើងក៏បានដឹងពី លក្ខណៈសម្បត្តិ មួយចំនួនរបស់ ស្មាតហ្វូនទាំង 3 ម៉ូឌែលនេះផងដែរ។

 

 

យ៉ាងណាថ្មីៗនេះ ក៏ស្រាប់តែលេចធ្លាយស្មាតហ្វូនជំនាន់ថ្មីមួយផ្សេងទៀត តាមរយៈការធ្វើតេស្តនៅលើកម្មវិធី HTML ហើយស្មាតហ្វូននេះ ត្រូវបានគេហៅ ឈ្មោះថា Xperia XZ Pro ដោយវាជាប្រភេទ ស្មាតហ្វូនអេក្រង់ទ្រវែង 18:9  មានលេខម៉ូឌែល H8116។ វាមិនបានបង្ហាញពីទំហំ អេក្រង់នៅឡើយទេ ប៉ុន្តែចំពោះកម្រិតបង្ហាញ រូបភាពវិញនោះ ប្រហែល ជាមិនខុសគ្នានឹង Xperia XZ1 Premium, Xperia XZ1 Plus និង Xperia XZ1s នោះទេ ដោយវាអាចបង្ហាញរូបភាព បានក្នុងកម្រិត 4K (2160 x 3840 ភិចស៊ែល)ដូចគ្នា។  Xperia XZ Pro អាចនឹងបំពាក់នូវ បន្ទះឈីប Snapdragon 845 របស់ Qualcomm, មាន RAM ទំហំ 6GB, មានអង្គផ្ទុក ទិន្នន័យទំហំ 64GB និង 128 GB ។ អ្វីដែលបន្ថែម ទៀតនោះ ទូរស័ព្ទថ្មីនេះត្រូវបាន គេរាយការណ៍ថា នឹងមានកាមេរ៉ា ខាងមុខទំហំ 13 មេហ្គាភិចស៊ែល, មានកាមេរ៉ាភ្លោះ ខាងក្រោយទំហំ 18 មេហ្គាភិចស៊ែល + 12 មេហ្គាភិចស៊ែល ចំណែកឯថ្មវិញ មានកម្លាំងថាមពលទំហំ 3.420mAh។

 

 

យើងមិនទាន់អាចបញ្ជាក់អោយច្បាស់ថានឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ 2018 នាពេលខាងមុខ ឬអត់នោះទេ តែប្រភពមួយចំនួន គិតថាវាអាចមាន។ យ៉ាងណា យើងមិនអាចរៀប រាប់អ្វីបានពី Xperia XZ Pro ទៅកាន់មិត្តអ្នកអាន អោយបានដឹងលើស ពីនេះបានទេ។ អញ្ចឹងសម្រាប់អ្នក កំពុងទន្ទឹងចង់ឃើញ ស្មាតហ្វូនអេក្រង់ លាតរបស់ SONY ក្នុងឆ្នាំ 2018 នេះ អាចនឹងរង់ចាំ មួយរយៈធំសិន។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 2 months ago
ប្រភព: GSM Arena Tag: ទូរស័ព្ទ