CAMBO REPORT

Popup Advertising5 seconds

ប៉ាតង់ថ្មីបង្ហាញថា Galaxy Note 9 អាច​ស្កេនម្រាម​ដៃ​នៅ​ពី​លើ​អេក្រង់​តែ​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

មុខងារស្កេនម្រាម​ដៃ​នៅ​ពី​លើ​អេក្រង់ យើង​បាន​ឃើញ​មាន​នៅ​លើ​ទូរសព្ទ Vivo X20 Plus UD រួច​មក​ហើយ​ដែល​វា​ធ្វើការ​ស្កេន​នៅ​លើ​អេក្រង់​បាន​ល្អប្រសើរមែនទែន គ្រាន់តែការស្កេននេះ អាចធ្វើទៅរួចបាន​តែ​អេក្រង់​ប្រភេទ OLED ប៉ុណ្ណោះ ព្រោះវាត្រូវបានបញ្ជូនទិន្នន័យតាមគ្រាប់ពន្លឺរបស់អេក្រង់ប្រភេទនោះ។ អញ្ចឹង​បច្ចេកវិទ្យា​នេះ ពិតជាស៊ីគ្នាបំផុតជាមួយនឹងក្រុមហ៊ុន Samsung Electronic ពីព្រោះសាមសុងគឺ​ជាក្រុមហ៊ុន​ដែលផលិត​នូវអេក្រង់ OLED ល្អនឹងមានគុណភាពល្អបំផុតនាពេលបច្ចុប្បន្ននេះ ហើយមិនយូរនោះទេ យើង​នឹង​បាន​ឃើញវាមាននៅលើទូរសព្ទ Galaxy ជាក់ជាមិនខាន។



ចំណែកថ្មីនេះប៉ាតង់ការផលិតរបស់ Galaxy Note 9 ត្រូវបានបង្ហាញមួយផ្នែក ដែលធ្វើឱ្យប្រិយមិត្តរបស់​គេ​ភ្ញាក់​ផ្អើលជាខ្លាំង នៅពេលដែរឃើញថា Galaxy Note 9 នឹងមានស៊េនស័រស្កេនម្រាមដៃ​បង្កប់​នៅ​ក្រោម​អេក្រង់ ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​លោក Zol នៅលើបណ្ដាញសង្គម Weibo និងត្រូវបានសារព័ត៌មាន​ជា​ច្រើន​បានចែកចាយតៗគ្នា។ តំរុយរបស់ប៉ាតង់នេះ បានបង្ហាញឱ្យយើងដឹងថា វាមិនមានភាពលំបាកនោះទេ​សម្រាប់​ក្រុមហ៊ុន Samsung Electronic ដោយសារតែគេធ្លាប់បានបង្កប់ប៊ូតុង Home នៅលើ Galaxy S8 និង Note 8 រួចមកហើយ ហើយក៏មាន Concept ពីក្រុមហ៊ុន Synaptic និង Vivo រួចមកហើយដែរ បូករួម​ជាមួយ​នឹង​អេក្រង់ OLED មានគុណភាពខ្ពស់របស់គេទៀតនោះ វានឹងធ្វើឱ្យបច្ចេកវិទ្យាស្កេនម្រាមដៃ​លើ​អេក្រង់​​នេះ​ធ្វើការកាន់តែល្អថែមទៀត ម្យ៉ាងទៀតវាក៏នឹងបង្ហាញថា Galaxy Note 9 អាចនឹងមានអេក្រង់លាត​ដល់​​គែមខាងក្រោមដូចជា iPhone X ផងដែរ នៅសល់តែគែមខាងលើប៉ុណ្ណោះ។

សរុបមក យើងអាចនិយាយជារួមបានថាស្កេនម្រាមដៃនៅលើអេក្រង់ មិនមែនជាបច្ចេកវិទ្យាដំបូងគេរបស់ Galaxy មែនក៏ប៉ុន្តែវាពិតជាល្អខ្លាំងប្រសិនបើមាននៅលើ Galaxy Note 9 ដោយសារតែវាកាន់​តែធ្វើ​ឱ្យ​ស្មាតហ្វូន​អេក្រង់លាតនេះកាន់តែមានបច្ចេកវិទ្យាថ្មីបែបវិទ្យសាស្ដ្រមួយកម្រិតទៀត។ បើតាមការរំពឹងទុក Samsung អាច​នឹងបង្កើតបច្ចេកវិទ្យានេះដោយខ្លួនឯង ឬក៏អាចសហការទិញពី Synaptic ដោយផ្ទាល់​តែ​ម្ដង​ក៏​ថា​បាន​ដែរ។ ម្យ៉ាងទៀតយើងក៏បានដឹងហើយថាសាមសុង កំពុងតែផលិតនូវស៊េនស័រស្កេនទម្រង់បែប 3D ហើយកាន់តែខ្លាំងជាង iPhone X ទៅទៀត ហើយការសម្គាល់និងមានសុវត្ថិភាពខ្ពស់ និងស្កេនបានគ្រប់​កាលៈទេសៈ​ទៀតផង។
ទស្សនាវីឌីអូ ការស្កេនម្រាមដៃលើអេក្រង់របស់ក្រុមហ៊ុន Synaptic ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 2 months ago
ប្រភព: Wccftech Tag: ទូរស័ព្ទ