CAMBO REPORT

រ៉ូបូត​មានរាងដូចសត្វសុនក អាច​បើកទ្វារ​បាន​ដោយមិ​ន​ចាំ​បាច់​ពឹង​មនុស្ស​ឡើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

គំនិតច្នៃប្រឌិតទៅលើការបង្កើតគ្រឿងយន្តគឺបាន​កំពុង​តែ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើ​កម្លាំង​ពលកម្ម​មនុស្ស​ហើយ​នា​ពេល​សព្វ​ថ្ងៃនេះ។ កន្លង​មក ប្រិយ​មិត្តធ្លាប់​បាន​ឃើញ​ពី​ការ​បង្ហាញ​ចេញ​នូវ​ប្រភេទមនុស្សយន្តមួយចំនួនដូចជា មេចុង​ភៅ​ជា​មនុស្សយន្ត និង អ្នកអានព័ត៌មានក៏ជាមនុស្សយន្ត។ នៅថ្ងៃនេះ សូមបង្ហាញពីប្រភេទមនុស្សយន្តថ្មីទៀតហើយ ដែល​អាច​ជួយ​ជំនួស​ដៃ​មនុស្ស​បាន ក្នុងការធ្វើរឿងមួយ! ចង់ដឹងទេ ថាវា​អាចធ្វើអ្វី?



ជាការពិតណាស់ កាលពីម្សិលមិញនេះ នៅក្នុង Channel YouTube វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា មួយដែលមានឈ្មោះ BostonDynamics បាន​ធ្វើ​ការ​បង្ហោះវីដេអូមួយ ដែលបង្ហាញពីឆ្កែយន្តចំនួន 2 គ្រឿង ដោយមួយគ្រឿងជាភ្ញៀវ និង មួយ​គ្រឿង​ទៀត ទុកដូចជាម្ចាស់ផ្ទះ។ នៅពេលដែល​ ឆ្កែយន្តជាភ្ញៀវនោះ ដើរមកដល់ទ្វារ វាមិនអាចបើកទ្វារបាននោះទេ ប៉ុន្តែវា​នឹង​ផ្តល់​ជា​សញ្ញា បញ្ជូនប្រាប់ទៅរ៉ូបូត ឆ្កែយន្តជាម្ចាស់ផ្ទះ ដើម្បីនឹងមកបើកទ្វារនោះអោយ។ យ៉ាងណា មុននឹងបើកទ្វារ ឆ្កែយន្ត​ជា​ម្ចាស់ផ្ទះ ត្រូវធ្វើការស្កេនចាប់រយៈកម្ពស់ នៃដៃទ្វារនោះសិន មិននឹងឈានដល់ការបើកទ្វារ ហើយចំពោះដៃឆ្កែយន្ត​ជា​ម្ចាស់​ផ្ទះ គឺវាអាចវិលបានមួយជុំផងដែរ។ នេះអាចជាការត្រលប់មកជាថ្មីម្តងទៀត ព្រោះថាវាដូចជាការរួមបញ្ចូលគ្នា រវាង​រូបរាង​នៃសត្វឆ្កែ និង រ៉ូបូតមួយម៉ូឌែល ដែលមានឈ្មោះថា Spotmini (ដែលបានដាក់បង្ហាញ កាលពីខែកញ្ញាឆ្នាំមុន) ដើម្បី​ក្លាយ​​ជាប្រភេទឆ្កែយន្តជំនាន់ថ្មីមួយនេះ។



យ៉ាងណា រ៉ូបូតនេះគឺស្ថិតនៅក្នុងការតេស្តសាកល្បងមួយ អាចជាដំណាក់កាលចុងក្រោយ មុន​នឹង​ធ្វើការ​បញ្ចេញ​ជាផ្លូវការ។  ដូច្នេះ អត្ថប្រយោជន៍នៃរ៉ូបូតខាងលើនេះ គឺថា វាបើកទ្វារជំនួសមនុស្សបាន ដោយមិនបាច់រំខាន ដល់ម្ចាស់របស់វានោះទេ  និង​លើស​ពី​នេះ វាក៏មានអេក្រង់ស្កេនចាប់រយៈកម្ពស់ដៃទ្វារបានយ៉ាងច្បាស់លាស់ ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ