CAMBO REPORT

ទិញឈ្នះរង្វាន់ ៣ ដង ក្នុង​ពេល​តែ​មួយ ពី​អាយ អេឡិក​ត្រូនិក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

អាយ អេឡិចត្រូនិចគឺជាក្រុមហ៊ុន​បច្ចេក​វិទ្យា​មួយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ដែល​ជា​ទូទៅ​យើង​បាន​ឃើញ​នូវ​ផលិត​ផល​បច្ចេកវិទ្យាម៉ាកល្បីៗជាច្រើនដូចជា Dell, Lenovo, Motorola, DJI, Fuji Xerox, Transcend, APC, Synology, APC, Sonicwall, Trendnet, Linkbasic, Jabra, Bitdefender ជា​ដើម ដែលបានដាក់លក់នៅក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់ផងដែរ។ សម្រាប់ផលិតផល​ដែល​ក្រុម​ហ៊ុន អាយ អេឡិចត្រូនិចបានដាក់លក់គឺមានគ្រប់ប្រភេទតែម្ដងរួម ដូចជា៖  Laptop, Desktop Monitor, Server Networking, LCD Monitor, Projector, DJI Drone Mavic Spark និង Osmo និង​ឧបករណ៍អេឡិចត្រូនិចជាច្រើនទៀត។



ចំពោះអ្វីដែលពិសេសបំផុតនោះគឺឱកាសទទួលរង្វាន់ដល់ទៅ ៣ ដងនៅក្នុងពេលតែមួយពីក្រុមហ៊ុន អាយ នាឱកាសចូលឆ្នាំថ្មីប្រពៃណីចិន រហូតទៅដល់ចូលឆ្នាំថ្មីប្រពៃណីខ្មែរតែម្ដង គឺចាប់ពីថ្ងៃទី ០៩ ខែកុម្ភៈ រហូតទៅដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨។ ដោយក្រុមហ៊ុន អាយ អេឡិចត្រូនិចបានធ្វើ​នូវ​កម្មវិធី​ប្រូម៉ូសិន​យ៉ាងពិសេសនូវរាល់ការជាវដោយចំណាយទឹកប្រាក់អស់ចាប់ពី ៣០ ដុល្លារឡើងទៅ លោក​អ្នកនឹងទទួលបាននូវប័ណ្ណ Free ភេសជ្ជៈពីហាង Amazon Café នៅសាខា Casa Meridian កោះពេជ្រ​ភ្លាមៗ បូករួមជាមួយនឹងអាំងប៉ាវមួយ ហើយក៏ទទួលបាននូវឆ្នោតផ្សង​សំណាង​មួយ​សន្លឹក​ពី​ក្រុម​ហ៊ុន​ផងដែរ។ ដែលសន្លឹកឆ្នោតផ្សងសំណាងនោះ លោកអ្នកនឹងមានឱកាសឈ្នះ​រង្វាន់​ជា​ច្រើន​ពី​ក្រុម​ហ៊ុន​ដូចជា៖

  • ម៉ូតូ NEX 2018 : ១គ្រឿង
  • កុំព្យូទ័រ Lenovo E470 Core i5 : ១គ្រឿង
  • SONY Projector DX221: ១គ្រឿង
  • ទូរស័ព្ទដៃ Motorola X4: ១គ្រឿង
  • ម៉ាស៊ីនព្រីន Fuji Xerox CP215W : ១គ្រឿង
  • ទឹកប្រាក់ ៥០ដុល្លា ១០រង្វាន់

អញ្ចឹងដើម្បីកុំឱ្យឱកាសដ៏ពិសេសទាំង ៣ នេះកន្លងផុតទៅ សូមប្រិយមិត្ដដែលជាអតិថិជនដែល​​ស្រលាញ់​នូវឧបករណ៍បច្ចេកវិទ្យាទាំងអស់ អាចស្វែងរកជាវបាននូវឧបករណ៍ជាច្រើនពីក្រុមហ៊ុន អាយ អេឡិចត្រូនិច ចាប់ពីថ្ងៃនេះតទៅដល់ថ្ងៃទី ០៩ ឧសភា ដោយការជាវកាន់តែច្រើនលោកអ្នក​នឹង​ទទួល​បាន​នូវ​អាំងប៉ាវ និងឱកាសឈ្នះរង្វាន់កាន់តែច្រើន។ សម្រាប់ព័ត៌មានលំអិតបន្ថែមទៀតលោអ្នកអាចចូល​ទៅ​កាន់​ទំព័រហ្វេសប៊ុក ICE Electronic ដោយផ្ទាល់ ឬទំនាក់ទំនងទៅកាន់លេខ ០២៣ ២២២ ៩២៤ ដោយ​ផ្ទាល់​បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 1 week ago
ប្រភព: ICE Electronic Tag: Lifestyle