CAMBO REPORT

គន្លឹះងាយៗ ក្នុង​ការ​វាយ​អក្សរ​លើ iPhone ដោយ​ប្រើ​ដៃ​តែ​ម្ខាង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

ប្រិយមិត្តរបស់ ខេមបូ រីផត ពិតជាធ្លាប់បានដឹងនូវគន្លឹះ iOS ជាច្រើនមកហើយ តាមរយៈការ​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក ចំណែក​ថ្ងៃ​នេះ ប្រហែល​ជា​មាន​អ្នក​ចង់ដឹងណាស់ហើយមើលទៅ ថាតើថ្ងៃនេះ​យើង​នឹង​ណែនាំ​គ​ន្លឹះអ្វី សម្រាប់ចែករំលែកទៅដល់អ្នកទាំងអស់គ្នា អោយបានដឹង និង បានប្រើប្រាស់។ តាមពិត​ទៅ​គន្លឹះ​ងាយៗមួយនេះ ប្រហែលជាធ្លាប់មានអ្នកបានដឹង និង ប្រើរួចមកហើយ ប៉ុន្តែ​សម្រាប់​អ្នក​មិន​ទាន់​បាន​ដឹង យើងនឹងបង្ហាញនៅពេលនេះ។





នេះជាគន្លឹះខ្លីមួយ ដែលផ្តល់ជំនួយដល់ការវាយអក្សរនៅលើ iPhone ប្រើប្រាស់ដៃតែខាងម្ខាង ដោយ​មិន​ចាំបាច់ចុចដោយប្រើដៃទាំងសងខាងនោះទេ។ ចំនុចនេះវាល្អ សម្រាប់អ្នកដែលមានប្រអប់ដៃតូច ហើយ​​​ប្រើប្រាស់ iPhone មានទំហំធំជាងប្រអប់ដៃ ម្យ៉ាងវិញទៀត វាចំណេញដៃម្ខាងទៀត សម្រាប់​ធ្វើ​អ្វី​ផ្សេង។ តោះ តាមដានទាំងអស់គ្នា៖ ជាដំបូង អ្នកគ្រាន់តែចុចសង្កត់ពីលើរូបផែនដី អោយវាលោតសញ្ញា ដូចក្នុងរូប ហើយអ្នកអាចធ្វើការជ្រើសរើស ផ្នែក Keyboard ចំហៀងណាមួយ ដែលអ្នកគិតថា អាចវាយ​បាន​លឿន និង ស្រួលកាន់ក្នុងប្រអប់ដៃ គឺជាការស្រេច។



ដូច្នេះ មានន័យថា ការវាយអក្សរនៅលើ iPhone ប្រើប្រាស់ដៃតែខាងម្ខាង ដោយមិនចាំបាច់​ចុច​ដោយ​ប្រើ​ដៃ​ទាំង​សង​ខាង​នោះ​ទេ។ យ៉ាងណា គន្លឹះមួយនេះ គឺសម្រាប់អ្នកដែលមិនទាន់ដឹង ប៉ុន្តែបើសម្រាប់​អ្នក​ដែល​បា​ន​ដឹង​ហើយ ក៏​អាច​ចែក​រំលែក​គន្លឹះ​មួយ​នេះ ទៅកាន់មិត្តភក្តិរបស់អ្នកបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ