CAMBO REPORT

Popup Advertising5 seconds

Vaio S ស៊េរីថ្មី​ទើប​ដាក់​លក់​តម្លៃ​កប់​និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

កុំព្យូទ័រយួរដៃ Vaio S ស៊េរីថ្មីនេះ ទើបតែបាន​ដាក់​លក់​លើ​ទីផ្សារ​អន្តរ​ជាតិ ដោយ​រូបរាង​របស់​វា​ស្ទើរ​តែ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ជំនាន់​មុន​របស់វា ដោយនៅតែមានរន្ធដោត VGA, គ្មានរន្ធ USB-C ប៉ុន្តែ​មាន​មក​ជាមួយ​ស៊ីភីយូ​កប់​ជំនាន់ទី 8 ជួយយោងកុំព្យូទ័រនេះ។ ថែមទៀត កុំព្យូទ័រនេះ មានមកជាមួយបច្ចេកវិទ្យា Vaio TruePerformance ដែល​បំពាក់​មកជាមួយ​បច្ចេក​វិទ្យា Turbo Boost Technology 2.0 របស់ Intel ទើប​ធ្វើឲ្យម៉ាស៊ីនកុំព្យូទ័រនេះ កាន់តែមានកម្លាំងកាន់តែខ្លាំង។



កុំព្យូទ័រនេះ មានកម្លាំងខ្លាំងមែនពិត តែវាមិនងាយឡើងកម្តៅនោះ នៅពេលដំណើរការទ្រទ្រង់នូវកម្មវិធី ឬហ្គេមធំៗ ព្រោះវាមានមកជាមួយបច្ចេកវិទ្យាគ្រប់គ្រងថាមពលថ្ម និងជាមួយកាត់បន្ថយកម្តៅ​បានយ៉ាង​ឆាប់​រហ័ស។ កុំព្យូទ័រនេះ ក៏មានរូបរាងស្តើងល្មម និងស្រាល ទោះបីជាវាមានកម្លាំងម៉ាស៊ីនខ្លាំង​កប់ក៏​ដោយ មិនដូចទៅនឹងកុំព្យូទ័រយួរដៃម៉ាកផ្សេង ដែលមានកម្លាំងខ្លាំង រូបរាងក្រាស់ និងធ្ងន់នោះទេ តែតម្លៃ​វិញ​​ថ្លៃ​ដូចគ្នា។ មានមកនូវទ្រនាប់ស្កេនម្រាមដៃ, មានរន្ធដោត SD កាត, រន្ធដោត USB 3.0 ចំនួន 3 រន្ធ, រន្ធ​ដោត HDMI, រន្ធដោតខ្សែ LAN, រន្ធដោតខ្សែ VGA, រន្ធសាក AC Power, រន្ធ Security Lock និង​រន្ធ​ដោតកាស។ តួខ្លួនរឹងមាំ ផលិតឡើងពីវត្ថុធាតុដើមម៉ាញ៉េស្យូមអាលយ និងការផលិតចេញ​ពីរោងចក្រ​ជប៉ុន។

ចំពោះម៉ូឌែលប្រើស៊ីភីយូ Intel Core i5, រ៉េមទំហំ 8GB និងអង្គចងចាំ 256GB SSD តម្លៃខ្ទង់ 1,199 ដុល្លារ, ម៉ូឌែលប្រើស៊ីភីយូ Intel Core i7, រ៉េមទំហំ 8GB និងអង្គចងចាំ 512GB SSD តម្លៃខ្ទង់ 1,599 ដុល្លារ, ម៉ូឌែលប្រើស៊ីភីយូ Intel Core i7, រ៉េមទំហំ 16GB និងអង្គចងចាំ 512GB SSD តម្លៃខ្ទង់ 1,899 ដុល្លារ និងម៉ូឌែលប្រើស៊ីភីយូ Intel Core i7, រ៉េមទំហំ 16GB និងអង្គចងចាំ 1TB SSD តម្លៃខ្ទង់ 2,199 ដុល្លារ ហើយម៉ូឌែលទាំងនេះសុទ្ធតែដំនើរការប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ដូចគ្នា ​និ​ង​រូបរាង​ដូចៗ​គ្នា​ផងដែរ។

វីដេអូបង្ហាញពីបច្ចេកវិទ្យា VAIO TruePerformance នៅខាងក្រោម៖

សរុបសេចក្តីមក កុំព្យូទ័រយួរដៃម៉ូឌែល Vaio S ថ្មី ទើបដាក់លក់លើទីផ្សារអន្តរជាតិ ជាមួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​កប់ ប្រើស៊ីភីយូជំនាន់ទី 8 របស់ Intel រួមជាមួយបច្ចេកវិទ្យា Vaio TruePerfomance, រាង​ស្តើង​ល្មម, ទម្ងន់ស្រាល និងមាន 4 ម៉ូឌែលសម្រាប់ឲ្យអ្នកប្រើប្រាស់ជ្រើសរើស។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ