CAMBO REPORT

Popup Advertising5 seconds

Leica ដាក់លក់ម៉ាស៊ីនម៉ូឌែល Q ប្រភេទ Snow Edition សម្រាប់​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​អូឡាំពិច!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិត​ម៉ាស៊ីន​ថត Leica បាន​សហការ​ជាមួយ​កីឡាករ​ជិះ​ក្តារ​ស្គី​ទឹកកក និងជា​អ្នក​ជំនាញ​ថតរូប​ផង លោក Louri Podladtchikov ទើប​តែ​បាន​បញ្ចេញ​នូវ​ម៉ាស៊ីន​ថត​ប្រភេទ Limited Edition នៃ​ម៉ូឌែល Leica Q ដោយប្តូរពីពណ៌ខ្មៅដើម ទៅជាពណ៌សវិញ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ប្រកួតកីឡា អូឡាំពិច។

 

 

ម៉ាស៊ីនថត Leica Q ជាប្រភេទ Snow Edition នេះ មានផ្នែកខាងលើ និងផ្នែកខាងក្រោមនៃ​តួខ្លួន​ជា​អាលុយមីញ៉ូម ដោយតួខ្លួនផ្នែកកណ្តាលស្រោបដោយស្បែកសុទ្ធពណ៌ស និងងាយប្រឡាក់បន្តិច នៅ​ពេល​ប្រើប្រាស់ ប៉ុន្តែនេះជាពណ៌ដែលទាក់ទាញ។ ផ្នែកខាងខ្នង មានអេក្រង់ថាច់ស្រ្គីន សម្រាប់​ចុ​ច​មើល​រូបភាព និងលុបរូបភាព។ ដោយការងាយប្រឡាក់នេះ Leica បានបន្ថែមនូវស្រោមការពារស្បែក​ពណ៌ស​មួយ និងខ្សែ ព្យួរ សម្រាប់អ្នកប្រើប្រាស់ម៉ូឌែលនេះ។

 

 

ម៉ាស៊ីនថតនេះ មានកាមេរ៉ាទំហំ 24 មេហ្គាភិចសែល ប្រើសេនស័រជាប្រភេទ CMOS full-frame, ប្រើ​ប្រាស់​លេន Leica Summilux 28 mm f/1.7 ASPH, មានមកជាមួយបច្ចេកវិទ្យាការបង្ហាញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច, បច្ចេកវិទ្យា Wi-Fi សម្រាប់ផ្ទេររូបភាពទៅកាន់ស្មាតហ្វូនបាន តាមរយៈកម្មវិធី Leica Q និងមានដាក់លក់តែចំនួន 300 គ្រឿងប៉ុណ្ណោះ។ ការដាក់លក់នៅក្នុងខែមីនា ជាមួយតម្លៃខ្ទង់ 5,395 ដុល្លារ ដោយនេះជាតម្លៃមួយដ៏ថ្លៃ និងថ្លៃជាងម៉ាស៊ីនថត Leica Q ប្រភេទធម្មតាដល់ទៅ 1,145 ដុល្លារ​ឯណោះ។

 

 

សរុបសេចក្តីមក ដើម្បីចូលរួម អបអរ និងស្វាគមន៍ព្រឹតិ្តការណ៍កីឡាអូឡាពិច ក្រុមហ៊ុន Leica បាន​សហការ​ជាមួយកីឡាករជិះស្គីទឹកកកម្នាក់ បញ្ចេញនូវម៉ាស៊ីនថត Leica Q ប្រភេទ Snow Edition ថ្មី ដែលមានតួខ្លួនស្រោបដោយស្បែកពណ៌ស និងតម្លៃថ្លៃជាងប្រភេទធម្មតាដល់ទៅ 1,145 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កាមេរ៉ា