CAMBO REPORT

នេះជាវីដេអូបង្រៀននូវ​គន្លឹះ​ខ្លីៗ សារ​ជា​ថ្មី​ពី Apple ពាក់​ព័ន្ធលើ​កាមេរ៉ា iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីជាង 3 សប្តាហ៍មុន Apple បាន​បញ្ចេញ​​វីដេអូ​ពាណិជ្ជកម្ម​មួយ ដោយ​​បង្ហាញ​ពី​​ការ​ប្រើប្រាស់ក្នុង ការថត Selfie ចេញ​ពី iPhone X ជាមួយ​នឹង​ការ​ប្រើមុខងារ Portrait  ​ចំនួន 2 រួមមាន Stage Light និង Stage Light Mono។​ ហើយថ្មីៗនេះ Apple ក៏បានបញ្ចេញវីដេអូពាណិជ្ជកម្មថ្មីផ្សេងទៀត នៅលើ Channel YouTube របស់ពួកគេ ដល់ទៅ 3 វីដេអូឯណោះ។ ចង់ដឹងទេថា វីដេអូទាំងនោះបង្ហាញពីអ្វី?

 

 

វីដេអូទាំង 3 នេះ គឺបង្ហាញលើចំនុចចំនួន 3  ផ្សេងគ្នាដែលពាក់ព័ន្ធនឹងការ Create Live Photo, ការកែ​រូបថត Selfie ជាមួយមុខងារ Portrait  និង ការថតរូប Selfie ដោយប្រើមុខងារ Portrait។ Apple ចង់​បង្ហាញ​ពីភាពអស្ចារ្យនៃលក្ខណៈពិសេស ដែលមាននៅក្នុងកាមេរ៉ា iPhone X  ហើយវាធ្វើការ​បាន​​យ៉ាង​​ល្អថែម​ទៀត​ផងជាមួយនឹងមុខងារ Portrait ថ្មីនេះ។ តោះ… កុំអោយខាតពេលយូរសូមទស្សនាវីដេអូ​ទាំង 3 នេះ ដូចតទៅ៖

 

1. របៀបបង្កើតរូបភាពដែលថតបានជាមួយមុខងារ Live អោយមានចលនា ដោយមិនចាំបាច់សង្កត់ ហើយអ្នកអាចជ្រើសរើស Effect ចំនួន 3 រួមមាន Loop, Bounce និង Long Exposure ដោយ​គ្រាន់តែទាញរូបភាពឡើងលើ នោះអ្នកនឹងឃើញ។

 

 

2. របៀបកែរូបដែលថតបែប Portrait លើ iPhone X ជាមួយនឹងមុខងារទាំង 5 រួមមាន Natural Light, Studio Light, Contour Light, Stage Light និង Stage Light Mono ដោយគ្រាន់​តែ​ធ្វើការចុច Edit លើរូប Selfie ដែលថតចេញពីមុខងារ Portrait ហើយជ្រើសរើសប្រភេទណា​មួយ ក្នុងចំនោម 5 នោះ រួចចុច Done។

 

 

3. របៀបថតរូប Selfie បែប Portrait លើ iPhone X ដោយគ្រាន់តែជ្រើសរើសមុខងារទាំង 5 ដែល​មានស្រាប់ រួមមាន Natural Light, Studio Light, Contour Light, Stage Light និង Stage Light Mono ហើយចុចថតជាការស្រេច។

 

 

តាមពិតចំនុចទាំង 3 ខាងលើអាចនឹងមានអ្នកបានដឹងពីការប្រើប្រាស់វារួចមកហើយ ប៉ុន្តែការបង្កើត​វីដេអូនេះ​ឡើង គឺក្នុងគោលបំណងបង្ហាញពីលក្ខណៈពិសេសនៃការថតរូប Selfie បែប Portrait ចេញ​ពីកាមេរ៉ា iPhone X ជំនាន់ចុងក្រោយរបស់ពួកគេ ខណៈស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន​​ផ្សេងៗ​ទៀតមិនទាន់មាន មុខងារ Studio Light, Contour Light, Stage Light និង Stage Light Mono នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny 1 week ago
ប្រភព: Apple Tag: ទូរស័ព្ទ