CAMBO REPORT

Popup Advertising5 seconds

នេះជាលក្ខណៈសម្បត្តិពិសេសធំៗ​របស់​ទូរទស្សន៍​សាម​សុង Smart TV ប្រចាំ​ឆ្នាំ ២០១៨!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្របពេលដែរមនុស្សជាច្រើនកំពុងតែស្វែង​រក​នូវ​បច្ចេក​វិទ្យា​ទំនើប​ទាន់​សម័យ និង​អ្វី​ដែល​ល្អ​បំផុត​ធ្វើ​ឱ្យ​ជីវិត​រស់​នៅ​កាន់​តែ​ទំ​នើប​នោះ ក្រុមហ៊ុន​ជា​ច្រើន​កំពុង​តែ​បញ្ចេញ​នូវ​សាច់​ដុំ​របស់គេ ផលិតនូវឧបករណ៍​អេឡិច​ត្រូវ​និចថ្មីរៀងៗ​ខ្លួនដែលកាន់តែមានចំណុចលេចធ្លោច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបាននូវ​បទពិសោធន៍​ថ្មីប្លែក និងទាន់សម័យកាន់តែងាយស្រួល។ តួយ៉ាង នាថ្មីៗនេះក្រុមហ៊ុនសាមសុង​បាន​ប្រកាស​អំពីលក្ខណៈសម្បត្តិពិសេសថ្មីរបស់ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ ២០១៨ ដែលបំពាក់មក​នូវ​បច្ចេកវិទ្យាភ្ជាប់ទំនងដែលមានភាពកាន់តែប្រសើរជាងមុន និងមុខងារពិសេស Bixby ដែលយើង​បាន​ឃើញ​នូវស្មាតហ្វូនអញ្ចឹងដែរ។

 

 

ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែក

 

ជាមួយនឹងកម្មវិធី SmartThings នៅលើទូរទស្សន៍ Samsung Smart TV ២០១៨ ទាំងអស់លោកអ្នក​នឹង​ទទួល​បាននូវបច្ចេកវិទ្យាភ្ចាប់ទំនាក់ទំនងកាន់តែមានភាពងាយស្រួល និងរហ័ស។ ជាការពិតណាស់ លោកអ្នកអាចភ្ជាប់ Smart TV ទៅកាន់ Wi-Fi និងធ្វើការ Set up វាដោយគ្រាន់តែបញ្ជា​តាម​រយៈការ​ចុច​ប៉ុន្មាន tab ប៉ុណ្ណោះលើទូរសព្ទដៃ។ ហើយវាក៏អាចឱ្យយើង Access ជាមួយនឹងលេខកូដតំបន់ Zipcode និងគណនីរបស់ Samsung នៅក្នុងការចូលទៅកាន់កម្មវិធីវីដេអូដែលអ្នក​ពេញចិត្តដោយ​ស្វ័យ​ប្រវត្តិ។ អ្នកក៏អាចជ្រើសរើសកម្មវិធីដែលអ្នកចង់ផ្ទេរព័ត៌មានលម្អិតទៅ ហើយកម្មវិធី SmartThings នឹងចូលទៅបើកកម្មវិធីវីដេអូទាំងនោះដោយស្វ័យប្រវត្តិនៅលើទូរទស្សន៍សាមសុង Smart TV ។ ម្យ៉ាង​ទៀត យើងក៏អាចបញ្ជានូវរាល់គ្រឿងអេឡិចត្រូនិចទាំងអស់នៅក្នុងផ្ទះ ដូចជាទូទឹកកក បញ្ជាអំពូលភ្លើង និងម៉ាស៊ីនត្រជាក់ ទូទៅដែលបានភ្ជាប់នូវ Wi-Fi ដោយគ្រាន់តែប្រើប្រាស់ការបញ្ជាលើទូរទស្សន៍របស់​អ្នក​បានទាំងអស់។

 

 

ការភ្ជាប់ទៅកាន់ឧបករណ៍ដទៃបន្ថែមដើម្បីកំសាន្ដ

 

សម្រាប់ការភ្ចាប់ទៅកាន់ឧបករណ៍ខាងក្រៅដើម្បីកំសាន្ដក៏មានភាពងាយស្រួលផងដែរ ព្រោះ Samsung Smart TV នាក្នុងឆ្នាំ ២០១៨ បើកសិទ្ធឱ្យបានភ្ជាប់ទៅកាន់មុខងារធំៗ ៣ គឺ Set Top Box, អង់តែន, និងខ្សែអ៊ីនធើណេត បានយ៉ាងងាយស្រួល។ ដូចនេះលោកអ្នកក៏អាចភ្ជាប់ជាមួយ​នឹងខ្សែកាបអ៊ុបទិច​ក្នុង​ការ​ទស្សនា​ក៏បាន ឬក៏ភ្ជាប់ជាមួយនឹង TV Box ដើម្បីងាយស្រួលនៅក្នុងការ Stream ទៅទស្សនា​វីឌីអូខ្សែ​ភាពយន្ដ, TV shows, កីឡាជាច្រើនតាមរយៈកម្មវីធីទូទៅដូចជា Netflix ជាដើម ដោយយើង​អាច​ទស្សនានៅក្នុងកម្រិត 4K ឬហៅថា UHD និងបច្ចេកវិទ្យា HDR ផងដែរ។ ម្យ៉ាងទៀតយើងក៏អាច​ភ្ជាប់​វា​ទៅកាន់ PC ដើម្បី Stream ហ្គេមល្បីជាង ៦ ពាន់ហ្គេមដែលទូរទស្សន៍នេះបានដាក់ Link ឱ្យជា​ស្រេច​ដើម្បីអាចលេងនៅក្នុងកម្រិតក្រាហ្វិច 4K បានយ៉ាងច្បាស់ត្រជាក់ភ្នែក។

 

 

មុខងារបញ្ជាសម្លេងវៃឆ្លាត ដែលជាជំនួយក្នុងការរស់នៅ

 

មុខងារបញ្ជាសម្លេងវៃឆ្លាត Bixby គឺត្រូវបានអភិវឌ្ឍន៍ចេញកាលពីឆ្នាំមុននៅលើ Galaxy S8 ប៉ុន្តែ​ពេល​នេះ វាមានវត្ដមាននៅលើ Smart TV ហើយ។ ឧទាហរណ៍ អ្នកអាចសួរ Bixby ឲ្យប្តូរប៉ុស្ដិ៍ទូរទស្សន៍ ឬ​ចាក់បទចម្រៀងបានយ៉ាងងាយស្រួល។ អ្នកថែមទាំងអាចសួរ Bixby ឲ្យធ្វើការងារពិបាកៗដូចជា ការ​ស្វែងរកខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ រាយការណ៍ព័ត៌មាន ឬអាកាសធាតុ គ្រប់គ្រង​គ្រឿង​អេទ្បិចត្រូនិកក្នុងផ្ទះ ឬបង្ហាញរូបថតថ្មីៗរបស់អ្នកលើអេក្រង់។ នេះសរបញ្ជាក់ថា Smart TV មាន​លទ្ធភាព​លើសពីទូរទស្សន៍ធម្មតា។

 

 

សរុបមកវិញ ទាំងនេះគឺមានបច្ចេកវិទ្យាស្នូលខាងក្នុងនេះប្រព័ន្ធប្រតិបត្តិការរបស់ Samsung Smart TV ដែលនឹងចេញនូវក្នុងឆ្នាំ ២០១៨ នេះ យើងឃើញថាវាកាន់តែមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់ នៅក្នុងការភ្ជាប់មុខងារទូទៅក៏ប្រសើរជាងមុនច្រើន នឹងបន្ថែមមកនូវមុខងារបញ្ជាសម្លេង Bixby ដែល​ជា​មុខងារវៃឆ្លាតសំខាន់បំផុតដែលយើងធ្លាប់បានឃើញលើទូរសព្ទដៃ យកមកបញ្ជាលើ Smart TV ដែល​ធ្វើឱ្យ​ទូរទស្សន៍ Smart TV របស់សាមសុងមានសមត្ថភាពលើពីទូរទស្សន៍វៃឆ្លាតរបស់ក្រុមហ៊ុនដទៃ​ថែម​មួយ​កម្រិតទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum 4 months ago
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍