CAMBO REPORT

Popup Advertising5 seconds

ឧបករណ៍ AR ថ្មីមានរូបរាងជាស្រោមមុខ Iron Man ទើបដាក់បង្ហាញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់អ្នកគាំទ្រ តួអង្គវីរបុរស​ ក្នុងក្រុម Avenger ច្បាស់ ជា​ស្គាល់​ស្រោម​មុខរបស់​តួអង្គ​មួយ​នេះ ស្រប​ពេល​នេះ មាន​ក្រុម​ហ៊ុនមួយ បានរួមច្របល់ការផលិតស្រោមមុខតួអង្គ Iron Man ចេញមក ជាឧបករណ៍ AR (មិនមែនឧបករណ៍ VR ទេ) សម្រាប់ឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍ឈ្លក់​វង្វេងនឹង​ឧបករណ៍​នេះ។ ជាពិសេស ឧបករណ៍នេះ មានមកជាមួយដៃសម្រាប់ពាក់បញ្ជាជាមួយ AR ទៀតផង។​

 

 

នេះជាឧបករណ៍ AR មួយដែលមានឈ្មោះ Hero Vision AR ទើបតែប្រកាសបង្ហាញក្នុងពេលថ្មីៗនេះ ជាមួយរូបរាងជាស្រោមមុខរបស់ Iron Man ដែលជាតួអង្គមួយល្បីល្បាញខ្លាំងរបស់ Marvel នាពេល​នេះ។ ឧបករណ៍នេះ អាចប្រើប្រាស់បានដោយការទាញយកកម្មវិធីដាក់ចូលស្មាតហ្វូនទាំងដំនើរការ Android និង iOS រួចយកមកបំពាក់ជាមួយឧបករណ៍នេះ ទើបអាចឲ្យអ្នកប្រើពាក់ទៅ មើលឃើញ​ជាទម្រង់ Augmented Reality និងអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ ក្នុងកម្មវិធីនេះ មាន​មក​ជាមួយហ្គេមសម្រាប់ឲ្យអ្នកប្រើប្រាស់បានលេង នឹងតាំងខ្លួនជាវីវបុរសកំចាត់សត្រូវ រួមមានពពួក Villain ជាច្រើន ដូចជា Thanos, Ultron និងច្រើនទៀត។

 

 

បើនិយាយពីការលេងហ្គេមតាមឧបករណ៍នេះ ត្រូវចំណាយពេលច្រើនម៉ោង ដោយក្នុងនោះមាន 10 Levels ។ សម្រាប់ស្មាតហ្វូនដែលទាញយកកម្មវិធីសម្រាប់ប្រើជាមួយឧបករណ៍នេះបាន ត្រូវមាន Version ចាប់ពី 5.0 ឡើងទៅសម្រាប់ Android និង Version ចាប់ពី 6 ឡើងទៅ សម្រាប់ iOS ។ កម្មវិធីនេះ ក៏មិនតម្រូវឲ្យមានមុខងារ ARKit ឬ Project Tango ឡើយ ដោយវាស្រដៀងទៅនឹងមុខងារ AR របស់កម្មវិធី Snapchat ។ ឧបករណ៍នេះ មិនត្រូវការភ្ជាប់ជាមួយប្លូធូស ឬ Wi-Fi បន្ថែមទេ ដូច្នេះ​អ្នក​ប្រើ​ដោយ​ក្តីរីករាយ និងមិនសូវស៊ីថ្មរបស់ស្មាតហ្វូនទេ។

 

 

ក្រុមហ៊ុនផលិតឧបករណ៍នេះ ក៏បានបញ្ជាក់ដែរថា នេះមិនមែនជាឧបករណ៍ VR ទេ ដោយ​វា​ជា​ឧបករណ៍ AR ហើយសង្ឃឹមថាមហាជនមិនមានការយល់ច្រលំរវាងមុខងារទាំង 2 ប្រភេទ​នេះ។ ចំពោះ​ការដាក់លក់ជាឈុត ទាំងស្រោមមុខ និងដៃបញ្ជា មានតម្លៃខ្ទង់ 19.99 ដុល្លារ។

 

 

សរុបសេចក្តីមក ក្រុមហ៊ុន Hasbro ទើបបានដាក់បង្ហាញនូវឧបករណ៍ AR ដែលមានរូបរាង​ស្រោម​មុខ​របស់ Iron Man ជាមួយការប្រើប្រាស់ស្រដៀងទៅនឹងឧបករណ៍ VR ផ្សេងទៀត ដោយការប្រើប្រាស់​ដោយ​គ្រាន់តែទាញយកកម្មវិធីដាក់ចូលស្មាតហ្វូន នឹងយកស្មាតហ្វូនមកបំពាក់ជាមួយឧបករណ៍នេះ ដើម្បីលេងហ្គេមក្នុងនោះ និងមានដៃបញ្ជានៅក្រៅសម្រាប់បញ្ជាផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ