CAMBO REPORT

Popup Advertising5 seconds

ដំណឹងល្អ! ស្មាត​ហ្វូន Vivo ទាំង 7 ម៉ូឌែល​នេះ នឹង​ទទួល​បាន​កំណែ Update Android Oreo

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

មកដល់ពេលនេះស្មាតហ្វូនមួយ​ភាគ​តូច ដែល​ជា​ទូទៅ​គឺ​ជាស្មាតហ្វូន​ស៊េរី​ថ្មី គឺ​បាន​ទទួល​កំណែ Update ឡើង​ទៅ​កាន់ Android ជំនាន់​ថ្មី Oreo ជា Version 8.0 ថ្មីរបស់ Google ហើយ តែដោយឡែក​ស្មាតហ្វូន​ធម្មតា និងធុនកណ្ដាលមួយចំនួនពុំអាច ហើយខ្លះក៏អាចទទួលបានកំណែ Update ឡើង​ទៅ​កាន់ Android Oreo បានផងដែរ តែតម្រូវឲ្យធ្វើការរង់ចាំមួយរយៈពេលទៀត។ ក្នុងនោះក្រុមហ៊ុនចិន Vivo ក៏មិនទុកអតិថិជនខ្លួនចោលដែរ គឺថាក្រុមការងារផ្នែកផលិតកកម្មវិធី បានកំពុងធ្វើការលើកំណែ Update ថ្មីសម្រាប់ស្មាតហ្វូនទាំង 7 ម៉ូឌែលនេះ ដើម្បីផ្ដាច់ខ្លួនចេញពី Android Nogate ឡើងទៅកាន់ Android Oreo ហើយ។



ស្មាតហ្វូនទាំង 7 ម៉ូឌែលនោះអាចរួមមានស្មាតហ្វូនរបស់អ្នកមួយផងដែរ បើអ្នកជាអ្នកប្រើម៉ាកនេះ រួម​មាន​ដូចជា

  • Vivo X20
       
  • Vivo X20 Plus
       
  • Vivo X9s
       
  • Vivo Xplay6
       
  • Vivo X9
       
  • Vivo X9s Plus
       
  • និង Vivo X9 Plus

រាល់ម៉ូឌែលទាំង 7 ស្ថិតក្នុងត្រកូល X របស់ Vivo នេះ នឹងអាចឡើងទៅកាន់ Android Oreo 8.0 បាន ដោយ Vivo នឹងបញ្ចេញកំណែ Update នេះតាមរយៈ OTA ឬ Over The Air ដែលអតិថិជនអាចធ្វើការ Update តាមរយៈ Settings ដោយទាញយក Firmware បាននៅក្នុងខែមេសា ឆ្នាំ 2018 ខាងមុខនេះ។



ទោះបីជាយ៉ាងណាក៏ដោយ Vivo ពុំបានបញ្ជាក់ប្រាប់ថា តើរវាង Nougat និង Oreo នឹងមានការកែប្រែ​អ្វីប្លែកខ្លះនោះទេ តែប្រាកដណាស់ថា Android Oreo នឹងប្រសើរជាង Android Nougat ជុំវិញបទ​ពិសោធន៍​ប្រើប្រាស់ទូទៅ និងប្រព័ន្ធសុវត្ថិភាព។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ