ពិន្ទុ Benchmark របស់ Snapdragon 845 ចេញហើយ ដែលខ្លាំងជាងឈីប iPhone X ទៅទៀត
កំពូលឈីប CPU របស់ក្រុមហ៊ុន Qualcomm ដែលត្រៀមចេញ និងដំណើរការនៅលើស្មាតហ្វូនពពួក Flagship ជាច្រើនម៉ាក និងម៉ូឌែល ប្រចាំដើមឆ្នាំ 2018 នេះ នឹគឺជាកំណែ Update ធំមួយចេញពីឈីប Snapdragon 835 ដែលបានបំពាក់នៅលើស្មាតហ្វូនកំពូលៗជាច្រើនម៉ូឌែលចាប់តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ 2017 កន្លងទៅ។ វាគឺជារឿងសាមញ្ញទៅហើយនៅពេលឈីបស៊េរីថ្មីតែងតែខ្លាំងជាងឈីបស៊េរីចាស់ ហើយកាលពីម្សិលមិញនេះ ពិន្ទុ Benchmark របស់កំពូលឈីប Snapdragon 845 ត្រូវបានលាទត្រដាងហើយ។
យោងតាមប្រភពព័ត៌មានរបស់ PhoneArena បានចេញផ្សាយឲ្យដឹងថា Snapdragon 845 មិនត្រឹមតែខ្លាំងជាងជំនាន់ចាស់នោះទេ ជុំវិញបច្ចេកទេសនៃការស៊ីថ្មគឺវាស៊ីតិចជាង Snapdragon 835 ដល់ទៅ 30% នេះដោយយោងតាមការអះអាងដោយផ្ទាល់ពី Qualcomm ក៏ដូចជាបច្ចេកវិទ្យាក្នុងការរក្សាកម្ដៅ ការគ្រប់គ្រងទៅលើដំណើរការរបស់ស្មាតហ្វូន គឺរឹតតែប្រសើរជាងមុនច្រើន។ ក្នុងនោះអ្វីដែលធ្វើឲ្យ Snapdragon 845 លេចធ្លោគឺកម្លាំងក្រាហ្វិចរបស់ GPU Adreno 630 ថ្មី ដែលខ្លាំងជាងមុន ពិសេសគឺវាខ្លាំងជាងក្រាហ្វិចរបស់ឈីប CPU A11 Bionic នៅលើ iPhone X ចន្លោះចាប់ពី 20-40% ឯណោះក្នុងការអូសក្រាហ្វិចជាមួយកម្មវិធី និងការលេងហ្គេម ដូចរូបភាពមួយចំនួនខាងក្រោម។
ទោះបីជា GPU នៅលើ Snapdragon 845 ខ្លាំងជាងនៅលើ iPhone X ក្ដី ក៏ប៉ុន្តែសម្រាប់កម្លាំង CPU វិញ Snapdragon 845 នៅមិនអាចស៊ីដាច់ A11 Bionic របស់ Apple បាននៅឡើយនោះទេ មានន័យថាវានៅខ្សោយជាង បើទោះបីជាវាមាន 8 CPUs រត់ក្នុងល្បឿន1.8GHz និង 2.8GHz ក៏ដោយ។ ដូច្នេះយោងតាមពិន្ទុ Benchmark ដែលបានធ្វើតេស្ដដោយ ANANDTECH សបង្ហាញឲ្យឃើញថា Snapdragon 845 មាន GPU ខ្លាំង គឺខ្លាំងជាង GPU របស់ iPhone 8, 8 Plus និង X ទៅទៀត ដោយអំណោយផលសម្រាប់ការលេងហ្គេម ឬប្រើប្រាស់កម្មវិធីអូសក្រាហ្វិចធំៗជាដើម។
ដូច្នេះតើស្មាតហ្វូនដែលប្រើឈីបថ្មីនេះ នឹងមានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះទៅ? នៅពេលដែល GPU របស់វាមានការរីកចំរើនលើសលុបបែបនេះ? យើងនឹងធ្វើតេស្ដដោយខ្លួនឯងផ្ទាល់នៅពេលឈីបនេះចេញលក់ជាមួយស្មាតហ្វូននាដើមខែមីនា ឬចុងខែក្រោយ!
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
