CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូនជិត​បាន​ថ​តវីដេអូ​កម្រិត 8K ដូច​កំពូល​កាមេរ៉ា​ថ្លៃៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ហើយ ព្រោះថា…

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្មាតហ្វូនខ្លាំង ឬខ្សោយអាស្រ័យទៅលើផ្នែករឹង ហើយចំនុចស្នូល​ធ្វើ​ឲ្យ​ស្មាត​ហ្វូន​មួយ​ខ្លាំង​នោះ​គឺ​ស្ថិត​នៅ CPU ខ្លាំង​ជាង​គេ តែ​មិន​មែន​មាន​ន័យថា CPU ខ្លាំងហើយផ្នែករឹងផ្សេងទៀតអន់​អាចធ្វើឲ្យ​ស្មាត​ហ្វូន​មួយ​មានល្បឿនល្អផ្ដាច់គេបាននោះទេ គឺវាជួយគួបផ្សំគ្នា។ ជាក់ស្ដែងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មាត​ហ្វូនមានការវិវឌ្ឍន៍ខ្លួនខ្លាំងក្លាមែនទែន គឺពីមួយជំនាន់ទៅមួយជំនាន់កាន់តែខ្លាំងឡើងៗ មានមុខងារថ្មី មានអាវក្រោះ អ៊ីនធឺណែតលឿន អេក្រង់ច្បាស់កប់ ថ្មកប់ រូបរាងកប់ សុវត្ថិភាពកប់ និងមានកាមេរ៉ាថតរូប និងវីដេអូកាន់តែច្បាស់កប់ជាដើម រហូតដល់អាចថតវីដេអូកម្រិត 4K បានក្នុងល្បឿន 30fps ក៏មាន។

 

 

ទាំងនេះនៅមិនទាន់អស់នៅឡើយទេ ព្រោះស្មាតហ្វូននៅមានដង្ហើមជាច្រើនឆ្នាំបន្តទៀត ហើយ​ក្នុង​នោះបន្ទះមេម៉ូរី ដែលភ្ជាប់ជាមួយនឹង Motherboard របស់ស្មាតហ្វូនថ្លៃៗនឹងធ្វើការ Update ឡើងជំនាន់ ដើម្បីបំពេញទៅដល់សេចក្ដីត្រូវការរបស់ទីផ្សារ និងស៊ីគ្នាជាមួយសមត្ថភាពរបស់​ស្មាតហ្វូន​មួយ​ធ្វើ​ទៅ​បាន​ទៀតផង។ ក្រុមអ្នកអភិវឌ្ឍន៍បន្ទះមេម៉ូរីឈីបរបស់ស្មាតហ្វូន និងផលិតផលអេឡិចត្រូនិចឈ្មោះថា JEDEC ក៏ទើបនឹងចេញសេចក្ដីប្រកាសថ្មីមួយទៀតឲ្យពិភពលោកដឹងថាបន្ទះឈីប UFS 3.0 ដែល​ចេញ​មុខជំនួស UFS 2.0 និង 2.1 នឹងត្រៀមចេញឆាប់ៗខាងមុខនេះ ដោយវាមិនត្រឹមតែស៊ីថ្មតិច ឡើង​កម្ដៅតិចជាងមុននោះទេ គឺវាផ្ដល់នូវល្បឿនលឿនសម្រាប់តម្រូវការផ្ទេរទិន្នន័យបានលឿនជាងមុន​រាប់​សិប​ដងឯណោះ។

 

 

កាលដែលធ្វើឲ្យបន្ទះមេម៉ូរីកាន់តែលឿន និងខ្លាំងបែបនេះ វាមិនត្រឹមតែជះឥទ្ធិពលទៅដល់ល្បឿន និង​ការ​រង់ចាំ (Loading) រហ័សជាងមុននោះទេ ផ្នែកកាមេរ៉ាថតវីដេអូក៏កាន់តែប្រសើរជាងមុនផងដែរ ដោយ JEDEC បានប្រាប់ឲ្យដឹងថា ជាមួយបន្ទះ UFS 3.0 វាបើកសិទ្ធិឲ្យស្មាតហ្វូនធ្វើការថតវីដេអូកម្រិត 8K បាន​ក្នុងល្បឿន 60fps ហើយ ពិសេសគឺអាចថតកម្រិតវីដេអូ 8K ទៀតផង ពិតជាមិនធម្មតានោះទេ។ ការ​​ថតវីដេអូកម្រិតធំបែបនេះ នឹងមិនធ្វើឲ្យទូរស័ព្ទទាញល្បឿនខ្លាំងឡើយ តែក៏ត្រូវមានផ្នែករឹងខ្លាំង ដើម្បី​ជួយពីក្រោយរឿងនេះផងដែរ មិនមែនយកឈីប CPU អន់ៗ និងកាមេរ៉ាស្ទើរៗមកដាក់ថតទេ គឺ​ត្រូវ​គួបផ្សំជាមួយផ្នែករឹងលំដាប់ដូចគ្នាទើបបាន។

 

 

បន្ទះឈីបមេម៉ូរី UFS 3.0 នឹងមិនទាន់ចេញនាឆ្នាំ 2018 នេះនោះទេ តែវាអាចនឹងបង្ហាញខ្លួននាឆ្នាំ​ក្រោយ​ច្រើនជាង ដោយក្រុមហ៊ុនត្រៀមនឹងយកវាទៅប្រើប្រាស់ដំបូងគេបំផុតគឺ Samsung ដែលអាច​នឹង​បំពាក់នៅលើ Galaxy S10 ជាមួយនឹងការពង្រីកទំហំមេម៉ូរីឲ្យធំរហូតដល់ទៅ 512GB។ ជុំវិញ​រឿង​នេះ យើងនឹងបន្តតាមដានដំណឹងថ្មីៗជាបន្តទៀត ថាតើ UFS 3.0 នឹងលេចមុខចូលទីផ្សារស្មាតហ្វូន​នា​ពេលណា ហើយនឹងបន្តចាំមើលថា តើស្មាតហ្វូនដែលប្រើបន្ទះឈីបមេម៉ូរីមួយនេះ នេះមានការកើនឡើង​​សមត្ថភាព​អ្វីខ្លះជាបន្តបន្ទាប់ទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti 2 months ago
ប្រភព: DP Review Tag: ទូរស័ព្ទ