CAMBO REPORT

Popup Advertising5 seconds

ទាំងនេះជា Wallpaper ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ឌីហ្សាញ​របស់ Facebook

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

ដូចជាមានអារម្មណ៍ប្លែក​បន្តិច ព្រោះ​ក្រុម​ផ្នែក​ឌីហ្សាញ UI របស់​បណ្តា​សង្គម​យក្ស Facebook មាន​ចិត្ត និង​បាន​បង្កើត​ឡើង​នូវ Wallpaper ប្រភេទ Vivid Color សម្រាប់អ្នកប្រើប្រាស់ iPhone តែ​អ្នក​ប្រើ​ស្មាតហ្វូន​ផ្សេងៗ ក៏អាចទាញយក Wallpaper ទាំងនេះ​បានផងដែរ។



និយាយឲ្យស៊ីជម្រៅបន្តិច នេះមិនមែនជារឿងប្លែកអ្វីទេ ព្រោះកាលពីគន្លងមក ក្រុមឌីហ្សាញរបស់ Facebook ក៏ធ្លាប់បានជួយបង្កើត Wallpaper ចំនួន 7 និង GUI ណែនាំពីរបៀបប្រើប្រាស់នៅ​លើប្រព័ន្ធ​ប្រតិបត្តិការ iOS11 ផងដែរ ដូច្នេះយើងអាចជឿជាក់លើស្នាដៃឌីហ្សាញរបស់ពួកគេបាន ហើយអ្នក​អាច​ទទួល​បាន Wallpaper ថ្មីៗទាំងនេះយកទៅប្រើប្រាស់បានឥលូវនេះ។

ប្រសិនបើអ្នកចាប់ចិត្តលើ Wallpaper ណាមួយ អ្នកអាចចុចតាមតំណរភ្ជាប់ខាងក្រោម ដើម្បី​ទៅ​កន្លែង​ទុក​រូបភាព Wallpaper ទាំងនោះ រួចចាំបន្ត រើសរូបភាពដែលអ្នកពេញចិត្ត ចាំទាញយកតែម្តង ដោយ​ពុំចាំ​បាច់​ទាញយកទាំងអស់ក៏បានដែរ។

បញ្ជាក់៖ អ្នកគួរទាញយករូបភាពទាំងនេះ ដោយចូលតាមរយៈ Chrome Browser តាមកុំព្យូទ័រក៏បាន និងនៅលើស្មាតហ្វូនក៏បាន ទើបរហ័ស និងមិនមានការ Error ។

****ចុចត្រង់នេះ ដើម្បីចូលទៅយក Wallpaper សម្រាប់ស្មាតហ្វូន



សរុបសេចក្តីមក តាមការរៀបរាប់ខាងលើ Wallpaper ទាំងនេះជាប្រភេទ Vivid color ដែលបង្កើត​ឡើង​ដោយ​ក្រុមផ្នែកឌីហ្សាញ UI របស់ Facebook សម្រាប់ iPhone តែអ្នកប្រើស្មាតហ្វូន​ដទៃ​ក៏​អាច​ទាញ​យក​បាន​ប្រសិនបើអ្នកពេញចិត្ត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: idownloadblog Tag: ទូរស័ព្ទ