CAMBO REPORT

Popup Advertising5 seconds

អត្រាលក់ Apple Watch ជំនាន់​ទី 3 លក់​ដាច់​ខ្លាំង​ជាង​កាល​ពីជំ​នាន់​ទី 2 ពីរ​ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

ក្រុមហ៊ុន Apple បានបង្ហាញ​របាយ​ការណ៍​ស្តី​ពី​អត្រា​លក់​ផលិតផល​នាឡិកា​ឆ្លាតវៃ Apple Watch ជំនាន់​ទី 3 របស់​ពួក​គេ នៅក្នុង​អំឡុង​ត្រី​មាសទី 4 ឆ្នាំ 2017 ដោយគិតចាប់ពីខែតុលា ដល់ខែធ្នូ និង​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ចំនួនលក់របស់នាឡិកាឆ្លាតវៃជំនាន់ទី 3 នេះ បានច្រើន​ជាង​កា​រ​លក់​នាឡិការ​ឆ្លាតវៃជំនាន់ទី 2 ដល់ទៅពីរដង បើប្រៀបធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ 2016 ។


តាមរបាយការណ៍ដដែរ បង្ហាញថាការលក់នាឡិការឆ្លាតវៃរបស់ Apple គិតសរុបលក់បានចំនួន 18 លាន​គ្រឿងក្នុងឆ្នាំ 2017 និងគិតតែត្រីមាសទី 4 មានចំនួនលក់នាឡិកាឆ្លាតវៃបាន 8 លានគ្រឿង ហើយនេះ​ជា​ចំនួន​កើន​ឡើង​ដល់​ទៅ 32 ភាគរយ បើប្រៀបធៀបជាមួយត្រីមាសទី 4 នាឆ្នាំ 2016 ។ ការលក់​នាឡិកា​ឆ្លាត​វៃ​ដាច់ខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិច, ជប៉ុន និងអូស្រា្តលី។ និយាយពីម៉ូឌែលដាក់ស៊ីមកាត​បាន​នោះ លក់ដាច់ជាងគេ។

អត្រាជាក់លាក់នេះបានចេញមក នឹងធ្វើឲ្យ Apple មានមោទនភាព ដែលបានបញ្ចេញនូវម៉ូឌែល​នាឡិការ​ឆ្លាតវៃជំនាន់ទី 3 មកដូចទៅនឹងជំនាន់មុនៗបេះបិត ដោយគ្រាន់តែមានកម្លាំងម៉ាស៊ីនខុសគ្នា និង​អ្វីដែលកាន់តែទាក់ចិត្តអ្នកប្រើច្រើននោះ នាឡិកាឆ្លាតវៃជំនាន់ទី 3 នេះ មានប្រភេទ​ម៉ូឌែល​ដាក់​ស៊ីមកាត​បាន។ មិនត្រឹមតែប៉ុណ្ណេះ Apple Watch បានជាប់លំដាប់ថ្នាក់កំពូលដែលមានអត្រា​លក់​ដាច់​ច្រើន​ជាងនាឡិការ​របស់​ស្វីស​ទៅ​ទៀត។


សរុបសេចក្តីមក របាយការណ៍លក់នាឡិការ​ឆ្លាតវៃរបស់ Apple ក្នុងត្រីមាសទី 4 ឆ្នាំ 2017 មាន​ការ​កើន​ឡើង​ខ្លាំង បន្ទាប់ពីចេញម៉ូឌែល Apple Watch ជំនាន់ទី 3 ដែលមានមកជាមួយម៉ូឌែល​ដាក់ស៊ីម​កាត​បាន ជាពិសេសលក់ដាច់ខ្លាំងនៅលើទឹកដីសហរដ្ឋអាមេរិច, ជប៉ុន និងអូស្ត្រាលី។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong 3 months ago
ប្រភព: iPhonehacks Tag: នាឡិកាវៃឆ្លាត