CAMBO REPORT

Popup Advertising5 seconds

នេះជាវិធីងាយៗដើម្បី​ប្តូរទីតាំង icons ម្ដងអោយ​បាន​ច្រើន សំរាប់ iOS

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក ក្រុមការងារ ខេមបូ រីផត ធ្លាប់ បានចុះ​ផ្សាយ​មក​ជា​ច្រើន​មក​ហើយ ពាក់​ព័ន្ធ​នឹង​គន្លឹះ​ផ្សេងៗ​លើ​ស្មាតហ្វូន ទៅ​ដល់​មិត្តអ្នក​អាន​មួយ​ចំនួន ដែល​មិន​ទាន់បានដឹង ពីរបៀបងាយៗទាំងនោះ។ ហើយថ្ងៃនេះ អ្នក​ប្រហែលជាចង់ដឹងហើយមើលទៅ ថាតើខ្ញុំនឹងណែនាំគន្លឹះអ្វី សម្រាប់ចែក​រំលែក​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា អោយបានស្គាល់ និង បានប្រើប្រាស់ម្តងទៀត។

 

 

តាមពិតទៅ គន្លឹះមួយនេះ ប្រហែលជាមិនសូវ​មាន​អ្នក​ធ្លាប់បានដឹង និង បានសាកល្បងច្រើននោះទេ អញ្ចឹង​ហើយទើបខ្ញុំសម្រេចថា នឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នា នៅក្នុងពេលនេះ។ នេះជា​វិធី​ដើម្បី​ផ្លាស់ប្តូទីតាំង icons អោយបានច្រើន ក្នុងពេលតែមួយ យកទៅដាក់នៅ Homescreen មួយទៀត ដោយ​គ្រាន់តែអ្នកចុចលើ​ icon អោយចេញសញ្ញាខ្វែង ហើយអូស icon ចុះមកក្រោម​តែ​សូម​ចុច​អោយ​ជាប់ បន្ទាប់មកយកម្រាមដៃម្ខាងទៀត ចុចពីលើ icon ដទៃផ្សេងទៀត នោះវានឹងលោតចូលមក​ជាមួយ​ icon ដែលយើងអូសមកខាងក្រោមនោះ រួចធ្វើការទាញ icon ទាំងអស់នោះ យកទៅដាក់នៅលើ Homescreen ណាមួយ ដែលអ្នកចង់ដាក់បាន។

 

ហើយនេះជាវីដេអូខ្លីបន្ថែម៖

 

 

អញ្ចឹងនេះ គឺជាគន្លឹះខ្លីៗដែលល្អមួយ សម្រាប់មិត្តអ្នកអានគ្រប់គ្នា អាចសាកល្បងធ្វើវាឥលូវនេះបាន។ យ៉ាងណា វិធីមួយនេះ គឺសម្រាប់អ្នកដែលមិនទាន់ដឹង ហើយនឹងចង់ដឹងពីគន្លឹះថ្មីៗ ប៉ុន្តែបើសម្រាប់​អ្នក​ដែល​បាន​ដឹងហើយ ក៏អាចចែករំលែកគន្លឹះមួយនេះ ទៅកាន់មិត្តភក្តិរបស់អ្នកបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: តម្លៃ