CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីន​ថត The Olympus ស៊េរីថ្មី​ម៉ូតចាស់​តែ​ថត​វីដេអូ​បាន​ដល់​កម្រិត 4K

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Olympus ជាក្រុមហ៊ុនផលិតម៉ាស៊ីន​ថត​មក​ពី​ប្រទេស​ជប៉ុន ទើប​តែ​បាន​ដាក់​បង្ហាញ​នូវ​ម៉ាស៊ីន​ថត​ស៊េរី​ថ្មី Pen E-PL9 តែ​រូបរាង​តូចល្មមងាយស្រួលដាក់តាមខ្លួន និងរចនាបថយកលំនាំតាមម៉ូតចាស់ ឬ​ហៅ​ថា Retro Style ។ ម៉ាស៊ីនថតនេះ ក៏ជាប្រភេទ Mirrorless ប្រៀបបាន ដូចទៅនឹង​កូន​កាត់​កាមេរ៉ា DSLR អញ្ចឹងដែរ។ យើង​អាច​និយាយ​បាន​ថាម៉ាស៊ីនថតនេះ ជាជំនាន់ទី 2 បន្ទាប់ពី ក្រុម​ហ៊ុន​នេះ បញ្ចេញនូវស៊េរី E-LP8 កាលពីឆ្នាំ 2016 ។ មកដល់ Pen E-PL9 នេះ មានការវិវត្តន៍ច្រើន​លើ​សមត្ថភាពកាមេរ៉ា និងបច្ចេកវិទ្យាទំនើបៗមកជាមួយ តែនៅរក្សារចនាបថទម្រង់ដើម។

 

 

ម៉ាស៊ីនថត E-PL9 មានមកជាមួយកាមេរ៉ាទំហំ 16 មេហ្គាភិចសែល ប្រើប្រាស់សេនស័រប្រភេទ CMOS ស្រដៀងទៅនឹងជំនាន់មុនរបស់ម៉ាស៊ីនថតនេះ និងបន្ទះឈីប TruePic VIII ដែលធ្លាប់ប្រើប្រាស់​នៅ​លើ​កំពូល​ម៉ាស៊ីន​ថត Olympus OM-D E-M1 Mark II ។ នៅមានបច្ចេកវិទ្យាទប់រំញ័រពេលថត 3-axis ដោយ​នៅ​លើ​ម៉ាស៊ីន​ថត OM-D E-M1 Mark II មានដល់ទៅ 5-axis តែ Olympus បានអាប់ដេត autofocus របស់ E-PL9 ចាប់ពី 81-point system ដល់ 121-point system និងបច្ចេកវិទ្យា​ដែល​កាន់​តែ​ពេញ​និយមនោះ គឺប្លូធូស សម្រាប់ផ្ទេររូបភាពថតបានភ្លាមៗ ទៅកាន់ស្មាតហ្វូន រួមទាំងបច្ចេកវិទ្យា Wi-Fi ផងដែរ។ លើសពីនេះម៉ាស៊ីនថតនេះ អាចថតវីដេអូបានដល់កម្រិត 4K ក្នុងល្បឿន 30 frame ក្នុង​មួយ​វិនាទីទៀតផង។

 

 

និយាយពីរូបរាងវិញ ម៉ាស៊ីនថតនេះ មានមកជាមួយ Flash ជំនួយពន្លឺ នៅចំពីលើ ជាម៉ូត Pop up នៅ​ពេល​ប្រើប្រាស់ទើបលោតចេញមក និងពេលមិនប្រើអាចលិបចូលក្នុងវិញបាន មិនទើសទាល់ និងមាន​អេក្រង់​បង្ហាញរូបអាចកាច់បត់បាន 180 ឌឺក្រេ ងាយស្រួលក្នុងការថត Selfie ។ សាកសមជាមួយ អ្នក​ប្រើប្រាស់​ដែល ចូលចិត្តថតជាវីដេអូ vlog ឬថតរូបបង្ហោះ នៅលើបណ្តាញសង្គម ព្រោះម៉ាស៊ីន​ថត​នេះ​មាន​ប្លូធូសមកស្រាប់ ថតភ្លាមផ្ទេរចូលស្មាតហ្វូនភ្លាម និងបង្ហោះបានភ្លាម ណាមួយតម្លៃរបស់វាក៏ជាស៊េរី​ដែល​ថោកជាងគេរបស់ត្រកូលម៉ាស៊ីនថតស៊េរី Pen ផងដែរ។

 

 

ម៉ាស៊ីនថត The Olympus Pen E-PL9 មានជម្រើសពណ៌ស, ពណ៌ខ្មៅ និងពណ៌ត្នោត រួមទាំងការដាក់​លក់​ដំបូង​នៅលើទីផ្សារអឺរ៉ុបក្នុងខែមីនា​ ជាមួយតម្លៃ 857.62 ដុល្លារ រួមជាមួយឧបករណ៍បន្ថែមតិចតួច និងលេនកាមេរ៉ាប្រភេទ 14-42mm F3.5-5.6 EZ Pancake មួយ ឬមានជម្រើសមួយទៀត តម្លៃត្រឹមតែ 673.58 ដុល្លារប៉ុណ្ណោះ សម្រាប់តែតួខ្លួនមួយគត់។​

 

 

សរុបសេចក្តីមក ក្រុមហ៊ុនជប៉ុន Olympic ទើបតែប្រកាសបង្ហាញពីម៉ាស៊ីនថតស៊េរីថ្មី Pen E-PL9 ដែល​មានមកជាមួយបច្ចេកវិទ្យាទំនើប តែរូបរាងនៅតែយកលំនាំតាមជំនាន់ដើម និងសាកសមបំផុត​សម្រាប់​អ្នក​ចូល​ចិត្តថតរូបបង្ហោះទៅលើបណ្តាញសង្គមនានា ចំណែកឯការដាក់លក់ដំបូងនៅលើទីផ្សារអឺរ៉ុប។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កាមេរ៉ា