CAMBO REPORT

Popup Advertising5 seconds

SONY ចេញ​លក់​កាស​សម្រាប់​ម្ចាស់ PS4 ជាពិសេស ដែល​មាន​ឈ្មោះ​ឆ្គង​ពី​រូបរាង​ពិត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

មកដល់ដើមឆ្នាំ 2018 នេះ SONY បាន​បញ្ចេញ​កាស​សម្រាប់​ម្ចាស់​ម៉ាស៊ីន​ហ្គេម PS4 ជាច្រើន​ម៉ូឌែល​រួច​មក​ហើយ ជាមួយ​នឹង​ការ​កើប​លុយ​បាន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ដើម្បីរកលុយបន្ថែម ក៏ដូច​ជាពង្រឹង​ទីផ្សារ និង​ផ្គត់ផ្គង់ទៅដល់សេចក្ដីត្រូវការរបស់អតិថិជន ដែលជាម្ចាស់ម៉ាស៊ីនហ្គេម PS4 ទាំង​អស់ SONY ទើបនឹងប្រកាសចេញកាសជំនាន់ថ្មីមួយផ្សេងទៀតមានឈ្មោះហៅជាផ្លូវការថា Gold Wireless Headset ជាការក្ដោបត្រចៀកគ្មានខ្សែ។


Gold Wireless Headset ចេញមកលើកនេះគឺមានឈ្មោះឆ្គងមែនទែន គឺត្រូវបានសារព័ត៌មាន​ជា​ច្រើន​រិះគន់​ផង​ដែរ ដែលឈ្មោះមាស (Gold) តែកាសផ្ទាល់ពុំមានពណ៌មាស សូម្បីតែបន្តិច ដោយជាក់ស្ដែង Gold ត្រង់នេះមិនមែនសម្ដៅទៅលើពណ៌របស់កាសនោះទេ គឺវាសំដៅទៅលើសមត្ថភាពរបស់កាស អាច​ផ្ដល់​នូវបទពិសោធន៍ខ្ពស់សម្រាប់ម្ចាស់របស់វាក្នុងការប្រើប្រាស់លេងហ្គេម ដោយពុំចាំបាច់​ប្រើ​ខ្សែ​រញ៉េរញ៉ៃ។ ជាងនេះទៅទៀត Gold Wireless Headset ក៏អាចប្រើប្រាស់ជាមួយនឹង GearVR និង​ឧបករណ៍ VR ផ្សេងៗទៀតផងដែរ តាមការតម្លើងរបស់ម្ចាស់ផ្ទាល់។



SONY Gold Wireless Headset ក៏អាចដោតប្រើប្រាស់តាមរយៈរន្ធដោតកាស 3.5mm ផងដែរ ក្នុ​ង​ករណីកាសនេះអស់ថ្មមិនអាចដំណើរការដោយគ្មានខ្សែបាន មានន័យថាកាសនេះមិនត្រឹម​តែ​អាច​ប្រើ​បាន​តែជាមួយនឹងឧបករណ៍ ឬម៉ាស៊ីនហ្គេមរបស់ SONY ប៉ុណ្ណោះទេ សូម្បីតែស្មាតហ្វូន ឬថេប្លេត ក៏​ដូចជាឧបករណ៍មានរន្ធកាស 3.5mm នេះគឺអាចប្រើជាមួយវាបាន។ ក្នុងនោះផងដែរ SONY បាន​លើក​ឡើងថា លក្ខណៈពិសេសរបស់ Gold Wireless Headset នេះថាវា អាចផលិតសម្លេងបែប Surround sound ជុំវិញកម្រិត 7.1 បាន ធ្វើឲ្យការលេងហ្គេមឈានដល់កម្រិតកំពូលមួយ ពិសេស​អ្នក​លេង​ហ្គេម​ពពួក Open World ដោយសម្លេងនឹងរត់មកអ្នកគ្រប់ទិសដៅតែម្ដង។



ការតម្លើង ដើម្បីប្រើប្រាស់គឺងាយស្រួល ដោយគ្រាន់តែដោតឌុយ USB ប៉ុនមេដៃជាប់ទៅនឹងរន្ធ USB របស់ម៉ាស៊ីន PS4 Fat, PS4 Slim និង PS4 Pro រួចបើកដំណើរការកាស និងកំណត់ក្នុង Settings របស់​ម៉ាស៊ីនហ្គេមជាការស្រេច។ SONY នឹងចេញលក់កាសគ្មានខ្សែនេះឆាប់ៗ​​ខាងមុខនេះ​ឯង​ជាមួយ​តម្លៃ​ប្រមាណ 100$ សម្រាប់ទីផ្សារអន្តរជាតិ ដូច្នេះពេលមកដល់ស្រុកខ្មែរអាចនឹងខុសគ្នាបន្តិចបន្តួច ដូច្នេះ​បើអ្នកជាអ្នកលេងហ្គេមតាមម៉ាស៊ីន PS4 ហើយកំពុងស្វែង​រកទិញ​កាស​សម្រាប់​ពាក់​លេង​ហ្គេម​បាន​ស្រួល​នោះ SONY Gold Wireless Headset នេះគឺជាជម្រើសដ៏ល្អសម្រាប់អ្នក ជាជាងទិញកាស Gaming សម្រាប់លេងនៅលើ PC មកប្រើនាំតែខាតលុយឥតប្រយោជន៍។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: តម្លៃ