CAMBO REPORT

Popup Advertising5 seconds

សេវាកម្មជួលមនុស្ស ឬ #Human_Uber ដែល​អ្នក​អាច​ជួល គេ​អោយ​រស់​នៅ​ជីវិត​របស់​អ្នក​បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

គ្រាន់តែឃើញចំណងជើងថា Human Uber អ្នកទាំងអស់គ្នា ប្រាកដជា​ឆ្ងល់ ព្រោះ​កន្លង​មក យើង​ធ្លាប់​តែ ឃើញ​មាន​តែ ពាក្យថា Uber ទទេ ដែលវាគឺជា សេវាកម្មតាក់ស៊ីមួយ សម្រាប់ជូនអ្នក ទៅកាន់កន្លែង ដែល​អ្នកចង់ទៅ។ ក៏ប៉ុន្តែសម្រាប់ Human Uber នេះវិញ គឺប្លែកជាង Uber ទៅទៀត វាគឺជាសេវាកម្ម​ជួល​មនុស្ស​ ដែលអ្នកអាច ជួលគេ អោយមករស់នៅ ជាជីវិតរបស់អ្នកបាន។

វាត្រូវ​បាន​បង្កើតឡើង ដោយអ្នកស្រាវជ្រាវ ជនជាតិជប៉ុនម្នាក់ មានឈ្មោះថា Jun Rekimoto ដោយ​លោក បាននឹកឃើញ នូវគំនិតមួយនេះ តាមរយៈការប្តូរមុខគ្នា រវាងអ្នកជួល និង​មនុស្ស​ដែល​ត្រូវ​បាន​គេ​ជួល។ លោកគិតថា វាគឺជាការល្អមួយ សម្រាប់មនុស្សមួយចំនួន ដែលចង់ជួលមនុស្ស អោយធ្វើអ្វីមួយ ជំនួស​អ្នក ជាក់ស្តែង ដូចជា តុបតែងខ្លួន ដូចអ្នក ហើយចេញទៅក្រៅជួបនរណាម្នាក់ ជំនួសអ្នក ជាមួយ​នឹង​មួកសុវត្ថិភាព ភ្ជាប់ជាមួយអេក្រង់ សម្រាប់បង្ហាញមុខអ្នក ជាដើម។

ចំពោះសេវាកម្មនេះ មិនទាន់ចេញ ជារូបរាងនៃការបើកដំណើរការ នៅឡើយទេ តែលោក Jun Rekimoto  គ្រាន់តែ ចង់ប្រាប់ សារពត៌មាន និងសាធារណៈជន អោយបានដឹងជាមុនសិនថា សេវាកម្ម​នេះ មិនទាមទារ អ្វីពីអ្នកច្រើនឡើយ គឺអ្នកគ្រាន់តែនៅកន្លែងណាមួយ ជាមួយនឹង Laptop របស់អ្នក ហើយ​បើកកាមេរ៉ា សម្រាប់ទំនាក់ទំនង ដោយការបង្ហាញមុខ របស់អ្នក នៅលើអេក្រង់ តែប៉ុណ្ណឹងឯង។

ដូចនេះ យើងមានតែរង់ចាំមើល បន្តទៀតទាំងអស់គ្នា ថាតើ គំនិតមាស ដែលលោក បានផ្តើមឡើងនេះ នឹងដុះផ្លែផ្កា យ៉ាងណាទៅ នៅពេលដែល វាលេចចេញជាក្រុមហ៊ុនមួយនោះ។ សម្រាប់អ្នកទាំងអស់គ្នា តើយល់យ៉ាងណាដែរ ចំពោះ Human Uber?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai 3 months ago
ប្រភព: Independence UK Tag: វិទ្យាសាស្ត្រ