CAMBO REPORT

Popup Advertising5 seconds

Fujifilm ប្រកាស​បង្ហាញ​ម៉ាស៊ីន​ថត​ស៊េរី X ដំបូង​ជា​ប្រភេទ Mirrorless

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ថត Fujifilm ទើបតែ​បាន​បង្ហាញ​នូវ​ប្រភេទ​កាមេរ៉ា Mirrorless មួយ​ម៉ូឌែល ដែល​ហៅ​ថា X-A5 ។ X-A5 នេះ​គឺ​ជាប្រភេទកាមេរ៉ា Mirrorless ដំបូងគេបំផុតសម្រាប់ស៊េរី X នេះ វាមិន​ដូចគ្នា​ទៅ នឹងពពួក Action កាមេរ៉ាសម្រាប់ ប្រកួតប្រជែង ជាមួយនឹង កាមេរ៉ារបស់ GoPro ឡើយ ដូច្នេះ​សូមប្រិយមិត្ត អ្នកអាន កុំយល់ច្រឡំ ដោយកាមេរ៉ាពពួក Mirrorless នេះវាប្រៀបបាន ដូចទៅ​នឹង​កូន កាមេរ៉ា DSLR អញ្ចឹងដែរ។ 

 

 

បន្តថា កាមេរ៉ានេះ មានទំហំ 24.2 មេហ្គាភិចសែល ប្រើប្រាស់សេនស័រប្រភេទ APS-C ដែលមាន​មក​ជាមួយ​មុខងារ Bayer filters អាចបែងចែកពណ៌ RGB បានច្បាស់ល្អ, ការចាប់រូបភាពក៏បានលឿនល្អ, មានបច្ចេកវិទ្យាប្លូធូសសម្រាប់ផ្ទេររូបភាព និងការថតវីដេអូដល់កម្រិត 4K ។ វាមានមកជាមួយ​អេក្រង់​ថាច់ស្រ្គីន​ អាច​កាច់​បត់​បាន​ក្នុង​មុំ 180 ឌឺក្រេ និង​កាន់​តែ​ពិសេស​វា​មកជាមួយរន្ធដោតមេក្រូបន្ថែម គឺ​សាក​​សមបំផុតសម្រាប់ YouTuber និងអ្នកថត vlog ជាដើម។ បើនិយាយពី កែវលេនរបស់កាមេរ៉ា មាន​កម្រិត XC15-45mm f/3.5-5.6 អាចធ្វើការ Zoom បានឆ្ងាយ និងមានបច្ចេកវិទ្យាទប់លំនឹង OIS ទៀត​ផង។

 

ចំពោះរូបរាងរបស់វា បែបសាមញ្ញ ងាយស្រួលយកតាមខ្លួន ដោយទម្ងន់របស់វា ប្រមាណ 136 ក្រាម និងគិតចន្លោះពីកែវលេនឆ្លុះចូលសេនស័ររបស់រូបភាព ក្នុងម៉ាស៊ីនប្រវែង 15mm ហើយតម្លៃរបស់​កែវ​លេន​នេះ​ក៏មិនសូវថ្លៃប៉ុន្មានដែរ ដូចទៅនឹងកែវលេនទំហំ 14mm f/2.8 និង 16mm f/1.4 អញ្ចឹង។ រូបភាព​ដែលថតបានភ្លាមៗ នឹងអាចកែបន្ថែមជាមួយ filters ដែលមានក្នុងនោះស្រាប់ និងបញ្ចូន​ទៅ​កាន់​ស្មាតហ្វូន​បានរហ័ស រួមទាំង ថាមពលថ្មកាន់បានយូរ។

 

កាមេរ៉ានេះ នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 8 ខែកុម្ភៈ ជាមួយតម្លៃខ្ទង់ 599.95 ដុល្លារ រួមទាំងកែវលេន​ថ្មី​នេះ និងលក់តែតួខ្លួនតម្លៃខ្ទង់ 299.95 ដុល្លារ។ កែវលេននេះ មានជម្រើសពណ៌ខ្មៅ និងទឹកប្រាក់ សមជាមួយ​តួខ្លួនរបស់​ម៉ាស៊ីន​ថត​នេះ មានជម្រើសពណ៌ផ្កាឈូក, ពណ៌ខ្មៅ និងពណ៌ត្នោត។ 

 

រូបភាពខាងក្រោម៖

 

 

 

វីដេអូខាងក្រោម៖

 

សរុបសេចក្តីមក ក្រុមហ៊ុន Fujifilm បានដាក់បង្ហាញនូវកាមេរ៉ាប្រភេទ Mirrorless ដំបូងសម្រាប់ស៊េរី X ដែលគេហៅថា X-A5 មានរូបរាងបែបសាមញ្ញ សាកសមជាមួយសុភាពនារី និងសុភាពបុរស ប្រកប​អាជីព YouTuber និងថត Vlog ជាដើម ហើយត្រៀមដាក់លក់នាប៉ុន្មានថ្ងៃខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កាមេរ៉ា